ក្រសួងអប់រំ យុវជន និងកីឡា
ក្រសួងអប់រំ យុវជន និងកីឡា | |
---|---|
![]() | |
Agency overview | |
បង្កើត | ២៤ មករា ១៩៩៦ |
ដែនសមត្ថកិច្ច | រាជរដ្ឋាភិបាលកម្ពុជា |
ទីស្នាក់ការកណ្ដាល | អគារលេខ៨០ មហាវិថីព្រះនរោត្ដម រាជធានីភ្នំពេញ ១២២០៥ |
ថវិកាប្រចាំឆ្នាំ | ២៨០.០០០.០០០ដុល្លារ |
រដ្ឋមន្ត្រីទទួលបន្ទុក | ហង្ស ជួនណារ៉ុង, (គ.ប.ក.) |
គេហទំព័រ | www.moeys.gov.kh/ |
អំពីក្រសួងអប់រំ យុវជន និងកីឡា កែប្រែ
ចក្ខុវិស័យ និងបេសកកម្មរបស់ក្រសួងអប់រំ យុវជន និងកីឡា (អយក) កែប្រែ
ចក្ខុវិស័យរបស់ក្រសួងអប់រំ យុវជន និងកីឡា គឺកសាង និងអភិវឌ្ឍធនធានមនុស្សប្រកបដោយគុណភាព និងគុណធម៌ប្រសើរបំផុតលើគ្រប់ផ្នែក ដើម្បីកសាងសង្គមកម្ពុជា ឱ្យក្លាយជាសង្គម រីកចម្រើន លើផ្អែកចំណេះដឹង និងចំណេះធ្វើជាមូលដ្ឋាន។
ដើម្បីសម្រេចបានតាមចក្ខុវិស័យខាងលើ ក្រសួងអប់រំ យុវជន និង កីឡាមានបេសកកម្ម ដឹកនាំ គ្រប់គ្រង និងអភិវឌ្ឍវិស័យអប់រំ យុវជន និងកីឡានៃព្រះរាជាណាចក្រកម្ពុជា ឱ្យឆ្លើយតបទៅនឹងតម្រូវការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមកិច្ច វប្បធម៌របស់កម្ពុជា និងការរីកចម្រើននៅក្នុងតំបន់ និង សកលលោក ។ វត្ថុបំណងរយៈពេលវែងរបស់ក្រសួងអប់រំ យុវជន និងកីឡា គឺការអភិវឌ្ឍយុវជនកម្ពុជាលើគ្រប់ វិស័យ និងបណ្តុះស្មារតីយុវជន យុវតីកម្ពុជាគ្រប់រូបឱ្យមានមោទនភាពជាតិ មានសីលធម៌ល្អ និងគុណធម៌ខ្ពស់ ព្រមទាំងមានសុទិដ្ឋិនិយមចំពោះប្រទេសជាតិ និងប្រជាពលរដ្ឋរបស់ខ្លួន ។
វត្ថុបំណងចំពោះមុខរបស់ក្រសួងអប់រំ យុវជន និងកីឡា គឺធានាថា យុវជននិងកុមារកម្ពុជាគ្រប់ រូបមានឱកាសស្មើភាពគ្នាក្នុងការទទួលបានការអប់រំប្រកបដោយគុណភាពស្របតាមរដ្ឋធម្មនុញ្ញ និងការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលចំពោះអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីសិទ្ធិកុមារ ពោលគឺគោលការណ៍មិនរើសអើងអំពីស្ថានភាពសង្គមគ្រួសារ ភូមិសាស្ត្រ ពូជសាសន៍ សាសនា ភាសា យេនឌ័រ និងកាយសម្បទា។ ក្រសួងសង្ឃឹមទុកថា នៅពេលដែលសិស្ស និស្សិតបានបញ្ចប់ការសិក្សារបស់ខ្លួន ពួកគេនឹងមានចំណេះដឹងស្របតាមស្តង់ដាមួយសមស្រប ព្រមទាំងអាចប្រកួតប្រជែងនៅលើទីផ្សារការងារក្នុងតំបន់ និងលើសកលលោក និងអាចក្លាយជាកម្លាំងស្នូលសម្រាប់ជំរុញការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចរបស់ប្រទេសជាតិ ។
ការធ្វើសមាហរណកម្មទៅក្នុងសមាគមអាស៊ានឆ្នាំ ២០១៥ និង ការប្រែក្លាយកម្ពុជាឱ្យទៅជា ប្រទេសមានចំណូលមធ្យម ឆ្នាំ ២០៣០ ទាមទារឱ្យមានការវិនិយោគបន្ថែមទៀតក្នុងវិស័យអប់រំ។ ធនធានមនុស្សដែលមានវិជ្ជាជីវៈត្រឹមត្រូវ និងមានគុណភាព ព្រមទាំងធនធានហិរញ្ញវត្ថុគ្រប់គ្រាន់ ក៏ត្រូវ ដាក់ចូលក្នុងវិស័យអប់រំផងដែរ (ប្រទេសក្នុងអាស៊ានដែលជោគជ័យ ក៏ទទួលបទពិសោធពីការបង្កើន ការវិនិយោគទៅក្នុងវិស័យអប់រំ ៥ ភាគរយនៃផលិតផលក្នុងស្រុកសរុប)។
ក្រសួងទទួលស្គាល់ពីសារៈសំខាន់ក្នុងការជំរុញឱ្យវិស័យទាំងមូលអាចធ្វើការជាមួយគ្នា ដើម្បី ឆ្លើយតបនឹងតម្រូវការសង្គមនិងសេដ្ឋកិច្ច។ ចំណុចផ្តោតរបស់ផែនការយុទ្ធសាស្ត្រវិស័យអប់រំ ២០១៤-២០១៨ គឺប្រមូលផ្តុំនូវសមិទ្ធផលដែលមានកន្លងមក ការឈានទៅដល់ក្រុមជួបការលំបាក ការផ្តល់ការអប់រំប្រកបដោយគុណភាពនិងភាពពាក់ព័ន្ធដល់ការអភិវឌ្ឍប្រទេស។ ការផ្តល់សេវាអប់រំប្រកបដោយ វិជ្ជាជីវៈនិងគណនេយ្យភាព ជាមូលដ្ឋានសម្រាប់កសាងសង្គមមួយប្រកបដោយចំណេះដឹងនិងជំនាញ។ វិស័យអប់រំនឹងរៀបចំនូវក្របខណ្ឌធានាគុណភាពទូទាំងវិស័យ ដោយផ្អែកលើការសិក្សារៀនសូត្រនិងការផ្តល់សេវាតាមស្តង់ដារឆ្លើយតបទៅនឹងតម្រូវការរបស់កុមារ សហគមន៍ និងទីផ្សារការងារ។
គោលនយោបាយអប់រំ កែប្រែ
គោលនយោបាយទី ១ ៖ ធានាលទ្ធភាពទទួលបានសេវាអប់រំប្រកបដោយសមធម៌
កុមារគ្រប់រូបនឹងទទួលសេវាអប់រំកុមារតូចតាមគ្រប់រូបភាព បានចូលរៀននៅបឋមសិក្សា មធ្យមសិក្សាទុតិយភូមិ និងមានឱកាសបន្តការសិក្សាទៅមុខទៀត។ សម្រាប់កុមារដែលពុំមានលទ្ធភាពចូលរៀនក្នុងប្រព័ន្ធ ជម្រើសផ្សេងទៀតនឹងត្រូវផ្តល់លទ្ធភាពឱ្យអ្នកទាំងនោះទទូលបានការអប់រំ។ ការបង្កើនចំនួនកុមារនិងយុវជន ឱ្យទទួលបានការអប់រំនៅគ្រប់កម្រិត ដោយផ្តោតលើសមធម៌ និងតំបន់និងក្រុមកុមារជួបការលំបាក។
ការបង្កើនឱកាសដល់សិស្សដែលបញ្ចប់ការសិក្សានៅថ្នាក់ទី១២ ឱ្យទទួលបាននូវចំណេះដឹងនិង ជំនាញក្នុងការគិតនិងហេតុផល និងអាចជាមូលដ្ឋានសម្រាប់បន្តការសិក្សានៅក្នុងការបណ្តុះបណ្តាល បច្ចេកទេស និងឧត្តមសិក្សាតទៅទៀត។
គោលនយោបាយទី ២ ៖ លើកកម្ពស់គុណភាពនិងភាពឆ្លើយតប
កុមារនិងយុវជនគ្រប់រូបនឹងទទួលបានការអប់រំដែលមានភាពពាក់ព័ន្ធ និងប្រកបដោយគុណភាពដែលអាចឱ្យពួកគេអាចចូលរួមចំណែកដល់ការអភិវឌ្ឍប្រទេសជាតិ។
ការធានាថា ការអប់រំប្រកបដោយគុណភាព និងមានទំនាក់ទំនងទៅនឹងគោលដៅអភិវឌ្ឍសង្គម សេដ្ឋកិច្ចរបស់ប្រទេស។ ក្របខណ្ឌគុណភាពដែលផ្តល់ដល់អ្នកសិក្សា មាតាបិតា សហគមន៍ គ្រូបង្រៀន និងអ្នកគ្រប់គ្រង ជាមួយនឹងស្តង់ដារនៃផលសម្រេច ការពិនិត្យតាមដាន និងរបាយការណ៍។
គោលនយោបាយទី ៣ ៖ ធានាភាពស័ក្តិសិទ្ធនៃភាពជាអ្នកដឹកនាំនិងគ្រប់គ្រងរបស់មន្ត្រីអប់រំគ្រប់លំដាប់ថ្នាក់ការផ្តល់សេវាអប់រំប្រកបដោយគុណភាពនិងប្រសិទ្ធភាព។ ការគ្រប់គ្រងប្រកបដោយប្រសិទ្ធភាពនិងវិជ្ជាជីវៈនឹងផ្តល់នូវតម្លៃដ៏ល្អបំផុត (ផ្តោតលើលទ្ធផល) ទាន់ពេលវេលា និងពាក់ព័ន្ធនឹងការ ពិនិត្យតាមដាននិងរបាយការណ៍នៃលទ្ធផលទាំងនោះ ជាមួយនឹងយោបល់ត្រឡប់ ព្រមទាំងយន្តការសម្រាប់កែលម្អគោលនយោបាយ យុទ្ធសាស្ត្រ និងកម្មវិធី។
បេសកកម្ម កែប្រែ
- បញ្ជូនបន្ត ទំព័រគោលដៅ
,