ក្រសួងសង្គមកិច្ច និងយុវនីតិសម្បទា
សាវតាក្រសួង
កែប្រែបេសកកម្ម
កែប្រែក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា (Ministry of Social Affairs, Veterans and Youth Rehabilitation) បានបង្កើតតាមព្រះរាជក្រមលេខ នស/រកត/០១០៥/០០១ ចុះថ្ងៃទី ១៧ ខែ មករា ឆ្នាំ ២០០៥ និងអនុក្រឹត្យលេខ ៥៤ អនក្រ.បក ចុះថ្ងៃទី ២៤ ខែ មីនា ឆ្នា ២០១១ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ។
ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ប្រគល់បេសកកម្មឲ្យដឹកនាំគ្រប់គ្រងវិស័យសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នៃព្រះរាជាណាចក្រកម្ពុជា ៖
ក. វិស័យសង្គមកិច្ច
កែប្រែ- រៀបចំគោលនយោបាយ និងដឹកនាំ គ្រប់គ្រងរាល់សេវាសង្គមកិច្ចរបស់រដ្ឋ ដើម្បីជួយដល់ប្រភេទជនងាយរងគ្រោះនិងជនក្រីក្រ ជាអាទិ៍ ជនចាស់ជរាគ្មានទីពឹង ជនពិការ ជនរស់នៅតាមចិញ្ចើមថ្នល់ កុមារកំព្រា កុមារតាមចិញ្ចើមថ្នល់ ស្រីពេស្យា ជនដែលផ្ទុកមេរោគអេដស៍/ជំងឺអេដស៍និងមានមេរោគឆ្លងកាចសាហាវ ជនក្រីក្រជួបការលំបាកជាងគេក្នុងសង្គម ។
- រៀបចំអនុវត្តគោលនយោបាយស្តីពីគ្រួសារ ជនចាស់ជរា ។
- រៀបចំលិខិតបទដ្ឋាននិងគ្រប់គ្រងការងារសុំកូនទៅចិញ្ចឹមនៅក្នុងនិងក្រៅប្រទេស ។
- រៀបចំសេវាសង្គមកិច្ច ដើម្បីថែរក្សា ការពារ និងអប់រំ កុមារកំព្រា កុមាររងគ្រោះដោយអំពើជួញដូរ ដោយជំងឺអេដស៍ កុមារពិការ និងចិញ្ចឹមបីបាច់ថែរក្សាទារកដែលត្រូវគេបោះបង់ចោល ។
- រៀបចំគោលការណ៍គាំពារជនពិការ អនុវត្តការងារស្តារលទ្ធភាពពលកម្ម បង្កលក្ខណៈខាងជីវភាពរស់នៅដល់ជនពិការគ្រប់ប្រភេទ ។
- សហការជាមួយស្ថាប័នពាក់ព័ន្ធចាត់វិធានការផ្លូវច្បាប់ក្នុងការទប់ស្កាត់អំពើពេស្យា ការជួញដូរមនុស្ស ការរំលោភផ្លូវភេទលើកុមារ ការប្រយុទ្ធប្រឆាំងនឹងជំងឺអេដស៍ ។
- សហការជាមួយស្ថាប័នពាក់ព័ន្ធ ជួយដល់ជនរងគ្រោះដោយភយន្តរាយផ្សេងៗ មានគ្រោះថ្នាក់ធម្មជាតិ និងគ្រោះថ្នាំក់ផ្សេងៗទៀត ។
- សហការជាមួយស្ថាប័ននិងអង្គការពាក់ព័ន្ធនឹងការអនុវត្តសិទ្ធិកុមារ ។
- គ្រប់គ្រងរបបសោធននិវត្តន៍និងសោធនបាត់បង់សម្បទាវិជ្ជាជីវៈ សម្រាប់មន្ត្រីរាជការ តាមការកំណត់របស់ច្បាប់ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល ដែលកំពុងបំពេញភារកិច្ច ។
- គ្រប់គ្រងរបបធានារ៉ាប់រងសង្គម ដល់កូនកំព្រាពីសពមន្ត្រីរាជការ ។
- ដឹកនាំគ្រប់គ្រង និងសហការជាដៃគូជាមួយអង្គការមិនមែនរដ្ឋាភិបាល អង្គការជាតិ អន្តរជាតិ ដែលធ្វើសកម្មភាពលើវិស័យសង្គមកិច្ច ជាអាទិ៍ ការផ្តល់ព័ត៌មាន ការប្រាប់បង្ហាញ ការណែនាំ និងការផ្តល់សេវា សង្គមកិច្ចនានា ។
- បំផុសការចូលរួមសកម្មភាពសាមគ្គីធម៌សង្គម លើកទឹកចិត្ត និងធ្វើជាដៃគូជាមួយអង្គការមនុស្សធម៌ សហគមន៍មូលដ្ឋាន ក្នុងការបង្កើតមូលនិធិទ្រទ្រង់ដល់សេវាសង្គមកិច្ចនានា ដើម្បីជួយដល់ជនងាយរងគ្រោះគ្រប់ប្រភេទ ។
ខ. វិស័យអតីតយុទ្ធជន
កែប្រែ- រៀបចំដាក់ឲ្យដំណើរការ សម្របសម្រួលគោលនយោបាយជាតិស្តីពីអតីតយុទ្ធជន ។
- រៀបចំបញ្ចូលអតីតយុទ្ធជននិងគ្រួសារទៅក្នុងសហគមន៍ ដោយលើកកម្ពស់ស្ថានភាពរស់នៅឲ្យបានល្អប្រសើរនិងគ្មានការរើសអើង តាមរយៈការបណ្ដុះបណ្តាលវិជ្ជាជីវៈ ការដោះស្រាយការងារធ្វើ និងបង្កើតមុខរបរ ។
- លើកគោលការណ៍អប់រំណែនាំអតីតយុទ្ធជន ឲ្យយល់ពីតម្លៃកាតព្វកិច្ច តួនាទីក្នុងគ្រួសារ សហគមន៍ និងសង្គមដើម្បីទទួលបានការអភិវឌ្ឍ ។
- គ្រប់គ្រងរបបសោធននិវត្តន៍ និងសោធនបាត់បង់សមត្ថភាពការងារសម្រាប់យោធិននៃកងយោធពលខេមរភូមិន្ទតាមការកំណត់របស់ច្បាប់ស្តីពីរបបសោធននិវត្តន៍ និងសោធនបាត់បង់សមត្ថភាពការងារ ចំពោះយោធិននៃកងយោធពលខេមរភូមិន្ទ ។
- គ្រប់គ្រងនិងដោះស្រាយគោលនយោបាយជូនជនពលី មរណៈ បង្កស្លាប់ បាត់ខ្លួន ពិការនិងគ្រួសារនៃកងយោធពលខេមរភូមិន្ទ កងកម្លាំងនគរបាលជាតិ មន្ត្រីរាជការស៊ីវិល កងសេនាជន កងជីវពលដែលបានបូជាជីវិតដើម្បីប្រទេសជាតិ ។
គ. វិស័យយុវនីតិសម្បទា
កែប្រែ- គ្រប់គ្រងក្មេងពីអាយុ ៧ ឆ្នាំ ដល់ក្រោម ១៨ ឆ្នាំ ដែលបានប្រព្រឹត្តបទល្មើស ពាលអនាថា អបាយមុខ ក្នុងទូទាំងប្រទេស និងមានតួនាទីកែប្រែ អប់រំ ដើម្បីឲ្យក្លាយទៅជាពលរដ្ឋល្អ ។
- បង្កើតមណ្ឌលទទួលអប់រំកុមារតាមការចាំបាច់ ដើម្បីទទួលយកកុមារដែលបានប្រព្រឹត្តអំពើខុសឆ្គងមកគ្រប់គ្រង អប់រំ និងបណ្តុះបណ្តាល ។
- សហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ អង្គការជាតិ អន្តរជាតិ បង្កើតកម្មវិធីអប់រំ បណ្តុះបណ្តាលអនីតិជន ។
- សហការជាមួយស្ថាប័នពាក់ព័ន្ធ រៀបចំបណ្តុះបណ្តាលវិជ្ជាជីវៈដល់ទណ្ឌិតតាមពន្ធនាគារ ។
- កសាងច្បាប់ លិខិតបទដ្ឋានពាក់ព័ន្ធទៅនឹងការគ្រប់គ្រងវិស័យយុវនីតិសម្បទា ។
- បង្កើតនិងគ្រប់គ្រងមណ្ឌលស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន និងសមាហរណកម្មជនរងគ្រោះទាំងនោះទៅក្នុងសហគមន៍ ។
តួនាទីនិងការទទួលខុសត្រូវ
កែប្រែអាសយដ្ឋាន
កែប្រែអគារលេខ ៧៨៨ មហាវិថី ព្រះមុនីវង្ស សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ
Address: #788, Monivong Blvd, Sangkat Beoung Trabek, Khan Chamkamorn, Phnom Penh.
ឯកសារយោង
កែប្រែ- គេហទំព័ររបស់ក្រសួងសង្គមកិច្ច និងយុវនីតិសម្បទា (http://www.mosvy.gov.kh/ Archived 2016-05-14 at the វេយប៊ែខ ម៉ាស៊ីន.)