ក្រុងពោធិសាត់
ក្រុងពោធិ៍សាត់ ជាក្រុងមួយក្នុងចំណោមស្រុក ក្រុងទាំង០៦ របស់ខេត្តពោធិ៍សាត់ ដែលមុនឆ្នាំ២០០៩ ជាអតីតស្រុកសំពៅមាស រាជរដ្ឋាភិបាលបានកែសម្រួលព្រំប្រទល់រដ្ឋបាល និងប្តូរពីស្រុកសំពៅមាសទៅជា ក្រុងពោធិ៍សាត់ នៃខេត្តពោធិ៍សាត់ តាមអនុក្រឹត្យលេខៈ ១៤ អនក្រ.បក ចុះថ្ងៃទី០៩ ខែមករា ឆ្នាំ២០០៩។ក្រុងពោធិ៍សាត់មានព្រំប្រទល់ៈ ខាងជើងជាប់នឹងស្រុកកណ្តៀង ខាងត្បូងជាប់នឹងស្រុកភ្នំ ក្រវាញ ខាងកើតជាប់នឹងស្រុកក្រគរ និងខាងលិចជាប់នឹងស្រុកបាកាន ក្រុងមានសង្កាត់ចំនួន០៧ គឺៈ សង្កាត់ចំរើនផល សង្កាត់លលកស សង្កាត់ផ្ទះព្រៃ សង្កាត់ព្រៃញី សង្កាត់រលាប សង្កាត់ស្វាយអាត់ និង សង្កាត់បន្ទាយដី មានផ្ទៃដីសរុបចំនួន ២៨,០២៣ ហិកតា បែងចែកជាបួនតំបន់គឺ ផ្ទៃដីសាងសង់ចំនួន ២,០១៥ ហិកតា ផ្ទៃដីកសិកម្ម ១២,២៥៧.៣ ហិកតា ផ្ទៃដីព្រៃឈើចំនួន ១,៥៥៣ ហិកតា និងផ្ទៃដីផ្សេងៗទៀតចំនួន ២,០២១ ហិកតា ។
គ្រួសារសរុប [null ចំនួន] ១៤,៨៦៤ គ្រួសារ មានប្រជាជនសរុប ចំនួន ៦៦,៦២១ នាក់ ស្រីចំនួន ៣៤,២១២ នាក់ មានដង់ស៊ីតេប្រជាជនប្រមាណ ២១៤ នាក់ ក្នុងមួយគីឡូម៉ែត្រការេ។ គ្រួសារមានមុខរបរកសិកម្មជាចម្បងចំនួន ១៧,៥៦៧ ស្មើនឹង ៦២.៩% គ្រួសារ មានមុខរបរធ្វើសិប្បកម្មជាចម្បងចំនួន ៧៣៨ ស្មើរនឹង ២.៦% គ្រួសារមានមុខរបរសវាកម្មជាចម្បងចំនួន ៩,៦៣៤ នាក់ ស្មើរនឹង ៣៤.៥ % គ្រួសារ មានមុខរបរបន្ទាប់បន្សំផ្នែកកសិកម្មចំនួន ៧.៦៩៨% អ្នកមានមុខរបរបន្ទាប់បន្សំផ្នែកសិប្បកម្ម ចំនួន ២.០៥% អ្នកមានមុខរបរបន្ទាប់បន្សំផ្នែកសេវាកម្មចំនួន ១.២០៦% ជាស្ត្រី ។ ក្រៅពីមុខរបរជា ចម្បងក៏មានសកម្មភាពផ្សេងៗទៀតដូចជាៈ នេសាទត្រី ដាំដំណាំរួមផ្សំ ឡើងត្នោត និងធ្វើកម្មករ ដើម្បីបង្កើនប្រាក់ចំណូលគ្រួសារបន្ថែមផងដែរ។ ហើយខេត្តនេះសម្បូទៅដោយចម្លាក់ដែលធ្វើអំពីថ្មកែវ ដូចជាចម្លាក់ព្រះពុទ្ធជាដើម។