ខេត្តព្រះសីហនុ

(ត្រូវបានបញ្ជូនបន្តពី ក្រុងព្រះសីហនុ)

ក្រុងព្រះសីហនុ ជាក្រុងធំបង្អស់នៅប៉ែកខាងត្បូងនៃប្រទេសកម្ពុជា ។ នេះជាក្រុងដែលត្រូវបានបង្កើតថ្មី នៅឆ្នាំ១៩៦៤ ។ ការបង្កើតក្រុងព្រះសីហនុ គឺដើម្បីរំឭកដល់ស្នាដៃរបស់ព្រះបាទនរោត្តមសីហនុ ។ ឈ្មោះដើមរបស់ក្រុងព្រះសីហនុ មុនឆ្នាំ១៩៦៤គឺកំពង់សោម
ក្រុងព្រះសីហនុ ជាទីក្រុងកំពងផែសមុទ្រធំបង្អស់នៅឆ្នេរសមុទ្ររបស់ប្រទេសកម្ពុជា ។ ក្រុងព្រះសីហនុស្ថិតនៅពាក់កណ្តាល ចន្លោះប្រទេសថៃ និងប្រទេសវៀតណាម ហើយក្រុងព្រះសីហនុជាទីក្រុងសំខាន់ជាងគេ នៅឈូងសមុទ្រថៃ ។ ក្រុងព្រះសីហ​នុជាកន្លែងដែលគួរឱ្យចាប់អារម្មណ៍ណាស់ សម្រាប់ទេសចរណ៍ជាតិនិងអន្តរជាតិ ។ យោងតាមឯកសារក្រសួងទេសចរណ៍នៃប្រទេសកម្ពុជា បានឱ្យដឹងថា ក្នុងឆ្នាំ២០០៦ មានចំនួនទេសចរណ៍អន្តរជាតិ ប្រមាណជាង ៣២០,០០០ នាក់ មកទស្សនាក្រុងព្រះសីហនុ ។ នៅខែមករា ឆ្នាំ២០០៧ ព្រលានយន្តហោះនៅក្រុងព្រះសីហនុ ត្រូវបានបើកសម្ពោធដើម្បីការហោះហើរជាសំខាន់ ក្រុងសៀមរាប-ក្រុងព្រះសីហនុ ហើយតាមគម្រោងនៃរាជរដ្ឋាភិបាល បានឱ្យដឹងថាព្រលានយន្តហោះនៃក្រុងព្រះសីហនុនឹងក្លាយជាព្រលានយន្តហោះអន្តរជាតិនៅឆ្នាំ២០១០ ។​ ​

ក្រុងព្រះសីហនុ
កំពង់សោម
ក្រុង
ឆ្នេរអូរឈើទាល
ឆ្នេរអូរឈើទាល
រហស្សនាម: កំពង់សោម
ផែនទីកម្ពុជាដែលផ្ដិតពណ៌លើខេត្តព្រះសីហនុ
ផែនទីកម្ពុជាដែលផ្ដិតពណ៌លើខេត្តព្រះសីហនុ
ខេត្តព្រះសីហនុ is located in កម្ពុជា
ក្រុងព្រះសីហនុ
ទីតាំងខេត្តព្រះសីហនុនៅកម្ពុជា
កូអរដោនេ: 10°38′N 103°30′E / 10.633°N 103.500°E / 10.633; 103.500Coordinates: 10°38′N 103°30′E / 10.633°N 103.500°E / 10.633; 103.500
ប្រទេស កម្ពុជា
Official1964
Provincial status2008
រដ្ឋាភិបាល
 • អភិបាល​ខេត្តឯ. គួច ចំរើន
ផ្ទៃក្រឡា
 • សរុប៨៨៨ គម2 (៣៤៣ ម៉ាយ ការ)
ប្រជាជន (2008)[១]
 • សរុប១៩៩៩០២
 • សន្ទភាព២៣០/km2 (៥៨០/sq mi)
 Provincial population
Human Development Index
 • HDIincrease0.750 (high)
ល្វែងម៉ោងUTC+07
Dialing code+855
ក្រមអ.ម.អ. ៣១៦៦KH-18
ស្រុក​និង​ក្រុង
ឃុំ២២
រូបតោ តំណាងអំណាចព្រះមហាក្សត្រប្រទេសកម្ពុជា និងជាតំណាងនៃទីក្រុងព្រះសីហនុ

រដ្ឋបាលខេត្តព្រះសីហនុឆ្នាំ២០២៣ កែប្រែ

ខេត្តព្រះសីហនុ ជាដែនរដ្ឋបាលស្ថិតនៅ ប្រទេសកម្ពុជា មាន ក្រុង២, ស្រុក៣, ២៩ឃុំ, និងភូមិ÷

លេខកូដស្រុក ឈ្មោះស្រុកជាអក្សរខ្មែរ ឈ្មោះស្រុកជាអក្សរឡាតាំង
១៨០១ ក្រុងព្រះសីហនុ Krong Preah Sihanouk
១៨០២ ស្រុកព្រៃនប់ Prey Nop district
១៨០៣ ស្រុកស្ទឹងហាវ Stung Hao district
១៨០៤ ស្រុកកំពង់សីលា Kampong Seila district
១៨០៥ ក្រុងកោះរ៉ុង Krong Koh Rong

អាកាសធាតុ កែប្រែ

 
តំបន់នៃទីក្រុងព្រះសិហនុនៅភូមិភាគខាងត្បូងនៃប្រទេសកម្ពុជា

ទីក្រុងព្រះសីហនុមានរដូវរងា ចាប់ពី វិច្ឆិកាដល់ខែកុម្ភះ និង មានរដូវលំមានប្រាំង ចាប់ ខែមិនា ដល់ខែឧសភា រដូវភ្លៀង មានចាប់ពី ខែមិថុនា ដល់ខែតុលា៕ ទីក្រុងព្រះសីហនុ គឺជាក្រុងដែលមានភ្លៀងធ្លាក់ច្រើនជាងគេ នៅប្រទេសកម្ពុជាយើង ពីព្រោះមាន ភ្នំបូគោ នៅខាងជើង។ ​នៅ​ថ្ងៃដែលក្តៅជាងនៅទីក្រុងព្រះសីហនុ មានកំដៅរហូតទៅដល់ ៣៥អង្សា ហើយបើត្រជាក់ជាងគេវិញមានរហូត ២០អង្សា ៕

ប្រវត្តិនៃក្រុងព្រះសីហនុ កែប្រែ

 
ទេសភាពនៅទីក្រុងព្រះសីហនុ

​*ឆ្នាំ ១៩៥៥​ រដ្ឋាភិបាលបានចាប់ផ្តើម​ធ្វើកំពង់ផែ នៅចំកណ្តាលព្រៃជិតមាត់សមុទ្រ នៅកន្លែងមួយដែលបច្ចុប្បន្ននេះមានឈ្មោះថា ​ឆ្នេរហាវៃ ​ហើយធ្វើការសាងសង់រួច នៅឆ្នាំ ១៩៦០ ដោយមានជំនួយឧបត្ថមពីប្រទេសបារាំង ហើយនិងគេបានធ្វើផ្លូវពីក្រុង ​ភ្នំពេញ ដល់កំពង់ផែថ្មី ដោយមានជំនួយឧបត្ថម្ភពី ​សហរដ្ឋអាមេរិក ប្រជាជនដែល បានរស់នៅទីនោះគឺពួ​កគេធ្វើការនៅកំពង់ផែនោះ៕ ​ពេលកំពុងផែបានសាងសង់រូចហើយ គេបានហៅទីក្រុងនោះ ថា ​ក្រុងព្រះសីហនុ សំរាប់ធ្វើជាការគោរពចំពោះបិតាជាតិ

  • ឆ្នាំ​ ១៩៦៣ គេចាប់ផ្តើមសាង​សង់​សណ្ឋាគារ ឯករាជ្យ ហើយមានមនុស្សជាច្រើនបានមកដើរលេងកំសាន្តនៅទីនេះ ហើយនៅក្នុងឆ្នាំដដែល គេចាប់ផ្តើមធ្វើពង្រីកកំពង់ផែ ។
  • ឆ្នាំ​ ១៩៧​០ ពួក​គេ​ឈប់​រស់​នៅ ពីព្រោះ លន់ នល់បានធ្វើ​រដ្ឋប្រហារ​ទម្លាក់​ព្រះបាទនរោត្តម​​សីហនុ និង​បានមកកាន់កាប់ប្រទេសកម្ពុជា ។
  • ឆ្នាំ ១៩៧០- ១៩៧៥ គេប្រើកំពង់ផែសំរាប់ដាក់អាវុធសំរាប់ធ្វើសង្គ្រាម ។
  • ថ្ងៃទី​១៣ ខែឧសភា ឆ្នាំ ១៩៧៥ ខ្មែរក្រហម បានកាន់កាប់ ទីក្រុងព្រះសីហនុ ហើយនិងខ្មែរក្រហមបានចាប់យកកប៉ាលរបស់ សហរដ្ឋអាមេរិក ដែលមានឈ្មោះ S.S Mayaguez ជាកម្មករដែលធ្វើការ នៅលើកប៉ាល់នោះ ហើយសហរដ្ឋអាមេរិក​បានទម្លាក់គ្រាប់បែកដែលធ្វើអោយក្រុងព្រះសីហនុមានការខូចខាត់យ៉ាងខ្លាំង រហូតដល់ពួកខ្មែរក្រហមប្រគល់កប៉ាល់និងមនុស្សទៅអោយសហរដ្ឋអាមេរិកវិញ​​ ។
  • ឆ្នាំ ១៩៨០ សង្គ្រាម​បាន​បញ្ចប់ គេបានចាប់ផ្តើមសាងសង់ទីក្រុងសាជាថ្មី
  • ឆ្នាំ ១៩៩៧ រដ្ឋាភិបាល បាន អោយកន្លែងសំរាប់អង្គការ ដុនបូស្កូកម្ពូជា សំរាប់ធ្វើសាលាបច្ចេកទេស នៅផ្លូវអូរប្រាំ សំរាប់យុជនក្រីក្រនៅទីក្រុងនេះ និងមកពីខេត្តផ្សេងៗទៀតដែលនៅភាគខាងត្បូងនៃប្រទេស កម្ពុជា ។
  • ថ្ងៃទី ១១ ខែ កុម្ភះ ឆ្នាំ​២០០៧ ព្រះបាទនរោត្តម សីហមុនី បានយាងមកក្រុងព្រះសីហនុ ​​ ឯកឧត្តម ស្បោង សារ៉ាត់ អភិបាល​ក្រុង​ បានទទួលព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាមួយនឹង​​ ព្រះសង្ឃនិមន្តមកពីគ្រប់វត្ត​និង ថ្នាក់អ្នកដឹកនាំគ្រប់ជាន់ថ្នាក់ នៅក្រុងព្រះសីហនុ និងលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ហើយ និងសាលាបច្ចេកទេស ដុនបូស្កូ ក្រុងព្រះសីហនុ៕​
 
ទិដ្ឋភាពឆ្នេរសមុទ្រក្រុងព្រះសីហនុ

សេដ្ឋកិច្ច កែប្រែ

ផ្សារ៖ កងកេង កំពង់សិលា ឃ្លាំងលើ តូច ទំនប់រលក ពិភពថ្មី ពេជ្រនិល ព្រៃនប់ មិត្តភាព រាត្រី រាម វាលរេញ លើក្រុងព្រះសីហនុ(ធំ) សាមូដេរ៉ា សំរោង ស្ទឹងហាវ ស្មាច់ដែង អរ៉េង អាសយដ្ឋាន IP ហើយ​អ្នកនឹងទទួលបាន​អត្ថប្រយោជន៍ជាច្រើន។ សូមកុំរក្សាទុកនូវកំនែប្រែដែលជាការសាកល្បង។ ប្រសិនបើអ្នកចង់ធ្វើពិសោធន៍ សូមប្រើប្រាស់ទំព័រសំរាប់សាកល្បង ។


ឆ្នេរសមុទ្រក្រុងព្រះសីហនុ កែប្រែ

ឆ្នេរសមុទ្រក្រុងព្រះសីហនុរមណីយដ្ឋានឆ្នេរសមុទ្រក្រុងព្រះសីហនុ ស្ថិតនៅក្នុងខេត្តព្រះសីហនុ​​ ជាតំបន់ទេសចរណ៏គួរអោយចាប់​អារម្មណ៏បំផុត​នៅក្នុងខេត្តនេះ។


 
ឆ្នេរសមុទ្រនៅខេត្តព្រះសីហនុ


ក្រុងព្រះសីហ​នុ ជាកន្លែងដែលគួរអោយ ចាប់អារម្មណ៍ណាស់ សំរាប់ទេសចរជាតិ និងទេសចរអន្តរជាតិ ។


ក្រុងព្រះសីហនុគឺជាខេត្តដ៏តូចមួយនិងមានឆ្នេរសមុទ្រជាច្រើនហើយស្ថិតនៅក្នុងតំបន់ ត្រូពិចក្តៅនិងសើមដែលស្ថិតភាគខាងលិចនិងខាងត្បូងមានឆ្នេរសមុទ្រដ៏ស្រស់ស្អាតជាច្រើន ។ ចំនែកឯភាគខាងលិចឈៀងខាងត្បូងមានកំពង់ផែពាណិជ្ជកម្ម។ ចំពោះឆ្នេរសមុទ្រនៅតាមបណ្តោយទីក្រុងដែលចេញមកពីភាគខាងជើងទៅភាគខាងត្បូងមានដូចជា ឆ្នេរជ័យជំនះ ឆ្នេរកោះពស់ ឆ្នេរឯករាជ្យ ឆ្នេរសុខា ឆ្នេរអូឈឺទាលនិង​​ ឆ្នេរអូត្រេស។ ក្រុង​ព្រះ​សីហនុ​ជាខេត្តមួយដែលមាន​សោភ៏ណ្ឌ​ភាព​ស្រស់ស្អាត។ មូល​ហេតុ​ដោយសារ​ក្រុង​ព្រះសីហនុមាន​ ទីកន្លែង​កំសាន្ត​ពិសេសទាក់ទាញ​ អារម្មណ៏​ភ្ញៀវ​ទេសចរណ៏​ជាតិ​ និង​អន្តរជាតិ គឺ ឆ្នេរ​សមុទ្រ​ដ៏ស្រស់​ស្អាត​មានដូចជា ឆ្នេរ​សមុទ្រឯករាជ្យ ( ​​អូរ​តែល​ប្រាំពីរ​ជាន់) ឆ្នេរ​សុខា ឆ្នេរ​អូរឈើទាល អូរត្រេះ ឆ្នេរហាវៃ ឆ្នេរ​ម្លប់​ជ្រៃ ទឺកធ្លាក់​ក្បាលឆាយជាដើម.....។

 
ទេសភាពតំបន់ឆ្នេរនៅក្រុង​ព្រះសីហនុ

ឆ្នេរសមុទ្រដែលមានការពេញនិយមជាងគេក្នុងចំនោមឆ្នេរសមុទ្រជាច្រើននោះគឺឆ្នេរអូឈឺទាល ឆ្នេរសុខា ឆ្នេរឯករាជ្យនិង ឆ្នេរជ័យជំនះ។ ភ្ញៀវទេសចរណ៏អាចមុជទឹកនៅក្បែរកោះ សំរាកលំហែកាយ និងការស្ទូចត្រីកំសាន្តសំរាប់ដំណើរកំសាន្ត។ មាន​មនុស្ស​ជា​ច្រើនដែល​តែង​តែ​ទៅ​ទស្សនា​នៅទីនោះ​ជារៀង​រាល់​ថ្ងៃ​ពុំ​សូវ​ដែលលាស់​ទេ ជាពិសេស​ភ្ញៀវ​ទេសចណ៏អន្តរជាតិ​ ព្រម​ទាំង​មាន​បង​ប្អូន​ខ្មែរ​យើង​នៅក្រៅស្រុកនិង​ក្នុង​ស្រុកផង​ដែរ​ ។ ដើម្បីបាន​មកដល់​ក្រុង​ព្រះ​សីហនុ ​យើង​ត្រូវ​ធ្វើដំណើរ​ដោយ​ឆ្លង​កាត់​តាម​ផ្លូវ​ជាតិ​លេខ៤​ ។ ​ចំពោះ​ផ្លូវ​វិញគឺមាន​ភាពងាយស្រួល​ក្នុង​ការ​ធ្វើ​ដំណើរ​ទៅវិញទៅមក ។ រមណីយដ្ឋានដែលជាទីចាប់​អារម្មណ៏ជាងគេ​នៅក្រុង​ព្រះ​សីហនុ​ គឹឆ្នេរ​អូរឈើ​ទាល​។ នៅទីនោះមាន​ភ្ញៀវ​ទេសចរណ៏ទៅលេង​យ៉ាង​ច្រើនកុះករ​បំផុត​ ជា​ពិសេស​ថ្ងៃឈប់សំរាកពីការងារ​ ថ្ងៃបុណ្យទាន​ ថ្ងៃចុង​សប្ដាហ៏។ ពួកគេទៅលេង​នៅទីនេះដោយ​មាន​អ្នក​ខ្លះ​ជួលតូប ឫ ក៏អង្គុយលំហែកាយ​នៅក្រោម​ដើម​ឈើ លក្ខណ:ជាក្រុមគ្រួសារ​ រឺជាមិត្តភក្ដិ​​ អ្នក​ធ្វើការ​យ៉ាង​សប្បាយ​រីករាយ​ ។ ម្យ៉ាង​វិញ​ទៀត​ស្ពានដែល​ទើប​តែ​កសាង​ឡើង​ពីឆ្នេរ​សមុទ្រ​ដីគោក​តភ្ជាប់​ទៅនឺង​កោះពស់​ មាន​ភាពស្រស់​ស្អាត​ ហើយ​ស្ពាន​ថ្មី​ទើប​តែកសាង​នោះមាន​ឈ្មោះថា​ សា្ពនតេជោមរកត ។ ការធ្វើស្ពានភ្ជាប់​ពីដីគោកទៅដីកោះ​គេមាន​គំរោង​សាង​សង់សណ្ឋារ​គារ​ អូរ​តែល​នៅទីនោះដើម្បីធ្វើការ​អភិវឌ្ឍន៏ផ្នែក​ទេសចរណ៏​នៅ ក្រុង​ព្រះសីហនុអោយកាន់​តែមាន​ភាពរីកចំរើនជាង​មុន​ថែមទៀត ។ ឆ្នេរសមុទ្រ​ក្រុង​ព្រះសីហនុ​ជាឆ្នេរ​ដឬលមានខ្សាច់​សរក្បុស​ ស្រស់​ស្អាតបំផុត​ដែលបានចាត់ចូលជាឆ្នេរស្អាត​ខ្នាត​​អន្តរជាតិ​។ នៅទីនោះមាន​ខ្ចុស​លំហែកាយ​ សំរាប់ជួលមាន​តំលៃ​សមរម ។ ក្រៅពីនេះមាន​ម្ហូមអាហារ​គ្រឿង​សមុទ្រ​ ពិសេសៗ​ ផង​ដែរ​ ។ ទឹកសមុទ្រ​មាន​ពណ៌ខៀវ​ស្រងាត់​ ត្រជាក់ល្ហឺម ភ្ញៀវ​ទេសចរណ៏​ចុះលេង​ទឺក​មាន​ជួល​ពោង​ហែល​​ ជិះម៉ូតូទឹក ឬអង្គុយ​លេង​លើ​ឆ្នេរ លេង​ដីខ្សាច់ លេង​បាល់​ លេង​សី​ អ្នក​ខ្លះទៀត​រក​កូន​ខ្យង​តូចៗ ជាការ​កំសាន្ត ។ អ្នកខ្លះ​ទៀតមក​ពីតំបន់​ឆ្ងាយៗ អត់បាន​ដឺង​ថា ​ទឺកសមុទ្រ​មាន​រសជាតិ ប្រៃល្វីង​ទេ​ ។ ក្រោពីការ​លេង​កំសាន្ត នៅលើ​ឆ្នេរ​ក៏មាន​ជួល អូរបរ​ ឬទូកម៉ាស៊ីនទៅលេង​លើ​កោះផង​ដែរ​ ជាពិសេស​ភ្ញៀវ​ទេសចរណ៏អន្តរជាតិ ។ អ្នក​ដែលបាន​មកដល់​តែង​តែ​ថត​រូប នៅតាម​ឆ្នេរ​សមុទ្រ​ឬ នៅទីរមណីយដ្ឋានដទៃទៀត ទុកជាអនុស្សាវរីយ៏ផង​ដែរ ។ ប្រសិនបើមាន​អ្នក​ចង់​ ធ្វើដំណើរកំសាន្ត​អោយសប្បាយនោះសូមកុំភ្លេច​ទីរមណីយដ្ឋាននៅខេត្ត​ព្រះសីហនុ​ ពិសេស​ឆ្នេរ​សមុទ្រ​ក្រុង​ព្រះសីហនុ ពេលអ្នកមកដល់អ្នក​នឺង​មាន​អារម្មណ៏អស់បាត់នូវទុក្ខ​កង្វល់​ គឺមាន​តែភាពសប្បាយៗ ជានិច្ច។

ឆ្នេរអូរឈើទាល កែប្រែ

ឆ្នេរអូរឈើទាល ជាឆ្នេរ​មួយដែល​មាន​សោភ័ណ្ឌភាព​ស្រស់ស្អាត ស្ថិតនៅក្នុងខេត្ត​ព្រះសីហនុ ។

 
អ្នកលក់បង្គងប៉ាកនៅសមុទ្រ

​ ឆ្នេរនេះមាន​ភាពទាក់ទាយនិងល្បីល្បាយជាខ្លាំងនៅក្នុងព្រះរាជាណាចក្រកម្ពុជាយើង ។ ​ ក្នុងមួយឆ្នាំៗឆ្នេនេះអាច​ទាក់ទាយភ្ញៀវទេសចរណ៏បាន​រាប់រយពាន់​នាក់​ចូលមក​ទស្សនានៅក្នុង​ក្រុងព្រះ​សីហនុដែលជាចំនែកមួយក្នុងការជួយអភិវឌ្ឍន៍ដល់កំនើនសេដ្ឋកិច្ចជាតិ ។ ​អូរឈើទាល​ជាតំបន់ឆ្នេរ​មួយ​ដែលមាន​ទេសភាពធម្មជាតិស្រស់ល្អ​បំព្រងគួរ​អោយ​ចាប់អារម្មណ៏ក្រៃលែង ។ អូរឈើទាលមានឆ្នេរ​ខ្សាច់​សស្អាត​ វែង​អន្លាយ​នឹង​មាន​ដើម​ឈើ​ជាច្រើន​ដុះអែប​មាត់ ឆ្នេរសមុទ្រ​មើលទៅជាជួរ​គួរអោយ​ ទាក់ទាយបំផុតហេតុនេះហើយឆ្នេរនេះក៏បានជាប់ជាសមាជិកក្លឹបឆ្នេរដែលស្អាតជាងគេក្នុងពិភពលោក ។ នៅទីនោះមានតូប​ខ្ចុះរបស់​អាជីវកររកស៊ីលក់ដូរ​យ៉ាង​ច្រើនសំសរាប់ ភ្ញៀវ​ទេសចរណ៏​ជួល​អង្គុយ​លេង ឬសំរាក​កាយ​នៅពេលដែលពួកគេ​បាន​មកដល់​ទីកន្លែង​នេះ ។ ភ្ញៀវ​ទេសចរណ៏​ជាតិ​និង​អន្តរ​ជាតិដែលបាន​ធ្វើដំណើរ​កំសាន្ត​នៅឆ្នេរ​អូរឈើទាល អាចលេង​ទឹក​សមុទ្រ​យ៉ាង​សប្បាយ​រីករាយនិង​យ៉ាងត្រជាក់ចិត្ត​ ឬពួកគេអាច​ជួលទូក​ដើម្បីធ្វើដំណើរកំសាន្តឆ្ពោះទៅកាន់​កោះនានា ដែល​ភាគ​ច្រើន​គឺជា​ជនជាតិ​បរទេស​ ។ ភ្ញៀវ​ទេសចរណ៏​មួយចំនួន​ចូលចិត្ត​លេង​ទឹក​ ជួលពោង ឬ ជួលអូរបរ​ជិះកំសាន្ត​លេង​យ៉ាង​សប្បាយរីករាយ ។ ​ភ្ញៀវទេសចរណ៏អាច​កុម្ម៉ង់ម្ហូបអាហារ​ ជាប្រភេទ​អាហារ​សមុទ្រ​ ដូចជា មឹក បង្គា​ ក្ដាម ត្រីសមុទ្រជាដើម​ដែលសុទ្ធសឹង​តែជា​អាហារ​មាន​ឪជារស​ឈ្ងុយឆ្ងាញ់​ ពិសារ ។ ក្រៅពីនេះ​ភ្ញៀវ​ទេសចរណ៏អាចទិញវត្ថុអនុស្សាវរីយ៏ ដែល​ធ្វើ​អំពីសំបកខ្យង ផ្កាថ្ម ខ្សែដៃ​ ខ្សែ​ក​ .......ទាំងអស់​នេះ​គឺជាសា្នដៃ​ប្រជាពលរដ្ឋខ្មែរ​ នឹងមានអ្នកម៉ាសសា ផង​ដែរ ។ ឆ្នេរ​អូរឈើទាល​ជាឆ្នេរ​ដែលសំបូរ​ភ្ញៀវ​ទេសចរណ៏ជាតិ និង​អន្តជាតិ មកកំសាន្ត​សើ្ទរ​​តែរៀង​រាល់ថ្ងៃ គ្មានថ្ងៃលោះឡើយជាពិសេស​ថ្ងៃឈប់សំរាក បុណ្យទាន ឬ​ក៏ថ្ងៃសំរាកចុង​សប្ដាហ៏ ។

ឆ្នេរ​ឯករាជ្យ កែប្រែ

ឆេ្នរឯករាជ្យ ក៏ជាឆ្នេរ​មួយ​ដែល​មាន​ភាពស្រស់​ស្អាត​ ហើយ​ក៏​មាន​ភ្ញៀវ​ទេសចរណ៏ទៅលេង​កំសាន្ត នៅទីនោះ​ច្រើន​កុះករ​ដែរ ។ ​ឆ្នេរ​ឯករាជ្យ​ខាងលិចជាប់ ឆ្នេរ​ហាវ៉ៃ ខាង​កើតជាប់​នឹង​ឆ្នេរសុខា ឆ្នេរឯករាជ្យមាន​អគារដ៏ខ្ពស់សាងសង់ឡើង​ជាយូរមក​ហើយ​ ហើយអគារនេះមានប្រាំពីរជាន់ ។

 
រូបថ្មនៅឆ្នេរអូរតែលប្រាំពីរជាន់

ប្រជាជនខ្មែរយើង​ភាគច្រើន​និយមហៅឆ្នេរឯករាជ្យថាឆ្នេរអូរតែលប្រាំពីរជាន់

ព្រោះថាអគារខ្ពស់ នោះ​គឺជាសណ្ឋាគារដ៏ធំមួយ ស្ថិតនៅលើដីភ្នំខ្ពស់ ។ ពីមុនអគារនេះ​រងការ ខូចខាត​និង​ ទ្រុឌទ្រោមយ៉ាង​ខ្លាំង​ ក៏ប៉ុន្តែឥឡូវ​នេះ​គេបាន​ធ្វើការ​ជួសជុល​ស្ថាបនា​សាឡើង​វិញ ធ្វើអោយ​អូរតែល​ប្រាំពីរ​ជាន់មាន ភាពស្រស់​ស្អាត ជាង​មុនឆ្ងាយ​ណាស់ រួមជាមួយនឹងឆ្នេរខ្សាច់សក្បុសតាមដង​ផ្លូវមានដើមក្ងោក​ពណ៌ក្រហម​ឆ្អៅ នឹង អមជាមួយ​នឹង​សួនច្បារ​ដ៏ស្អាត​ផងដែរ ។ ​​

ឆ្នេរសមុទ្រសុខា កែប្រែ

អូរតែល​សុខា គឺជាឈ្មោះរបស់​សណ្ឋារគារមួយដែលស្ថិតនៅ​ក្នុង​ក្រុង​ព្រះសីហនុ ដែលសាងសង់ឡើង​នៅជាប់​តាមបណ្ដោយឆ្នេរ​សមុទ្រសុខា មនុស្សភាគច្រើន​និយមហៅថាឆ្នេរសុខា ។ ឆ្នេរ​សមុទ្រ​សុខា​គឺជា​ឆ្នេរ​សមុទ្រ​ឯកជន​មួដែល​មាន​ប្រវែង​ 1,5km ដែលទិសខាង​កើត​ជាប់​នឹង​ឆ្នេរ​អូរ​ឈើទាល​ហើយលាត​សន្ធឹងយ៉ាងវែង​ទៅទិសខាង​លិច​ជាប់នឹង​ឆ្នេរសមុទ្រឯករាជ្យ ឆ្នេរអូរ​តែលប្រាំពីរជាន់ ។ សំរាប់នៅក្នុងសណ្ឋាគារ​សុខា​គឺមាន​កន្លែង​កំសាន្ត​ល្អៗជាច្រើន​ នៅទីនោះ​ភ្ញៀវទេសចរណ៏អាច​ស្នាក់​នៅលេង​កំសាន្តនៅក្នុងសណ្ឋាគារ​បាន ។ ចំពោះអ្នក​ដែលត្រូវការ​កន្លែង​ស្រស់ត្រកាល​សំរាប់​រៀបអាពាហ៏ពិពាហ៏អាចជួលដោយ​បង់ថ្លៃ​ ។ នៅទីនោះមាន​បំរើសេវា​កម្ម​ល្អៗ ជាច្រើន​យ៉ាង​រហ័សទាន់​ចិត្ត​ ប្រសិនបើ​អ្នក​មិន​មាន​កន្លែង​សំរាប់​រៀបចំ​ពិធីរៀបមង្គល​ការ​ អ្នកអាច ទៅតំនាក់ទំនង​តាមសេចក្ដីតំរូវការ នៅក្នុងសណ្ឋារគារ​សុខា ។ ដោយសារ​នៅ​ក្នុងសណ្ឋាគារ​សុខា​មាន​ភាពស្រស់ស្អាត​ដូចនេះហើយ​ទបមាន​ភ្ញៀវ​ទរសចរណ៏​ចូលទៅទស្សនា​កំសាន្ត​​ជារៀង​រាល់​ថ្ងៃ​​ ។ អូរតែលសុខា​ មានអាងហែល​ទឹកដ៏ល្អនៅចំកណ្ដាលហើយមាន​កន្លែង​សម្រាក​សំរាក​សំរាប់ទទួលភ្ញៀវដ៏ល្អប្រណីត​ផងដែរ ។ នៅផ្នែកខាង​ក្រោយ​ឆ្នេរ​សមុទ្រ​ក៏មាន​ផ្ទះសំណាក់ជាច្រើននឹង​មានទេសភាពស្រស់ស្អាត​ណាស់ ។ ក្រៅពីនេះ​ឆ្នេរ​សុខាក៏មាន​រូបសំណាក​កន្ទុយ​នាគមួយ យ៉ាង​ធំដែលធ្វើឡើង​នៅអែបមាត់ឆ្នេរ​សមុទ្រហើយក្បាលរបស់វាគេធ្វើនៅខាង​ក្នុងទីធ្លានៃសណ្ឋាគារ​សុខា ។

ឆ្នេរ​អូរត្រេះ កែប្រែ

អូរត្រេះ​ គឺជាឆ្នេរ​សមុទ្រមួយដែលស្ថិតនៅក្នុង​ខេត្ត​ព្រះសីហនុដែរវាមាន​សោភ័ណ្ឌភាពស្រស់ស្អាត​មិនចាញ់ឆ្នេរ​អូរឈើទាល ឆ្នេរសុខា​ ឆ្នេរ​ហាវៃ ឡើយ.....។ វាជាឆ្នេរ​មួយ​ដែលភាពស្ងប់ស្ងាត់នៅក្នុងក្រុង​ ព្រោះវា​ស្ថិនៅ​ដាច់ឆ្ងាយ​បន្តិច​ ប៉ុន្តែបច្ចុប្បន្នក៏មិនសូវស្ងាត់ ដូចពីមុនទេ​ ពីព្រោះដោយសារនៅទីនោះមាន​ទេសភាព​​ស្រស់ស្អាតមើលទៅគួរអោយ​អោយ​ចង់​គយគន់​ក្រៃលែង​ហើយមាន​ភ្ញៀវ​ទេសចរណ៏មួយ​ចំនួន​ចូលចិត្ត​កន្លែង​ស្ងប់ស្ងាត់ ក៏និយម​ទៅកំសាន្តនៅឆ្នេរ​អូរ​ត្រេះ​ដែរ​ ជាហេតុធ្វើអោយ​ឆ្នេរ អូរ​ត្រេះ​មាន​សភាព​អូរអរជាង​មុន​ មាន​ភ្ញៀវ​ទេសចរណ៏អន្តរជាតិ​ ទៅ​កំសាន្ត​យ៉ាង​កុះករ ។ ក៏ប៉ុន្តែនៅទីនោះពុំទាន់​មាន​ភ្លើង​អគ្គីនីគ្រប់គ្រាន់ នៅឡើយ​ទេ គឺវាមាន​តែកន្លែង​មួយ​ចំនួន ប៉ុណ្ណោះដែល​មាន​ម៉ាស៊ីនភ្លើ​ងប្រើប្រាស់​ ​សំរាប់ភាព​ចាំបាច់របស់​ពួកគេ ។ ជាមួយគ្នា​នេះផងដែរ នៅឆ្នេរ​អូរត្រេះក៏មាន​ការ​ជិះក្ដារ​បន្ទះ​ នៅ​លើទឹក​​ហើយ​និង​ជួល​ទូក​កាយ៉ាក់ចែវលេង រួមទាំង​មាន​កីឡាជិះក្ដារមានក្ដោងយ៉ាង​សប្បាយរីករាយ​ផង​ដែរ​ ។ ភាគច្រើនគឺជាភ្ញៀវ​បរទេសទៅកំសាន្តនៅឆ្នេរ​អូរ​ត្រេះ​ហើយ​ភ្ញៀវទេសចរណ៏អាច​ធ្វើការលំហែកាយ ដោយអ្នកខ្លះ​ជួលអូរបរ ឬ​ពោង​សំរាប់លេង​ទឹក ។ ភ្ញៀវទេសចរណ៏អាច​ធ្វើដំណើរទៅកាន់ កោះនានា​ផង​ដែរ ​ ​។

ឆ្នេរ​ហាវៃ កែប្រែ

ឆ្នេរហាវៃ គឺជាឆ្នេរ​មួយ​ដែលមាន​ភាពស្រស់ស្អាតពោរពេញទៅដោយដើមម្ជុលជាតំបន់ឆ្នេរ​ដែលមាន​ម្លប់​ត្រជាក់ល្ហឹមមាន​ភ្ញៀវ​ទេសចរណ៏​ទៅកំសាន្ត​នៅ​ទីនោះច្រើន​គួរសម ។

 
ទេសភាពមើលពីស្ពានកោះពស់

មានទូក​ម៉ាស៊ីន​តូចៗ​មួយចំនួន​ដែល​នៅទំនេរ​រង់ចាំ​ភ្ញៀវ​ទេសចរណ៏ជាតិអន្តរជាតិ​ជួលជិះ​ធ្វើ​ដំណើ​កំសាន្ត​ឆ្ពោះទៅ​កាន់​កោះ​ពស់​ ។ លណ្ខណៈពិសេស​នៅតាមដង​បណ្ដោយឆ្នេរ​ហាវ៉ៃ​មាន​ខ្សាច់​សស្អាត​មិន​ចាញ់​ឆ្នេរ​សមុទ្រ​ផ្សេងៗឡើយ ។ ហើយថ្មីៗនេះ​គឺគេបាន​សាងសង់​ស្ពានមួយ​យ៉ាង​ធំ​ពីត្រើយ​ម្ខាង​នៃ​

 

ស្ពានដែលទើបតែធ្វើហើយប៉ែកដីគោកភ្ជាប់ទៅដីកោះ​ពស់ ដែលជាកត្តា​ធ្វើអោយ​ឆ្នេរហាវៃមានភាពល្បីល្បាញទាក់ទាញភ្ញៀវទេសចរណ៏កើនច្រើនថែមទៀត ។ ការធ្វើស្ពាននេះ​គឺដើម្បីធ្វើយ៉ាងណាអោយ តំបន់ឆ្នេរហាវៃមានក៏ដូចជាក្រុងព្រះសីហនុផ្ទាល់មានការអភិវឌ្ឍន៏ វិស័យទេសចរណ៏កើនទ្វេដែលជាឩស្សាហកម្មគ្មានផ្សែង ។អ្នកវិនិយោគទុនមានគំរោងសាងសង់សណ្ឋារគារ ផ្ទះសំណាក់ បាំងកាឡូ និងមានកន្លែងកំសាន្តជាច្រើនផ្នែកទៀត ។ ភ្ញៀវទេសចរណ៏អាចធ្វើដំណើរកំសាន្តនៅឆ្នេរហាវ៉ៃបានយ៉ាង​ សប្បាយរីករាយភាភអធិកធមការជួបជុំក្រុមគ្រួសារ មិត្តភក្ដិបានគ្រប់ពេលវេលា ។

ឆ្នេរជយ័ជំនះ កែប្រែ

ជាឆ្នេរដែមាន​សភាពស្រស់ស្អាតនៅខេត្តព្រះសីហនុ ត្បិតថាវាមានប្រវែងខ្លី តែវាអាចទាញយកភ្ញៀវទេសចរណ៏ដែចូលចិត្តភាពស្ងប់ស្ងាត់ បានយ៉ាងច្រើន​​ តែនៅពេលបច្ចុប្បន្ននេះឆ្នេរនេះត្រូវបាន ក្រុមហ៊ុនបរទេស(ចិន) សុំសិទ្ធិសាងសង់អគារធំៗជាច្រើន ហើយវាសឹងតែក្លាយជាឆ្នេរឯកជនទៅហើយសព្ធថ្ងៃ។

រមណីយដ្ឋានទឹកធ្លាក់ក្បាលឆាយ កែប្រែ

រមណីយដ្ឋានទឹកធ្លាក់ក្បាលឆាយ គឺជាតំបន់ទឹកធ្លាក់មួយកន្លែងដែលស្ថិតនៅក្នុងខេត្តព្រះសីហនុដែរ។ ទឹកធ្លាក់ក្បាលឆាយនេះជាទីរមណីយដ្ឋានមួយដែលមាន ភ្ញៀវទេសចរណ៏ ទៅលេងយ៉ាងច្រើន កុះករនៅថ្ងៃឈប់ សំរាកពីការងារ រឺ បុណ្យទានជាតិ ។ យើងសង្កេតឃើញមាន ប្រជាពលរដ្ឋខ្មែរ មានលក់នូវវត្ថុអានុស្សាវរីយ៏ និង របស់ផ្សេងៗ ទៀត ដែលវាជាសេក្ដីតំរូវការរបស់ភ្ញៀវទេសចរណ៏ ក្រៅពីភ្ញៀវទេសចរណ៏ ជាតិតំបន់ទឹកធ្លាក់ក្បាលឆាយក៏មាន ភ្ញៀវទេសចរណ៏អន្តរជាតិមកចូលរួមទស្សនា កំសាន្តយ៉ាងសប្បាយរីករាយផងដែរ ។ ក្បាលឆាយជារមណីយដ្ឋានដ៏ស្រស់ត្រកាលមួយ ដែលជាតំបន់ពាំនាំនូវថវិការជួយ ដល់ប្រជាពលរដ្ឋ ខ្មែរនិង​ប្រទេសកម្ពុជាមយើងអោយមានភាពរីកចំរើនអភិវឌ្ឍន៏ វិស័យទេសចរណ៏ជាតិនៅក្នុង ព្រះរាជាណាចក្រកម្ពុជា ។


ឯកសារយោង កែប្រែ

  1. "General Population Census of Cambodia 2008 - Provisional population totals" (PDF). National Institute of Statistics, Ministry of Planning. 3 September 2008.

មើលផងដែរ កែប្រែ

 
វិគីមេឌា Commons មានមេឌា​ដែលបានទាក់ទងនឹង: