កំប្រុកស្លាបតូច

កំប្រុក​ស្លាប​តូច រឺ កណ្ដៀទៀតូច - Small Flying Squirrel
Hylopetes nigripes
Scientific classification
រជ្ជៈ:
Phylum:
Class:
លំដាប់:
អំបូរ:
Tribe:
Genus:
Hylopetes

Thomas, 1908

សេចក្ដី​ផ្ដើម

កែប្រែ

ប្រភេទ​នេះ​សព្វ​ថ្ងៃ នៅ​ពុំ​ទាន់​មាន​ការ​សិក្សា​បែង​ចែក​ឲ្យ​បាន​ច្បាស់​នៅ​ឡើយ​ទេ ទោះ​បី​ជា​មាន​ការ​ប៉ាន់​ស្មាន​ថា វា​ប្រហែល​ជា​ស្ថិត​នៅ​ក្នុង​អំបូរ Hylopetes ដែល​អាច​ត្រូវ​បាន​ឃើញ​មាន​វត្តមាន​នៅ​ស្ទើរ​គ្រប់​ទី​កន្លែង​ក្នុង​ព្រៃ​ប្រទេស​កម្ពុជា​ក៏​ដោយ។

ភិន​ភាគ

កែប្រែ

កំប្រុក​ស្លាប​ថ្ពាល់​ក្រហម​មាន​ប្រវែង​ដង​ខ្លួន​ពី ១៣០-១៨៤ ម.ម. និង​មាន​ប្រវែង​កន្ទុយ​ពី ១០០-១៤០ ម.ម.។ វា​ជា​ប្រភេទ​ដែល​មាន​មាឌ​តូច ដែល​ខ្នង​របស់​វា​មាន​ពណ៌​ក្រហម​ត្នោត និង​ថ្ពាល់​ពណ៌​ក្រហម។ ផ្នែក​ខាង​ក្រោម​មាន​ពណ៌​ប្រផេះ​ស្រាល កន្ទុយ​មាន​រាង​សំប៉ែត និង​មាន​ពណ៌​ទឹក​ក្រះចុ។

ជីវសាស្ត្រ

កែប្រែ

ប្រភេទ​នេះ​ត្រូវ​បាន​រក​ឃើញ​នៅ​ក្នុង​តំបន់​ព្រៃ​ស្រោង​ដែល​មាន​រយៈ​កម្ពស់​រហូត​ដល់​ទៅ ១០០០ម។ វា​ធ្វើ​សំបុក​នៅ​ក្នុង​ប្រហោង​ឈើ​ដែល​កំពស់​យ៉ាង​ហោច​ណាស់ ៤ម ពី​ដី។ ចំណី​អាហារ​សំខាន់​របស់​វា​គឺ​ផ្លែ​ឈើ។ សត្វ​ញី​កូន​ម្ដង​ពី ១-២ ក្បាល។

រប៉ាយ​រស់​នៅ

កែប្រែ

ប្រភេទ​កំប្រុក​ស្លាប​តូច​នេះ ក៏​ជា​ប្រភេទ​សត្វ​រាត្រី​ចរ និង​រស់​នៅ​ក្នុង​ប្រហោង​ឈើ​ដូច​កំប្រុក​ស្លាប​ធំ​ដែរ ប៉ុន្តែ​ពេល​ខ្លះ​យើង​អាច​ឃើញ​ពួក​វា​នៅ​ពេល​ព្រលប់​ផង​ដែរ។ ពួក​វា​មាន​ភាព​ធន់ ឬ​បន្សាំ​ក្នុង​ការ​រស់​នៅ​តាម​ប្រភេទ​ព្រៃ​ដែល​រិចរិល និង​អាច​ឃើញ​រស់​នៅ​តាម​ភូមិ និង​ទី​ប្រជុំ​ជន​មួយ​ចំនួន​ដែល​មាន​ដើម​ឈើ។ ប្រភេទ​នេះ​គេ​នៅ​តែ​អាច​មើល​ឃើញ​វា​បាន​ច្បាស់ នៅ​តាម​ដើម​ឈើ​ខ្ពស់ៗ នៅ​ក្បែរ​ព្រះ​រាជ​ដំណាក់​ខេត្ត​សៀមរាប​ផង​ដែរ។

ស្ថានភាព​អភិរក្ស

កែប្រែ

ពួក​វា​មាន​ដង់ស៊ីតេ​រស់នៅ​ច្រើន​បង្គួរ ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ​ពួក​វា​ក៏​កំពុង​តែ​រង​នូវ​ការ​គំរាម​កំហែង​ខ្លាំង​ផង​ដែរ ទៅ​លើ​ការ​បាត់​បង់​ទី​ជម្រក និង​រស់​នៅ​លាក់​ខ្លួន​នៅ​តាម​តំបន់​ស្ងាត់​ដាច់​ស្រយាល​ក្នុង​ព្រៃ​ប្រទេស​កម្ពុជា

ឯកសារ​យោង

កែប្រែ
  • សៀវភៅ «មគ្គុទ្ទេសក៍​នៅ​តំបន់​វាល​ឆ្ពោះ​ទៅ​ស្គាល់ ថនិកសត្វ នៃ​ប្រទេស​កម្ពុជា», ២០០៨