ឧកញ៉ាក្រឡាហោមម៉ឹង លោកជាមេទ័ពព្រះបាទស្រីរាជា កាលណោះក្រោយពីបានបង្ក្រាបរំដោះទឹកដីហើយលោកក៏បានក្លាយជាអ្នកនាំពាក្យរបស់ព្រះបាទស្រីរាជាទៅចរចារជាមួយ ស្ដេចស្រីធម្មរាជាទី១ និង ស្ដេចសៀមដើម្បីបញ្ឈប់សង្គ្រាមខ្មែរនឹងខ្មែរ។ សេនាបតីខ្មែរសៀមក៏ចាប់ផ្ដើមប្រឹក្សាអំពីផែនការចំបាំងកំចាត់ព្រះបាទស្រីរាជា និងព្រះបាទស្រីសុរិយោទ័យទី២។ កាលបើដឹងពីសម្ព័ន្ធភាពធម្មរាជា និងស្ដេចសៀមចក្រពត្រាធិរាជមក ព្រះបាទស្រីរាជាក៏កោះទីប្រឹក្សាទាំងអស់មកជំនុំពិភាក្សាគ្នាភ្លាម។ ព្រះបាទស្រីរាជាទ្រង់ឈ្វេងយល់ថា ត្រូវចងមេត្រីភាពវិញជាការគួរ ព្រោះកំលាំងខ្មែរបែកបាក់គ្នាអស់ហើយ ឯបណ្ដាប្រជានុរាស្ត្រទៀតសោត ក៏រងគ្រោះ និងនឿយណាយក្នុងសង្គ្រាម។ ពេលនោះអង្គប្រជុំបានសំរេចយកផ្លូវចរចាបញ្ចប់ចំបាំង។ ប៉ុន្មានថ្ងៃក្រោយមក កងទ័ពសៀមខ្មែរ ចេញពីចតុមុខក៏មកដល់កំពង់សៀម ហើយឡោមព័ទ្ធបន្ទាយព្រះបាទស្រីរាជាជុំជិតទាំងអស់។ ពេលនោះឧកញ៉ាក្រឡាហោមម៉ឹង ក៏ចេញទៅជួបព្រះចៅចក្រពត្រា និងពញាធម្មរាជា ដើម្បីទូលពីបំណងនៃព្រះបាទស្រីរាជា ដែលចង់សុំចងមេត្រីភាព។ ព្រះរាជាទាំងពីរអង្គត្រេកអរជាខ្លាំង ហើយក៏សុំយាងព្រះបាទស្រីរាជាមកប្រថាប់ក្នុងព្រះពន្លា។ រួចហើយស្ដេចទាំងបីអង្គបានលើករេហ៍ពលចេញពីកំពង់សៀម មកតាំងនៅឧដុង្គ ដើម្បីរួមពិភាក្សាបញ្ចប់សង្គ្រាមផ្ទៃក្នុងនេះ។ ក្នុងឱកាសបើកកិច្ចចរចាជាដំបូង ព្រះធម្មរាជាបានស្នើសុំឲ្យព្រះចៅសៀមធ្វើជាចៅក្រមផ្សះផ្សារទំនាស់ក្នុងព្រះរាជវង្សខ្មែរ។

ក្រឡាហោមម៉ឹង
ឧកញ៉ាក្រឡាហោមនៃក្រុងកម្ពុជាធិបតី
ក្នុងការិយាល័យ
សតវត្សទី១៥
ព្រះមហាក្សត្រស្រីរាជា
ព័ត៌មានលម្អិតផ្ទាល់ខ្លួន
កើត
ម៉ឹង

ឯកសារយោង កែប្រែ

យសស័ក្ដិខ្មែរ
មុនដោយ
មិនស្គាល់
ឧកញ៉ាក្រឡាហោមនៃក្រុងកម្ពុជាធិបតី
សតវត្សទី១៥
តដោយ
មិនស្គាល់