ក្លោងទ្វារ:វិទ្យាសស្ត្រ កុំព្យូទ័រ

វិទ្យាសស្ត្រ​កុំព្យូទ័រ ជាការសិក្សាទៅលើបច្ចេក​វិទ្យាកុំព្យួទ័រ ដូចជា​ ប្រពន្ធ័​ដំណើរ​ការរបស់កុំព្យូទ័រដែលហៅថា​ Operating System ប្រព័ន្ធណេតវឺក ការសរសេរប្រូក្រាម និងអ្វីៗក្នុងពិភពកុំព្យូទ័រ។ សព្វថ្ងៃនេះប្រព័ន្ធកុំព្យូទ័រ​កំពុងដើរតូនាទី​យ៉ាងសំខាន់​ទៅលើគ្រប់​វិស័យ។​ ប្រទេសកម្ពុជាយើងសព្វ​ថ្ងៃនេះ​ វិស័យពត៌មានវិទ្យា មានការ​រើកចំរើន។ គេឃើញមាន សាកលវិទ្យាល័យ មហាវិទ្យាល័យ និងវិទ្យាស្ថាន​ជាច្រើនកំពុងដំណើរផ្តល់ចំនេះ​ដឹងផ្នែក​ពត៌មាន​វិទ្យានេះដល់សិស្ស និសិ្សត​ខ្មែរ។ ក្នុងនោះ​សាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដែលជាសាកល​វិទ្យាល័យរដ្ឋចំណាស់បំផុតរបស់ប្រទេសកម្ពុជា បានដើរតួនាទីយ៉ាងសំខាន់​ក្នុងការ ផ្តល់ចំនេះដឹងលើវិស័យពត៌មាន​វិទ្យា​ ដល់និស្សិតកម្ពុជា។​ ហើយសាកលវិទ្យាល័យ​ក៏បាន​បញ្ចូននិស្សិត​ជាច្រើននាក់ទៅសិក្សានៅក្រៅប្រ​ទេសលើផ្នែកនេះ។