កំប្រុកពោះប្រផេះ
កំប្រុកពោះប្រផេះ - Grey-bellied Squirrel | |
---|---|
Callosciurus caniceps | |
Scientific classification | |
រជ្ជៈ: | |
Phylum: | |
Class: | |
លំដាប់: | |
អំបូរ: | |
Subfamily: | |
Genus: | Callosciurus Gray, 1867
|
ភិនភាគ
កែប្រែកំប្រុកពោះប្រផេះ (វិទ្យាសាស្ត្រ៖ Callosciurus caniceps, អង់គ្លេស៖ Grey Bellied Squirrel) មានរោមទន់ ហើយនៅផ្នែកខាងលើមានពណ៌ត្នោត និងផ្នែកខាងក្រោមមានពណ៌ប្រផេះស្រាល ឬ ស។ វាមានកន្ទុយសំពោងរង្វើលបង្កប់ដោយជួរពណ៌ខ្មៅលាយស។ កំប្រុកពោះប្រផេះមានបាតជើងធំទូលាយ ហើយនៅផ្នែកខាងលើស្បែក ជើងគ្មានរោមទេ។
ជីវសាស្ត្រ
កែប្រែកំប្រុកពោះប្រផេះជាសត្វរាត្រីចរ វារស់នៅតាមតំបន់ព្រៃរបោះ វាលស្មៅ ព្រៃដាំ (ចម្ការកៅស៊ូ និង ដូងប្រេង) រួមទាំងព្រៃកោងកាងផងដែរ។
រប៉ាយរស់នៅ
កែប្រែកំប្រុកពោះប្រផេះមានស្ទើរគ្រប់ទីកន្លែងក្នុងប្រទេសកម្ពុជា។ ប្រភេទនេះមាននៅប្រទេស ម៉ាឡេស៊ី កោះស៊ូម៉ាត្រា កោះចាវា និង កោះប័រណេអូ។
ស្ថានភាពអភិរក្ស
កែប្រែកំប្រុកពោះប្រផេះជាប្រភេទមានរស់នៅច្រើនបង្គួរតាមតំបន់ព្រៃល្បោះ និងចម្ការឈើដទៃទៀត។ ប្រសិនបើត្វនេះកើនចំនួនច្រើនលើសលប់នៅក្នុងតំបន់ណាមួយ គួរតែមានវិធានការទប់ស្កាត់ការកើនឡើងនូវចំនួនសត្វនេះ។
ឯកសារយោង
កែប្រែ- សៀវភៅ «មគ្គុទ្ទេសក៍នៅតំបន់វាលឆ្ពោះទៅស្គាល់ ថនិកសត្វ នៃប្រទេសកម្ពុជា», ២០០៨