ក្រសួងសុខាភិបាល
សាវតាក្រសួង
កែប្រែយោងតាមអនុក្រឹត្យលេខ ៦៧ អនក្រ.បក របស់រាជរដ្ឋាភិបាលកម្ពុជា ចុះថ្ងៃទី២២ខែតុលាឆ្នាំ១៩៩៧ ត្រូវបាន តែងតាំង ក្រសួងសុខាភិបាល ជាក្រសួងរបស់រាជរដ្ឋាភិបាល។ ក្រសួងសុខាភិបាល ទទួលខុសត្រូវ រាល់កិច្ចការ ទាក់ទងនឹង វិស័យសុខាភិបាល រួមមានអភិវឌ្ឍន៍គំរោងយុទ្ធសាស្ដ្រ អនុវត្ដន៍ និងវាយតំលៃសេវាសុខភាព សាធារណៈ ក្នុងប្រទេសកម្ពុជា ។
ដើម្បីផ្ដល់សេវាសុខភាព ដែលមានប្រសិទ្ធិភាព និង ជោគជ័យដល់ប្រជារាស្ដ្រ ក្រសួងសុខាភិបាល បានរៀបចំ អង្គការ លេខ នៅទីស្ដីការក្រសួង និង បែងចែកតួនាទី នឹងភារកិច្ច នៅថ្នាក់ខេត្ដ និង ថ្នាក់ស្រុក។ យោងតាមអនុក្រឹត្យខាងលើ អង្គការលេខរបស់ក្រសួងសុខាភិបាល ត្រូវបានរៀបចំអោយមាន តួនាទី និង ភារកិច្ចយ៉ាងច្បាស់លាស់គ្រប់ថ្នាក់។ អគ្គនាយកដ្ឋានចំនួនបីស្ថិតក្រោមរចនាសម្ព័ន្ធរបស់ក្រសួងសុខាភិបាល ៖
- អគ្គនាយកដ្ឋានបច្ចេកទេសសុខាភិបាល
- អគ្គនាយកដ្ឋានរដ្ឋបាលនិង ហិរញ្ញវត្ថុ
- អគ្គាធិការដ្ឋាន
អគ្គនាយកដ្ឋាននីមួយៗគ្រប់គ្រងនាយកដ្ឋាន និង ការិយាល័យនានា ព្រមទាំងទទួលខុសត្រូវ TOR ដែលបាន ចាត់ចែង ដោយក្រសួង សុខាភិបាល។
បេសកកម្ម
កែប្រែក្រសួងសុខាភិបាលជាស្ថាប័នរាជរដ្ឋាភិបាលនាំមុខគេ ទទួលខុសត្រូវដឹកនាំ និងគ្រប់គ្រង សេវាសុខភាព ក្នុង ព្រះរាជាណាចក្រកម្ពុជា។
រចនាសម្ព័ន្ធ
កែប្រែសូមមើលនៅទីនេះ Archived 2011-10-04 at the វេយប៊ែខ ម៉ាស៊ីន.។
តួនាទីនិងការទទួលខុសត្រូវ
កែប្រែក្រសួងសុខាភិបាលត្រូវបានបង្កើតដោយព្រះរាជក្រម នស/រភម/ ០១៩៦/០៦ ចុះថ្ងៃទី ២៤ មេសា ១៩៩៦។ ដោយឃើញសេចក្ដីប្រកាសក្នុងព្រះរាជក្រមនិងអនុក្រឹត្យលេខ ៦៧ អនក្រ.បក ក្រោមការគ្រប់គ្រងនៃក្រសួង សុខាភិបាលបានកំពុងអនុវត្ដតួនាទី និង កត្ដព្វកិច្ចទាំងឡាយត្រូវបានរាយនាមដូចខាងក្រោម ៖
- កំណត់នយោបាយសុខាភិបាលដោយផ្អែកលើមូលដ្ឋានកម្មវិធីរបស់រាជរដ្ឋាភិបាលសំដៅទៅលើក កំពស់សុខភាព និង សុខមាលភាពរបស់ប្រជារាស្ដ្រ។
- ធ្វើផែនការ និង រៀបចំយុទ្ធសាស្ដ្រសំរាប់វិស័យសុខាភិបាល។
- រៀបចំលិខិតបទដ្ឋានសំដៅធានាជាអតិបរមាគុណភាពសុខាភិបាលសាធារណៈ និង ឯកជន។
- តាមដានរំលឹកត្រួតពិនិត្យ និង វាយតំលៃការងាររដ្ឋាបាល និង បច្ចេកទេសនៃអង្គភាពសុខាភិបាល ស្របតាមច្បាប់ និង លិខិតបទដ្ឋានដែលបានដាក់ចេញអោយអនុវត្ដជាផ្លូវការ។
- សិក្សារកមធ្យោបាយនានាសំរាប់អភិវឌ្ឍន៍ផ្នែកសុខាភិបាល និង គ្រប់គ្រងបណ្ដាធនធានមនុស្ស សំភារៈ ហិរញ្ញវត្ថុ និង ពត៌មាន អោយសមស្រមទៅនឹងប្រព័ន្ធសុខាភិបាលសាធារណៈនៅថ្នាក់ កណ្ដាល ខេត្ដ-ក្រុង រាជធានី ស្រុក ខ័ណ្ឌ ឃុំ សង្កាត់ ។
- រៀបចំកម្មវិធីបង្ការ និង ថែទាំវេជ្ជសាស្ដ្រសំដៅបំបាត់ ឬ កាត់បន្ថយស្ថានិករោគដែលមាននៅក្នុង ប្រទេស។
- សំរបសំរួលធនធាននានាអោយស្របទៅតាមតំរូវការ និង អោយទទួលបានទិន្នផលល្អប្រសើរ ។
- គ្រប់គ្រងប្រពន្ធផលិតកម្ម អាជីវកម្ម និង បែងចែកឱសថ បរិក្ខាអមវេជសាស្ដ្រ និង សំភារៈវេជ្ជ សាស្ដ្រជូនគ្រប់អង្គភាពសាធារណៈ និងឯកជន។
- ពិនិត្យតាមដានសុវត្ថិភាពចំណីអាហារ។
fdsfsas
ឯកសារយោង
កែប្រែ- គេហទំព័រ ក្រសួងសុខាភិបាល Archived 2007-04-29 at the វេយប៊ែខ ម៉ាស៊ីន.