ក្រុមប្រឹក្សាធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា

ភាសាខ្មែរ

និមិត្តសញ្ញា

កែប្រែ

និមិត្តសញ្ញានៃក្រុមប្រឹក្សាធម្មនុញ្ញមានរូបព្រះព្រហ្មមានព្រះភ័ក្ត្រ៤ និង ព្រះហស្ត៤ កាន់កេតនភណ្ឌ គង់លើបល្ល័ង្ក។

  • ព្រះព្រហ្ម ជានិមិត្តរូបនៃអ្នកបង្កើតលោក ។ ព្រះភ័ក្ត្រព្រះព្រហ្ម តំណាងឱ្យព្រហ្មវិហារធម៌ទាំងបួនគឺ មេត្តា ករុណា មុទិតា និង ឧបេក្ខា
  • ព្រះហស្ត ឆ្វេង ខាងលើកាន់ផ្កាឈូក តំណាងការកកើត
  • ព្រះហស្ត ឆ្វេង ខាងក្រោមកាន់សាស្ត្រា តំណាងគម្ពីរក្បួន ច្បាប់
  • ព្រះហស្ត ស្តាំ ខាងលើកាន់ផ្កា តំណាងឱ្យការរម្ងាប់អារម្មណ៍ ការឧទ្ទិសកុសល ការចម្រើនភាវនា រកអំពើល្អ ផ្លូវធម៌ ផ្លូវលោក
  • ព្រះហស្ត ស្តាំ ខាងក្រោមកាន់ពួចទឹក តំណាងទឹកអម្រិតប្រោះព្រំ ឱ្យសុខសប្បាយត្រជាក់ត្រជុំ ឱ្យរស់ ។

គួរកត់សម្គាល់ដែរថា រដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣ ត្រូវបានធ្វើវិសោធនកម្ម ០៨ លើកមកហើយ ៖

  • លើកទី១ នៅថ្ងៃទី ១៤ ខែ កក្កដា ឆ្នាំ១៩៩៤ ៖ ការផ្ទេរសិទ្ធិរបស់ព្រះមហាក្សត្រពេលទ្រង់អវត្តមាន
  • លើកទី២ នៅថ្ងៃទី ០៨ ខែ មីនា ឆ្នាំ១៩៩៩ ៖ បង្កើតស្ថាប័នព្រឹទ្ធសភា
  • លើកទី៣ នៅថ្ងៃទី ២៨ ខែ កក្កដា ឆ្នាំ ២០០១ ៖ ព្រះមហាក្សត្រទ្រង់បង្កើត និង ប្រទានគ្រឿងឥស្សរិយយសជាតិ
  • លើកទី៤ នៅថ្ងៃទី ១៩ ខែ មិថុនា ឆ្នាំ២០០៥ ៖ កែប្រែក្រុមប្រជុំ និង សម្លេងអនុម័តរបស់ រដ្ឋសភា ព្រឹទ្ធសភា
  • លើកទី៥ នៅថ្ងៃទី ០៩ ខែ មីនា ឆ្នាំ ២០០៦ ៖ កែប្រែក្រុមប្រជុំ និង សម្លេងអនុម័តរបស់ រដ្ឋសភា ព្រឹទ្ធសភា
  • លើកទី៦ នៅថ្ងៃទី
  • លើកទី៧ នៅថ្ងៃទី
  • លើកទី៨ នៅថ្ងៃទី

តំណភ្ជាប់

កែប្រែ

អំពីកម្ពុជា

កែប្រែ