ក្រុមថនិកសត្វកកេរ
ក្រុមថនិកសត្វកកេរសំដៅដល់សត្វកណ្ដុរដែលស្ថិតនៅក្នុងអំបូរ Muridae ។ វាជាថនិកសត្វដែលសំបូរជាងគេនៅលើផែនដី ទាំងប្រភេទនិងចំនួនរបស់វា។ វារស់នៅតាមទីជម្រកច្រើនប្រភេទតាំងពីតំបន់ព្រៃ វាលស្មៅ កសិកម្ម ស្រែចម្ការ រហូតដល់គេហដ្ឋានដែលមនុស្សកំពុងរង់នៅ។ វាបន្ស៊ាំការរស់នៅលើដើមឈើ រូងដី និងនៅលើដី។
កណ្ដុរភាគច្រើនចេញរកស៊ីនៅពេលយប់។ វាជាសត្វដែលមានកូនច្រើន ប្រភេទខ្លះត្រូវបានគេចាត់ទុកថាជាសត្វចង្រៃ ដោយសារវាបំផ្លាញផលដំណាំរបស់កសិករ ឬម្ហូបអាហារ និងទ្រព្យសម្បត្តិនៅតាមផ្ទះសម្បែង។ អំបូរនៃសត្វកណ្ដុរនេះមាន ១៩ប្រភេទ ដែលនៅក្នុងនោះមានចំនួន ១០ប្រភេទ ត្រូវបានក្រុមអ្នកស្រាវជ្រាវអះអាងថាមានវត្តមាននៅប្រទេសកម្ពុជា និងប្រហែលជាមានចំនួនលើសនេះថែមទៀតដែលគេពុំទាន់បញ្ជាក់ច្បាស់នៅឡើយ។[១]
ចំណាំ
កែប្រែ- ↑ រដ្ឋបាលព្រៃឈើ និង អង្គការសមាគមអភិរក្សសត្វព្រៃ, សៀវភៅ «មគ្គុទ្ទេសក៍នៅតំបន់វាលឆ្ពោះទៅស្គាល់ ថនិកសត្វ នៃប្រទេសកម្ពុជា», ២០០៨