ក្រុមប្រឹក្សារាជសម្បត្តិ

តាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ក្រុមប្រឹក្សារាជសម្បត្តិមានតួនាទីជ្រើសរើសព្រះមហាក្សត្រថ្មី នៅពេលព្រះមហាក្សត្រមុនបានដាក់រាជ្យ ឬ សោយទីវង្គត។ ក្រុមប្រឹក្សារាជសម្បត្តិមានសមាជិកដូចតទៅ៖

  • ប្រធានព្រឹទ្ឋិសភា
  • ប្រធានរដ្ឋសភា
  • នាយករដ្ឋមន្ត្រី
  • សម្ដេចព្រះសង្ឃរាជទាំង២គណៈ
  • អនុប្រធានទី១ និង ទី២ នៃព្រឹទ្ឋសភា
  • អនុប្រធានទី១ និង ទី២ នៃរដ្ឋសភា