ក្រុងច្បារមន
ក.សេចក្តីផ្តើម
ក្រុងច្បារមនគឺជាក្រុងមួយក្នុងចំណោមក្រុងស្រុកទាំងប្រាំបីរបស់ខេត្តកំពង់ស្ពឺ នៅភាគខាងលិចរាជធានីភ្នំពេញ ចម្ងាយ ៤៨គីឡូម៉ែត្រ ។ដែលមានព្រំប្រទល់ខាងលិច ទល់នឹងឃុំ ធម្មតាអរ និងឃុំកាហែង របស់ស្រុកសំរោងទង ខាងកើតទល់នឹងឃុំវល្លិ៍ស របស់ស្រុកសំរោងទង ខាងជើងទល់នឹងឃុំព្នាយ និងឃុំខ្ទុំក្រាំង របស់ស្រុកសំរោងទង ខាងត្បូងជាប់ឃុំស្គុះរបស់ស្រុកសំរោងទង ។ សព្វថ្ងៃមានលោក ទឹម ផានូ ជាអភិបាលក្រុង លោក ទឹម ផានូ ថ្ងៃខែឆ្នាំកំណើត ថ្ងៃទី ១៥ ខែមករា ឆ្នាំ ១៩៩២ ទីលំនៅ បច្ចុប្បន្នភូមិក្រងផ្កា សង្កាត់សុព័រទេព ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ។ អភិបាលក្រុងច្បារមន ទទួលបន្ទុកដឹកនាំការងាររួម និងដឹកនាំផ្ទាល់ លើការងាររដ្ឋបាលទូទៅ ការងារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ កិច្ចការ ប្រយុទ្ធប្រឆាំងគ្រឿងញៀន ការងារប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស ការងារគ្រប់គ្រងគ្រោះមហន្តរាយ និងជាអណាប័កក្នុងនាមក្រុមប្រឹក្សារបស់ខ្លួន។
អភិបាលរងមានចំនួន ៦រូបគឺ
១ - លោក ចេង រដ្ឋា ទីលំនៅបច្ចុប្បន្ន ភូមិផ្សារចាស់ សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ។ លោក ចេង រដ្ឋា អភិបាលរងក្រុង ទទួលជួយអភិបាលក្រុង លើការងាររដ្ឋបាល ការងារគ្រប់គ្រង និងអភិវឌ្ឍធនធានមនុស្សការផ្តល់សេវារដ្ឋបាល ការងារអត្រានុកូលដ្ឋាន ការងារលេខាធិការក្រុមប្រឹក្សា និងការទំនាក់ទំនងសាធារណៈ។
២ - លោកស្រី បែន សុខុម ថ្ងៃខែឆ្នាំកំណើត ថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ១៩៨៣ ទីលំនៅ ភូមិត្រស់សាលា សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ទទួលបន្ទុក ទទួលជួយអភិបាលក្រុង លើការងារពាណិជ្ជកម្ម ឧស្សាហកម្ម សិប្បកម្ម ការងាររ៉ែ និងថាមពល ការងារកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ការងារធនធានទឹក ការងារប្រៃសណីយ៏ និងទូរគមនាគមន៍ ការងារសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ការងារសុខាភិបាល កិច្ចការនារី និការងារធម្មការសាសនា ការងារបណ្តុះបណ្តាលវិជញជ្ជាជីវៈ និងការងារវប្បធម៌ និងវិចិត្រសិល្បៈ។
៣ - លោក ប៊ិន ថាវរៈ កើតថ្ងៃទី ១២ ខែ មេសា ឆ្នាំ ១៩៩៣ ទទួលបន្ទុក ជួយអភិបាលក្រុងលើការងារហិរញ្ញវត្ថុការងារ ថវិកា ការងារលទ្ធកម្មសាធារណៈ ការងារគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ ការងារផែនការ និងគាំទ្រសង្កាត់ និងការងារស្ថិតិប្រជាជន ។
៤ - លោក លន់ ចិន្តា កើតថ្ងៃទី ០១ ខែ មករា ឆ្នាំ ១៩៨១ ទទួលបន្ទុក ជួយអភិបាលក្រុង លើការងាររៀបចំដែនដីនគរូបនីយកម្ម និងសំណង់ និងការងារអភិវឌ្ឍន៍សហគមន៍ ។
៥ - លោក អ៊ុង រដ្ឋា កើតថ្ងៃទី ៣១ ខែ មករា ឆ្នាំ ១៩៨៥ ទទួលបន្ទុក ជួយអភិបាលក្រុង លើការងារសាធារណៈការដឹកជញ្ជូន ការងារទេសចរណ៍ ការងារគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន ការងារគ្រប់គ្រងប្រព័ន្ធលូ ការងារបំភ្លឺសាធារណៈ ការងារដាំដើមឈើ និងសួនច្បារសាធារណៈ។
៦ - លោក រឿន ធីតា កើតថ្ងៃទី ១៥ ខែ ឧសភា ឆ្នាំ ១៩៩៣ ទទួលបន្ទុក ជួយអភិបាលក្រុង លើការងារអប់រំយុវជន និងកីឡា ការងារនីតិកម្ម និងសម្រុះសម្រួលវិវាទមូលដ្ឋាន ការងារត្រួតពិនិត្យផ្ទៃក្នុង និងការងារវេទិការសាធារណៈ។
ខ . អំពីប្រវត្តិឬសាវតារ របស់ខេត្តកំពង់ស្ពឺ និងក្រុងច្បារមន
ខ.១ ខេត្តកំពង់ស្ពឺ
កាលពីដើមឡើយខេត្តកំពង់ស្ពឺ មានឈ្មោះថា «សំរោងទង» ប៉ុន្តែក្រោយមកបានប្តូរជាឈ្មោះ «កំពង់ស្ពឺ» ជាប់រហូតដល់សព្វថ្ងៃ ។ខេត្តកំពង់ស្ពឺ ត្រូវបានបង្កើតឡើង ក្នុងសម័យសង្គម រាស្ត្រ និយម នៃ រជ្ជកាលព្រះបាទ សម្តេច ព្រះ នរោត្តម សុរាម្រឹត ដោយព្រះ រាជក្រម លេខ ២៤៦ ន.ស. ចុះ ថ្ងៃ ទី ១៣ ខែ មករា ឆ្នាំ ១៩៥៨ ដែល បានកាត់ចេញពីខេត្តកំពត និង តាំងនៅកន្លែង មួយហៅថា «ចាំយាម» ក្នុង ឃុំកោះប៉ោ មាន ផ្ទៃ ដី ទំហំ ៦០៦.៦៤០ ហិកតា និង មាន ស្រុក ចំនួន ២ កាល ជំនាន់ នោះ គឺ កំពង់សោម និង កោះកុង។
តើមានប្រវត្តិយ៉ាងណាបានជាគេដាក់ឈ្មោះថា «ខេត្តកំពង់ស្ពឺ» ?
តាមការសិក្សាស្រាវជ្រាវពីព្រឹទ្ធាចារ្យជំនាន់មុនដែលសុទ្ធសឹងជាអ្នកធ្លាប់បម្រើការជាមួយបារាំង រួមមានលោកតាសុខ ប៉ាត់ អាយុ៩០ឆ្នាំ លោកយាយនូ យ៉ង អាយុ៩៧ឆ្នាំ ព្រមទាំងលោកតា លោកយាយមួយចំនួនទៀតរស់នៅភូមិត្រពាំងលើក សង្កាត់រកាធំ ក្រុងច្បារមនឱ្យដឹងថា មុនសម័យបារាំងដាក់នឹមអាណានិគមត្រួតត្រាប្រទេសកម្ពុជា ខេត្តកំពង់ស្ពឺមានឈ្មោះថា «ខេត្តសំរោងទង» ស្ថិតនៅចំភូមិសំរោងទងសព្វថ្ងៃ និងមានព្រំប្រទល់ខាងកើតត្រឹមថ្នល់បំបែកចោមចៅ ខាងលិចត្រឹមស្ទឹងស្រែខ្លុង ខាងត្បូងត្រឹមស្ទឹងស្លាគូនៃស្រុកត្រាំកក់ ខេត្តតាកែវ និងខាងជើងត្រឹមស្ទឹងក្រាំងពន្លៃ ។
ក្រោយមកពួកបារាំងយល់ឃើញថា ទីតាំងខេត្តសំរោងទងតូចចង្អៀត ដីទំនាបទឹកលិចនៅរដូវវស្សា រីឯរដូវប្រាំងខ្វះទឹកប្រើប្រាស់ក៏ផ្លាស់ទីតាំងខេត្តទៅតាំងនៅត្រង់បន្ទាយភូមិភាគ៣សព្វថ្ងៃ ។ បារាំងបានកសាងផ្លូវក្រាលកៅស៊ូមួយខ្សែពីសាលាខេត្តសំរោងទងទៅត្បូងឆ្ពោះទៅផ្សារចាស់សព្វថ្ងៃ និងធ្វើស្ពានអំពីឈើសម្រាប់ឱ្យប្រជាជនឆ្លងកាត់ស្ទឹងឆ្ពោះទៅផ្សារចាស់ ។ ចំណេរតមក បារាំងបានរើសទីតាំងមួយទៀតធ្វើជាសាលាខេត្តគឺត្រង់ម្តុំស្នាក់ការគណបក្សប្រជាជនកម្ពុជាសព្វថ្ងៃ និងក្រោយពីសាងសង់រួចហើយក៏ដាក់ឈ្មោះថ្មីឱ្យខេត្តកំពង់ស្ពឺ ។
តាមការសន្និដ្ឋានរបស់ព្រឹទ្ធាចារ្យមួយចំនួនថា សម័យនោះមូលហេតុបានជាបារាំងដាក់ឈ្មោះខេត្តថ្មីថា «ខេត្តកំពង់ស្ពឺ» ពីព្រោះនៅម្តុំក្បាលស្ពានដែលបារាំងកសាងគឺសម្បូរទៅដោយព្រៃដើមស្ពឺ ។
មុនពេលបារាំងកសាងស្ពាន ទីនោះគឺជាកំពង់ចម្លងដែលមានដុះដើមស្ពឺច្រើន ។ នៅត្រង់សាលាខេត្តថ្មីដែលបារាំងបានកសាង គឺមានវត្តមួយឈ្មោះថា «វត្តអន្លង់ចាំហែ» ។ នៅពេលបារាំងកសាងសាលាខេត្ត ក៏បញ្ជាឱ្យវត្តអន្លង់ចាំហែរុះរើទៅសាងសង់ថ្មីនៅត្រង់វត្តម្រុំសព្វថ្ងៃ ហើយប្រជាជនដាក់ឈ្មោះវត្តថ្មីថា «វត្តម្រុំ» វិញរហូតមកដល់សព្វថ្ងៃ ។ សព្វថ្ងៃវត្តម្រុំមានពីរគឺ វត្តម្រុំជើង និងវត្តម្រុំត្បូង ។
ពេលនោះបារាំងចាប់ផ្តើមកំណត់ព្រំប្រទល់របស់ខេត្តកំពង់ស្ពឺម្តងទៀត គឺខាងកើតត្រឹមថ្នល់ទទឹង ខាងលិចត្រឹមស្ពានអូរគគីរ ខាងជើងត្រឹមស្ទឹងក្រាំងពន្លៃ ខាងត្បូងត្រឹមផ្លូវជាតិលេខ៣ត្រឹមស្ទឹងស្លាគូ ជាប់ស្រុកត្រាំកក់ ខេត្តតាកែវ ។
លក្ខណៈ ពិសេសៗមួយចំនួនរបស់ខេត្តកំពង់ស្ពឺរួមមាន រូបសំណាកយាយម៉ៅពេជ្រនិល រូបសំណាកតារែកទឹកត្នោត រូបសំណាកយាយតី (កោដូនតី) តេទឹកពុះ កំពង់ចម្លងកំពង់ស្ពឺ មានដុះដើមស្ពឺ ភ្នំឱរ៉ាល់ (ដែលខ្ពស់ជាងគេនៅកំពង់ស្ពឺ) ភ្នំគិរីរម្យ (ប្រភពវារីអគ្គិសនីមានចម្ការស្រល់ និងជាកន្លែងទេសចរណ៍ដ៏សំខាន់មួយនៅក្នុងខេត្ត) ទីតាំងវាំងចាស់ (ស្ថានីយប្រវត្តិសាស្ត្រស្រុកឧដុង្គ) របាំជនជាតិសួយ (ជនជាតិភាគតិចសួយមានតែមួយក្នុងខេត្តកំពង់ស្ពឺ និងមានការស្រាវជ្រាវបង្កើតបានរបាំចំនួន៧ជាអត្តសញ្ញាណរបស់ខេត្ត) និងដើមត្នោតនិមិត្តរូបជាតិដុះច្រើនជាងគេនៅខេត្តកំពង់ស្ពឺ ៕
ខ.២ ក្រុងច្បារមន
ដើមឡើយច្បារមនគឺជាឈ្មោះទីតាំងចំការដើមមនដែលប្រជាកសិករនៅសម័យអាណានិគមនិយមបារាំងបានដាំដុះមានជួរត្រឹមត្រូវប្រៀបបានជាសួនច្បារដើម្បីយកស្លឹកមកចិញ្ចឹមដង្កូវនាងសម្រាប់ធ្វើសូត្រ។លុះមកដល់ចុងសម័យសង្គមរាស្ត្រនិយមសន្តិសុខក្នុងសង្គមពុំមានស្ថិរភាពទើបអាជ្ញាធរដែនដីនៅសម័យនោះបានសម្រេចយកទីតាំងចំការមនទាំងនោះប្រែក្លាយទៅជាបន្ទាយយោធាវិញ។តាំងពីពេលនោះមកសាធារណជនបានហៅឈ្មោះជាបន្ទាយច្បារមន។
ក្រោយថ្ងៃរំដោះ៧មករា ឆ្នាំ១៩៧៩ ក្រុងច្បារមនបច្ចុប្បន្ន គ្រាន់តែជាផ្នែកមួយនៃស្រុកសំរោងទង ដែលចំណុះឱ្យឃុំចំនួនបីគឺឃុំវល្លិស ឃុំស្គុះ និងឃុំខ្ទុំក្រាំង។តមក ការរៀបចំរដ្ឋបាលគ្រប់គ្រងដែនដីមានការវិវត្តន៍ជាបន្តបន្ទាប់ ដោយរដ្ឋាភិបាល បានបង្កើតស្រុក (ទីរួមខេត្ត) ដោយបំបែកចេញពីស្រុកសំរោងទង និងបែងចែកជាប្រាំសង្កាត់ រួមមានសង្កាត់ច្បារមនសង្កាត់ឯករាជ្យសង្កាត់សន្តិភាពសង្កាត់សុព័រទេពនិងសង្កាត់សេរីភាព(ខែតុលា ឆ្នាំ១៩៨៥)។នៅខែកក្កដាឆ្នាំ១៩៩៩ស្រុកទីរួមខេត្តត្រូវបានប្តូរមកជាស្រុកច្បារមនវិញហើយសង្កាត់បានប្តូរមកជាឃុំវិញដោយសង្កាត់សន្តិភាពប្តូរមកជាឃុំរការធំ សង្កាត់សេរីភាពប្តូរមកជាឃុំស្វាយក្រវ៉ាន់សង្កាត់ឯករាជ្យប្តូរមកជាឃុំកណ្តោលដុំ សង្កាត់ច្បារមនប្តូរមកជាឃុំច្បារមន និងសង្កាត់សុព័រទេពប្តូរមកជាឃុំសុព័រទេពវិញ។
បន្ទាប់ពីច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌត្រូវបានប្រកាសដាក់ឱ្យប្រើប្រាស់ ការរៀបចំគ្រប់គ្រងរដ្ឋបាលដែនដីត្រូវបានកែសម្រួលដោយស្រុកច្បារមនប្តូរទៅជាក្រុងច្បារមនវិញ តាមរយៈអនុក្រឹត្យលេខ ២២៩ អនក្រ.បក ចុះថ្ងៃទី ៣០ ខែ ធ្នូ ឆ្នាំ ២០០៨ ដោយមានសង្កាត់ចំនួន ប្រាំ ជា ចំណុះគឺ សង្កាត់រការធំ សង្កាត់ស្វាយក្រវ៉ាន់ សង្កាត់សុព័រទេព សង្កាត់កណ្តោលដុំ និងសង្កាត់ច្បារមនរហូតមកដល់បច្ចុប្បន្ន។
អនុក្រឹត្យលេខ ២២៩ អនក្រ.បក ៖ https://drive.google.com/drive/folders/1s2pz9RS2K9YD1MfAySNP1Sy4hoAGRB7A?usp=sharing
គ. ស្ថានភាពទូទៅ
- ផ្ទៃដីសរុប : ៩០.១ គីឡូម៉ែត្រការ៉េ ផ្ទៃដីស្រែ ៣ ០៤០.០៩ ហិចតា ដីចំការ ៣៣១ ហិចតា ក្រៅពីនេះគឺជាដីលំនៅស្ថាន ។
- ផែនទីក្រុងច្បារមន ៖ https://drive.google.com/file/d/1NdWYB5nCiWCpKBNephQ57SoJvW9jbwoO/view?usp=sharing
- ផែនទីខេត្តកំពង់ស្ពឺ ៖ https://drive.google.com/file/d/161NQxwRhPIhTSmRDSX9M-wnDBIK4Iu4B/view?usp=sharing
ក្រុងច្បារមន មាន ៥ សង្កាត់ ៖
បច្ចុប្បន្នភាព ចំនួនប្រជាពលរដ្ឋក្រុងច្បារមន គិតត្រឹម ខែ តុលា ឆ្នាំ២០២៣
- ក្រុងច្បារមន មានចំនួនគ្រួសារសរុប ១១,៣៩១ គ្រួសារ ប្រជាពលរដ្ឋសរុប ៥៥,២២៥ នាក់ ស្រី ២៦,២៨៥ នាក់
+ សង្កាត់ច្បារមន ចំនួនគ្រួសារសរុប ២,០២៤គ្រួសារ ប្រជាពលរដ្ឋសរុប ១០,២១៦នាក់ ស្រី ៤,៩២៧ នាក់
+ សង្កាត់កណ្តោលដុំ ចំនួនគ្រួសារសរុប ១,៩០៧គ្រួសារ ប្រជាពលរដ្ឋសរុប ៨,៥៨៨នាក់ ស្រី ៤,២២៦ នាក់
+ សង្កាត់រការធំ ចំនួនគ្រួសារសរុប ៣,៥៨៨ គ្រួសារ ប្រជាពលរដ្ឋសរុប ១៥,៥០៦ នាក់ ស្រី ៨,០១៥នាក់
+ សង្កាត់សុព័រទេព ចំនួនគ្រួសារសរុប ១,៦៣៣ គ្រួសារ ប្រជាពលរដ្ឋសរុប ៧,៧៦៩នាក់ ស្រី ៣,៩២៤ នាក់
+ សង្កាត់ស្វាយក្រវ៉ាន់ ចំនួនគ្រួសារសរុប ២,១៧៦ គ្រួសារ ប្រជាពលរដ្ឋសរុប ១០,១៣៣ នាក់ ស្រី ៥,១៩៣ នាក់
លេខទំនាក់ទំនង ចៅសង្កាត់ និងស្មៀន ទាំង០៥ សង្កាត់នៃក្រុងច្បារមន
១ សង្កាត់ច្បារមន
មាន ១៣ ភូមិ គឺ៖ ភូមិត្រពាំងលើក, ភូមិតាម៉ុល, ភូមិសំពៅ, ភូមិរលួស, ភូមិបូរីកម្មករ,ភូមិចំការដូង,ភូមិសំបួរ, ភូមិអង្គប្រាសាទ, ភូមិពេជ្រសង្វា, ភូមិព្រៃស្លឹក, ភូមិផ្គង់, ភូមិខ្ទុំក្រាំង និង ភូមិភ្នំដី ។
ចៅសង្កាត់ឈ្មោះ ផង់ ឆោមណាត លេខទូរសព្ទ 016 953 348 (telegram)
ស្មៀនឈ្មោះ មុយ សុខឡាយ (ស្រី) 096 71 09 453(telegram)
២ សង្កាត់កណ្តោលដុំ
មានចំនួន ១០ ភូមិ គឺ៖ ភូមិថ្មី, ភូមិកោះវៀន , ភូមិរំលោង, ភូមិពង្រ, ភូមិផ្សារសាមគ្គី, ភូមិញរ ,ភូមិកណ្តោលដុំ, ភូមិត្រពាំងព្រះ, ភូមិស្រែថ្នល់ និង ភូមិកាប់ទូក ។
ចៅសង្កាត់ ឈ្មោះ ឌី ណន លេខទូរស័ព្ទ 016 78 98 01
ស្មៀនឈ្មោះ ញ៉ឹក បូរី 016 720 108 (telegram)
៣ សង្កាត់រការធំ
មានចំនួន ១២ ភូមិគឺ ៖ ភូមិខោប , ភូមិទួលធ្នង់, ភូមិថ្មី, ភូមិក្រាំងពលទេព,ភូមិសំណង់, ភូមិពាណិជ្ជកម្ម, ភូមិបូរីកម្មករ, ភូមិមុខខេត្ត, ភូមិរកាធំ, ភូមិត្រពាំងលើក, ភូមិអង្គសេរី, និង ភូមិស្នោទី១ ។
ចៅសង្កាត់ឈ្មោះ អោម ចន លេខទូរសព្ទ 016 99 12 72(telegram)
ស្មៀនឈ្មោះ ជាក់ សុវត្ថារ៉ា 096 74000 80(telegram)
៤ សង្កាត់សុព័រទេព
មានចំនួន ១០ ភូមិ គឺ ៖ ភូមិស្នោរទី២,ភូមិរំលោង,ភូមិតាំងទន្លេ,ភូមិរំលោងប្រឃ្លះ, ភូមិក្រងផ្កា,ភូមិថ្លុកឈើទាល,ភូមិព្រៃកន្ទាច,ភូមិរលាំងសង្កែ,ភូមិត្រាចជ្រុំ និង ភូមិប៉ែលហែល ។
ចៅសង្កាត់ឈ្មោះ ញ៉ឹក អ៊ុច លេខទូរស័ព្ទ 016601324(telegram)
ស្មៀនឈ្មោះ សោម សុភ័ក្រ លេខទូរសព្ទ 077406188(telegram),098888682
៥ សង្កាតស្វាយក្រវ៉ាន់
មានចំនួន ១១ ភូមិគឺ៖ ភូមិស្គុះ,ភូមិដក់ពរ,ភូមិស្វាយក្រវ៉ាន់, ភូមិទួលគក, ភូមិព្រៃក្តី , ភូមិផ្សារចាស់,ភូមិថ្នល់បំបែក , ភូមិត្រស់, ភូមិត្រស់សាលា, ភូមិកំណប់ និង ភូមិអំពែភ្នំ ។
ចៅសង្កាត់ឈ្មោះ ង៉ែត រ៉េន លេខទូរស័ព្ទ 016766178(telegram)
ស្មៀនឈ្មោះ សុខ ចន្ថា 015494667(telegram)
ឃ. ជោគជ័យនិងការសរសើរ
សាលាក្រុងច្បារមន ដែលដឹកនាំដោយលោកស្រីប៉ោក សេដ្ឋា បានទទួលនូវពានរង្វាន់ស្នាមញញឹម ៣ នៅឆ្នាំ២០១៧ ដែលជាប់ចំណាក់ថ្នាក់ខ្ពស់បំផុត ល្អបំផុត ប្រចាំប្រទេសកម្ពុជា ដែលស្នាមញញឹម ៣នោះសំដៅ លើ ធ្វើអោយបាន ធ្វើអោយរហ័ស និងមានតម្លាភាព។
នេះជាមោទនភាពដ៏ខ្លាំងក្លា របស់មន្ត្រីបម្រីសេវារដ្ឋបាល និងមន្ត្រីទាំងអស់របស់សាលាក្រុង ក៏ដូចជាប្រជាពលរដ្ឋទូទាំងក្រុងផងដែរ។
ង. សេវាសាធាណៈ
( ការិយាល័យច្រកចេញចូលតែមួយក្រុងច្បារមន)
ការិយាល័យច្រកចេញចូលតែមួយក្រុងច្បារមន បង្កើតឆ្នាំ២០១១ ជាការិយាល័យ ដែលប្រត្តិភូកម្មមុខងារពីថ្នាក់ជាតិ ។ ការិយាល័យនេះមាន១២ វិស័យគិតត្រឹមឆ្នាំ ២០១៧ ។មានបុគ្គលឹង ១៤នាក់ ស្រី៤នាក់។មានលោក ហុក ម៉ារ៉ាឌីជា អភិបាលរងទទួលបន្ទុក, លោកស្រី មុត សុត្រា ជាប្រធាន ក្តាប់រួម,លោក ផាន ភារម្យ ជាអនុប្រធាន គ្រប់គ្រងបុគ្គលិក និង របាយការណ៍, កញ្ញា ប៉េងសាវតីជាអនុប្រធាន និងជាបេឡាធិការ, កញ្ញ វ៉ាវ សុភឹម ជា មន្ត្រីព័ត៌មាន។ វិស័យទាំង១១រួមមាន
- វិស័យសំណង់ មន្ត្រីជួរក្រោយ គឺលោក ភួង ប៉ុណ្ណាក់
- វិស័យសាធារណៈការ មន្ត្រីជួរក្រោយ គឺលោក រើន សុធា
- វិស័យវប្បធម៌ មន្ត្រីជួរក្រោយ គឺលោក រ៉េតជេស្តា
- វិស័យទេសចរណ៍ មន្ត្រីជួរក្រោយ គឺលោក ប៉េះ សុខនាង
- វិស័យកសិកម្ម មន្ត្រីជួរក្រោយ គឺលោក ហែម ធួក
- វិស័យឧស្សាហកម្ម មន្ត្រីជួរក្រោយ គឺលោក ទន់ រិនណា
- វិស័យសុខាភិបាល មន្ត្រីជួរក្រោយ គឺលោកស្រី ស៊ឹម សុខរ៉េន
- វិស័យពាណិជ្ជកម្ម មន្ត្រីជួរក្រោយ គឺលោក វ៉ាង រង្សី
-វិស័យអប់រំ មន្ត្រីជួរក្រោយ គឺលោក កែវ សុខុម
- ការងារអត្រានុកូលដ្ឋាន(មិនត្រូវបានគិតប្រាក់) កញ្ញា វ៉ាវសុភឹម
- ការងារនីត្យានុកូលកម្ម (មិនត្រូវបានគិតប្រាក់ចំពោះឯកសារមួយចំនួន ដូចជា អត្តសញ្ញាណប័ណ្ណ, សៀវភៅគ្រួសារ,)អ្នកស្រី ស៊ឹម សុខឡា
ច. ការងារគ្រប់គ្រងសម្រាម និង សំណល់រឹង
• ក្រុងច្បារមន មានទីលានចាក់សម្រាម ០១ កន្លែង ស្ថិតនៅភូមិតាម៉ុល សង្កាត់ច្បារមន ក្រុងច្បារមន មានទំហ៊ំ ប្រមាណ ២ ហិចតា ។
• រដ្ឋបាលក្រុងច្បារមន បានចាប់ផ្តើមទទួលមុខងារ គ្រប់គ្រងសំណល់រឹងរាវ ក្នុងទីប្រជុំជនចាប់ពីឆ្នាំ ២០១៥ ។
• រដ្ឋបាលក្រុងបានអនុវត្តមុខងារនេះ ស្របទៅតាមលិខិតបទដ្ឋានគតិយុត្តិជាធរមាន រួមមានអនុក្រឹត្យលេខ ១១៣ សារាចរអន្តរក្រសួងលេខ ១០៧០ ស.ជ.ណ បស្ថ និងប្រកាសអន្តរក្រសួងលេខ ០៧៣ ស្តីពីការប្រើប្រាស់កញ្ចប់ថវិកាអនាម័យបរិស្ថាន ។
•ការអនុវត្តមុខងារនេះ រដ្ឋបាលក្រុងតែងទទួលបាន ការគាំទ្រពីរដ្ឋបាលខេត្ត ការគាំទ្របច្ចេកទេសពីមន្ទីរបរិស្ថាន និងមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ លើការអនុវត្តនីតិវិធីលទ្ធកម្ម និងការទូទាត់ថវិកា ។
• រដ្ឋបាលក្រុងដែលមានគណៈកម្មការលទ្ធកម្ម និងអង្គភាពលទ្ធកម្មក្រុង ជាសេនាធិការ បានសម្រេចបន្តកិច្ចសន្យាដល់ក្រុមហ៊ុន អេកូដា ។
•បានអនុវត្តការសម្អាត ប្រមូល និងដឹកជញ្ជូនសម្រាមចំនួន ១៣គោលដៅ សំខាន់ក្នុងក្រុងរួមមាន សួនច្បារសាធារណៈ និងផ្លូវសាធារណៈក្នុងក្រុង។
ឆ.ផែនការការងារអភិវឌ្ឍន៍នានា
១.ផែនការអភិវឌ្ឍន៍៣ឆ្នាំរំកិលរបស់ក្រុងច្បារមន
ខាងក្រោមនេះជា video ទាក់ទងជាមួយនិងក្រុងច្បារមន
https://www.youtube.com/watch?v=JeBvXg8QsF8
Account facebook សម្រាប់ទំនាក់ទំនង អ្នករៀបរៀង ៖
រៀបរៀងដោយ ៖ ផាន ភារម្យ
កែប្រែតួនាទីបច្ចុប្បន្ន ៖ អនុប្រធានការិយាល័យច្រកចេញចូលតែមួយក្រុងច្បារមន និងទទួលបន្ទុកផ្នែកអត្រានុកូលដ្ឋានក្រុងច្បារមន ។
កែប្រែលេខទូរស័ព្ទ៖ 096 42 10 277
កែប្រែទឹកសុទ្ធមួយដប ដែលនៅពេលអស់លោក លោកស្រី ទិញដោយចៃដន្យនៅពេលជិះកាត់ក្រុងច្បារមន គឺមានន័យថាបានចូលរួមចំណែកសេដ្ឋកិច្ច និងផ្តល់នៅកម្លាំងចិត្តដល់អ្នកច្បារមន ក៏ដូចជាអ្នកខេត្តកំពង់ស្ពឺផងដែរ។
សូមគោរពអរគុណ
- ទំព័រវិបគ្រប់គ្រងភូមិបាល Archived 2008-12-24 at the វេយប៊ែខ ម៉ាស៊ីន.