កំប្រុកពណ៌
កំប្រុកពណ៌ - Callosciurus finlaysonii | |
---|---|
Callosciurus finlaysonii | |
Scientific classification | |
រជ្ជៈ: | |
Phylum: | |
Class: | |
លំដាប់: | |
អំបូរ: | |
Subfamily: | |
Genus: | Callosciurus Gray, 1867
|
ប្រភេទ: | C. finlaysonii
|
Binomial name | |
Callosciurus finlaysonii (Horsfield, 1823)
|
ភិនភាគ
កែប្រែកំប្រុកពណ៌ (វិទ្យាសាស្ត្រ៖ Callosciurus finlaysonii, អង់គ្លេស៖ Variable Squirrel) មានប្រវែងក្បាល-ដងខ្លួន ១៩០-២៣០ ម.ម. កន្ទុយមានប្រវែងពី ២២៥-២៤០ ម.ម. និងមានទម្ងន់ ៣០០ក្រាម។ វាមានមាឌមធ្យម និងមានការប្រែពណ៌ពី ស ទៅពណ៌ ទឹកក្រូច ឬ ខ្មៅ និងពណ៌ចម្រុះគ្នា។ ប្រភេទនេះភាគច្រើនត្រូវបានរកឃើញ នៅក្នុងប្រទេសកម្ពុជាភាគនិរតី ហើយភាគច្រើនមានពណ៌ទឹកក្រូច។ ចំពោះភូមិភាគខាងជើង ប្រភេទនេះមានពណ៌ក្រហមត្នោតដោយបង្កង់ពណ៌សនៅគល់កន្ទុយ។
ជីវសាស្ត្រ
កែប្រែប្រភេទនេះច្រើនរស់នៅលើដើមឈើខ្ពស់ៗ ដែលមានទីជម្រកផ្សេងៗគ្នាជាច្រើន នៅតាមព្រៃស្រោង ព្រៃពាក់កណ្ដាលស្រោង ព្រៃរបោះ និងចម្ការ។ វាធ្វើសំបុកពីមែកឈើតូចៗ និងស្លឹកឈើ នៅលើមែកឈើធំៗ ឬ នៅក្នុងប្រហោងឈើ។ ចំណីអាហាររបស់វារួមមានផ្លែឈើ គ្រាប់ផ្លែឈើ ធញ្ញជាតិ និងសត្វល្អិត។ វាជាសត្វរហ័សរហួន និងផ្លាស់ទីពីដើមឈើមួយទៅមួយបានយ៉ាងរហ័ស។ វាអាចមានជីវិតរស់នៅរហូតដល់ទៅអាយុ ២៧ឆ្នាំ។ សត្វញីមានដោះពីរគូ និងមានកូនម្ដងពី ១-២ ក្បាល។
រប៉ាយរស់នៅ
កែប្រែនៅប្រទេសកម្ពុជា វាមានវត្តមាននៅក្នុងខេត្តកោះកុង ពោធិសាត់ មណ្ឌលគិរី ដែជំរកសត្វព្រៃគូលែនព្រហ្មទេព និងតំបន់ការពារនៃខេត្តព្រះវិហារ។ ប្រភេទនេះក៏មានវត្តមាននៅប្រទេសភូមា ថៃ និងវៀតណាមភាគខាងត្បូង។
ស្ថានភាពអភិរក្ស
កែប្រែកំប្រុកពណ៌មានដង់ស៊ីតេរស់នៅច្រើនបង្គួរ និងមានអត្រាបន្តពូជឆាប់រហ័ស និងរងគ្រោះថ្នាក់តិចតួចពីមជ្ឈដ្ឋានដែលវារស់នៅ។
ឯកសារយោង
កែប្រែ- សៀវភៅ «មគ្គុទ្ទេសក៍នៅតំបន់វាលឆ្ពោះទៅស្គាល់ ថនិកសត្វ នៃប្រទេសកម្ពុជា», ២០០៨