ព្រះត្រៃបិដក > សុត្តន្តបិដក > ខុទ្ទកនិកាយ > ខុទ្ទកបាឋៈ

សៀវភៅ​លេខ ៥២

ខុទ្ទកបាឋ គឺជាជំពូកទី១ ក្នុងខុទ្ទកនិកាយ ផ្នែកព្រះសូត្រ ឬសុត្តន្តបិដក។ នៅក្នុងជំពូកនេះ ចែកជា៩សូត្រខ្លីៗ ដែលក្នុងនោះ មានសូត្រមួយចំនួន ដូចជាមង្គលសូត្រ រតនសូត្រ ជាដើម ត្រូវបានព្រះសង្ឃ ក៏ដូចជា​ពុទ្ធបរិស័ទ​ទូទាំង​សកលោក​ស្វាធ្យាយនៅតាមវត្តអារាម និងនៅតាមទីសក្ការព្រះពុទ្ធសាសនាថេរវាទ។

សរណគមន៍កែប្រែ

សៀវភៅ​លេខ ៥២ ទំព័រ​ទី ១

ការដល់នូវព្រះរតនត្រ័យជាទីពឹងទីរលឹក ដែលមានជាបាលី និងសំរាយដូចខាងក្រោម​ ៖

ពុទ្ធំ សរណំ គច្ឆាមិ ។ ធម្មំ សរណំ គច្ឆាមិ ។ សង្ឃំ សរណំ គច្ឆាមិ ។ ទុតិយម្បិ ពុទ្ធំ សរណំ គច្ឆាមិ ។ ទុតិយម្បិ ធម្មំ សរណំ គច្ឆាមិ ។ ទុតិយម្បិ សង្ឃំ សរណំ គច្ឆាមិ ។ តតិយម្បិ ពុទ្ធំ សរណំ គច្ឆាមិ ។ តតិយម្បិ ធម្មំ សរណំ គច្ឆាមិ ។ តតិយម្បិ សង្ឃំ សរណំ គច្ឆាមិ ។

ខ្ញុំព្រះករុណា សូមដល់នូវព្រះពុទ្ធ ជាទីរឭក ។ ខ្ញុំព្រះករុណា សូមដល់នូវព្រះធម៌ ជាទីរឭក ។ ខ្ញុំព្រះករុណា សូមដល់នូវព្រះសង្ឃ ជាទីរឭក ។​ ខ្ញុំព្រះករុណា សូមដល់នូវព្រះពុទ្ធ ជាទីរឭក ជាគំរប់ពីរដងផង ។ ខ្ញុំព្រះករុណា សូមដល់នូវព្រះធម៌ ជាទីរឭក ជាគំរប់ពីរដងផង ។ ខ្ញុំព្រះករុណា សូមដល់នូវព្រះសង្ឃ ជាទីរឭក ជាគំរប់ពីរដងផង ។ ខ្ញុំព្រះករុណា សូមដល់នូវព្រះពុទ្ធ ជាទីរឭក ជាគំរប់បីដងផង ។ ខ្ញុំព្រះករុណា សូមដល់នូវព្រះធម៌ ជាទីរឭក ជាគំរប់បីដងផង ។ ខ្ញុំព្រះករុណា សូមដល់នូវព្រះសង្ឃ ជាទីរឭក ជាគំរប់បីដងផង​ ។

សិក្ខាបទ ១០កែប្រែ

សៀវភៅ​លេខ ៥២ ទំព័រ​ទី ១

សិក្ខាបទ១០ ឬគេតែងហៅថា សីល១០។ ឧបាសក ឬឧបាសិកាអ្នករក្សាសីល១០ ត្រូវកោសក់ ពុកមាត់ ពុកចង្កា កាត់ក្រចកដៃជើងឲ្យស្មើនឹងសាច់។ ចំណែកការស្លៀកពាក់ គឺអាស្រ័យទៅតាមអធ្យាស្រ័យ អ្នកដែល​រស់នៅក្នុង​ប្រទេសនីមួយៗ។ នៅប្រទេសកម្ពុជា អ្នករក្សា​សីល១០ភាគច្រើន មាន​សំលៀកបំពាក់ស និងពានាកន្សែងស។ ពិតមែន សីលកើតពីចេតនា ប៉ុន្តែការស្លៀកពាក់ជាដើមនេះ គឺជាប្រពៃណី ទំនៀមទំលាប់សម្រាប់គ្រហស្ថអ្នកកាន់សីល១០ ក្នុងព្រះពុទ្ធសាសនា វាក៏ជាគ្រឿងសំគាល់ និងគ្រឿងដាស់តឿនចិត្តដល់អ្នកកាន់សីល១០ទាំងឡាយ ដើម្បីកុំឲ្យភ្លេចស្មារតី ត្រូវរក្សាសីលរបស់ខ្លួនឲ្យល្អ។

សិក្ខាបទទាំងឡាយ១០ ឬ ទសសិក្ខាបទ មាន៖

បាណាតិបាតា វេរមណី សិក្ខាបទំ សមាទិយាមិ។ ខ្ញុំព្រះករុណា សូមសមាទាននូវសិក្ខាបទ គឺចេតនាជាហេតុវៀរចាកការសម្លាប់សត្វ។

អទិន្នាទានា វេរមណី សិក្ខាបទំ សមាទិយាមិ។ ខ្ញុំព្រះករុណា សូមសមាទាននូវសិក្ខាបទ គឺចេតនាជាហេតុវៀរចាកការកាន់យកនូវវត្ថុដែលគេមិនបានឲ្យ។

អព្រហ្មចរិយា វេរមណី សិក្ខាបទំ សមាទិយាមិ។ ខ្ញុំព្រះករុណា សូមសមាទាននូវសិក្ខាបទ គឺចេតនាជាហេតុវៀរចាកការប្រព្រឹត្តនូវធម៌មិនប្រសើរ។

មុសាវាទា វេរមណី សិក្ខាបទំ សមាទិយាមិ។ ខ្ញុំព្រះករុណា សូមសមាទាននូវសិក្ខាបទ គឺចេតនាជាហេតុវៀរចាកការពោលនូវពាក្យកុហក។

សុរាមេរយមជ្ជប្បមាទដ្ឋានា វេរមណី សិក្ខាបទំ សមាទិយាមិ។ ខ្ញុំព្រះករុណា សូមសមាទាននូវសិក្ខាបទ គឺចេតនាជាហេតុវៀរចាកហេតុជាទីតាំងនៃ​សេចក្តីប្រមាទ គឺការផឹកនូវទឹកស្រវឹង គឺសុរា និងមេរ័យ។

វិកាលភោជនា វេរមណី សិក្ខាបទំ សមាទិយាមិ។ ខ្ញុំព្រះករុណា សូមសមាទាននូវសិក្ខាបទ គឺចេតនាជាហេតុវៀរចាកការបរិភោគនូវភោជនាហារក្នុងកាលខុស។

នច្ចគីតវាទិតវិសូកទស្សនា វេរមណី សិក្ខាបទំ សមាទិយាមិ។ ខ្ញុំព្រះករុណា សូមសមាទាននូវសិក្ខាបទ គឺចេតនាជាហេតុវៀរចាកការរាំ ច្រៀង ប្រគំ និងការមើលល្បែងផ្សេងៗ ដែលជាសត្រូវ​ដល់កុសលធម៌។

មាលាគន្ធវិលេបនធារណមណ្ឌនវិភូសនដ្ឋានា វេរមណី សិក្ខាបទំ សមាទិយាមិ។ ខ្ញុំព្រះករុណា សូមសមាទាននូវសិក្ខាបទ គឺចេតនាជាហេតុវៀរចាកការទ្រទ្រង់ ការប្រដាប់ និងការតាក់តែងស្អិតស្អាងរាងកាយ ដោយផ្កាកម្រង គ្រឿងក្រអូប និងគ្រឿងលាបផ្សេងៗ។

ឧច្ចាសយនមហាសយនា វេរមណី សិក្ខាបទំ សមាទិយាមិ។ ខ្ញុំព្រះករុណា សូមសមាទាននូវសិក្ខាបទ គឺចេតនាជាហេតុវៀរចាកសេនាសនៈដ៏ខ្ពស់ (ហួសប្រមាណ) និងសេនាសនៈ​ដ៏ប្រសើរ។

ជាតរូបរជតប្បដិគ្គហណា វេរមណី សិក្ខាបទំ សមាទិយាមិ។ ខ្ញុំព្រះករុណា សូមសមាទាននូវសិក្ខាបទ គឺចេតនាជាហេតុវៀរចាកការកាន់យកនូវមាស និងប្រាក់។

អាការៈ​ ៣២កែប្រែ

សៀវភៅ​លេខ ៥២ ទំព័រ​ទី ២

ខុទ្ទកបាឋេ ទ្វត្តឹសាការោ

[៣] អត្ថិ ឥមស្មឹ កាយេ កេសា លោមា នខា តចោ មំសំ ន្ហារូ អដ្ឋី អដ្ឋិមិញ្ជំ វក្កំ ហទយំ យកនំ កិលោមកំ បិហកំ បប្ផាសំ អន្តំ អន្តគុណំ ឧទរិយំ ករីសំ បិត្តំ សេម្ហំ បុព្វោ លោហិតំ សេទោ មេទោ អស្សុ វសា ខេឡោ សិង្ឃានិកា លសិកា មុត្តំ មត្ថកេ មត្ថលុង្គន្តិ ។

[៣] ក្នុង​កាយ​នេះ មាន​សក់, រោម, ក្រចក, ធ្មេញ, ស្បែក, សាច់, សរសៃ, ឆ្អឹង, ខួរ​ក្នុង​ឆ្អឹង, តម្រងនោម, បេះដូង, ថ្លើម, វាវ, អណ្តើក, សួត, ពោះវៀនធំ,​ ពោះវៀន​តូច, អាហារ​ថ្មី, អាហារចាស់, ប្រមាត់, ស្លេស្ម៍, ខ្ទុះ, ឈាម, ញើស, ខ្លាញ់​ខាប់, ទឹក​ភ្នែក, ខ្លាញ់​រាវ, ទឹក​មាត់, ទឹក​សម្បោរ, ទឹក​រំអិល, ទឹក​មូត្រ, ខួរ​ក្នុង​ក្បាល ។

សាមណេរប្បញ្ហាកែប្រែ

សៀវភៅ​លេខ ៥២ ទំព័រ​ទី ៣

មង្គលសូត្រកែប្រែ

សៀវភៅ​លេខ ៥២ ទំព័រ​ទី ៤

[៥] ខ្ញុំ​បាន​ស្តាប់​មក​យ៉ាង​នេះ ។ សម័យ​មួយ ព្រះ​មាន​ព្រះ​ភាគ​ទ្រង់​គង់​នៅ​ ក្នុង​វត្ត​ជេតពន របស់​អានថបិណ្ឌិកសេដ្ឋី ទៀប​ក្រុង​សាវត្ថី ។ គ្រា​នោះ​ឯង ទេវតា ១ អង្គ កាល​រាត្រី​បឋមយាម កន្លង​​ទៅ​ហើយ មាន​រស្មី​ដ៏​ល្អ ញ៉ាំង​វត្ត​ជេតពន​ទាំង​មូល​ឲ្យ​ភ្លឺ​ស្វាង ហើយ​ចូល​ទៅ​គាល់​ព្រះ​មាន​ព្រះ​ភាគ លុះ​ចូល​ទៅ​ដល់​ក្រាប​ថ្វាយ​បង្គំ​ព្រះ​មាន​ព្រះ​ភាគ​ហើយ ឋិត​នៅ​ក្នុង​ទី​សមគួរ ។ លុះ​ទេវតា​នោះ ឋិត​នៅ​ក្នុង​ទី​សមគួរ​ហើយ ទើប​ក្រាប​ទូល​ព្រះ​មាន​ព្រះ​ភាគ ដោយ​គាថា ។

[៦] ទេវតា​និង​មនុស្ស​ទាំង​ឡាយ​ជា​ច្រើន ប្រាថ្នា​រក​សួស្តី បាន​គិត​រក​មង្គល​ទាំង​ឡាយ សូម​ព្រះ​អង្គ​សំដែង​ប្រាប់​នូវ​មង្គល​ដ៏​ឧត្តម ។

(ព្រះ​មាន​ព្រះ​ភាគ​ទ្រង់​ត្រាស់​ថា) ការ​មិន​សេព​គប់​ពាលជន​ទាំង​ឡាយ ១ ការ​សេពគប់​បណ្ឌិតជន​ទាំងឡាយ​ ១ ការ​បូជា​ចំពោះ​បុគ្គល​ដែល​គួរ​បូជា​ទាំងឡាយ ១ នេះ​ជា​មង្គល​ ដ៏​ឧត្តម ។

ការ​នៅ​ក្នុង​ប្រទេស​ ដ៏​សម​គួរ​ ១ ភាវៈ​នៃ​បុគ្គល​បាន​ធ្វើ​បុណ្យ​ទុក​ហើយ​ក្នុង​កាល​មុន ១ ការ​ដំកល់​ខ្លួន​ប្រពៃ ១ នេះ​ជា​មង្គល​ដ៏​ឧត្តម ។

ភាវៈ​នៃ​បុគ្គល​បាន​ស្តាប់​ បាន​រៀន​ច្រើន ១ សិល្បះ​គឺ​សេចក្តី​ឆ្លៀវឆ្លាស​ក្នុង​ហត្ថកម្ម របស់​អ្នក​បួស​និង​គ្រហស្ថ ១ វិន័យ​ដែល​បុគ្គល​សិក្សា​ដោយ​ប្រពៃ ១ វាចា​ដែល​បុគ្គល​ពោល​ល្អ ១ នេះ​ជា​មង្គល​ ដ៏​ឧត្តម ។

ការ​បំរើ​មាតា​បិតា ១ សេចក្តី​សង្គ្រោះ​ដល់​បុត្រ​និង​ភរិយា ១ ការងារ​ទាំងឡាយ ដែល​មិន​ច្របូកច្របល់ ១ នេះ​ជា​មង្គល​ ដ៏​ឧត្តម ។

ការ​បរិច្ចាគទាន ១ ការ​ប្រព្រឹត្តិ​ធម៌ ១ សេចក្តី​សង្គ្រោះ​ញាតិ​ទាំងឡាយ ១​ ការងារ​ទាំងឡាយ ដែល​មិន​មាន​ទោស ១ នេះ​ជា​មង្គល ដ៏​ឧត្តម ។

ការ​មិន​ត្រេក​អរ​ក្នុង​បាប​និង​ការ​វៀរចាក​បាប ១ សេចក្តី​សង្រួម​ចាក​ការ​ផឹក​នូវ​ទឹក​ស្រវឹង ១ សេចក្តី​មិន​ប្រមាទ ក្នុង​ធម៌​ទាំងឡាយ ១ នេះ​ជា​មង្គល​ ដ៏​ឧត្តម ។

សេចក្តី​គោរព ១ សេចក្តី​ឱន​លំទោន ១ សេចក្តី​ត្រេក​អរ​តាម​មាន​តាម​បាន ១ ភាព​ជា​អ្នក​ដឹង​នូវ​ឧបការៈ ដែល​អ្នក​ដទៃ​ធ្វើ​ហើយ ១ ការ​ស្តាប់​នូវ​ធម៌​តាម​កាល ១ នេះ​ជា​មង្គល ដ៏​ឧត្តម ។

សេចក្តី​អត់ធន់ ១ ភាវៈ​នៃ​បុគ្គល​ដែល​គេ​ប្រដៅ​បាន​ដោយ​ងាយ ១ ការ​ជួប​ប្រទះ​នូវ​សមណៈ​ទាំង​ឡាយ ១ ការ​សន្ទនា​ទៅវិញ​ទៅ​មក​​នូវ​ធម៌​តាម​កាល ១ នេះ​ជា​មង្គល ដ៏​ឧត្តម ។

សេចក្តី​ព្យាយា​ដុត​នូវ​បាបធម៌ ១ ការ​ប្រព្រឹត្តិ​នូវ​ធម៌​ដ៏​ប្រសើរ ១ ការ​ឃើញ​នូវ​អរិយសច្ច​ទាំង​ឡាយ ១ ការ​ធ្វើ​ឲ្យ​ជាក់​ច្បាស់​នូវ​ព្រះ​និព្វាន ១ នេះ​ជា​មង្គល ដ៏​ឧត្តម ។

ចិត្ត​នៃ​បុគ្គល​ណា ដែល​លោកធម៌​ទាំងឡាយ ពាល់​ត្រូវ​ហើយ មិន​រម្ភើប​ញាប់ញ័រ ១ ការ​មិន​មាន​សេចក្តី​សោក ១ ធុលី​គឺ​រាគៈ​ទៅ​ប្រាស​ហើយ ១ ចិត្ត​ក្សេមក្សាន្ត ១ នេះ​ជា​មង្គល ដ៏​ឧត្តម ។

ទេវតា​​និង​មនុស្ស​ទាំង​ឡាយ​ ធ្វើ​នូវ​មង្គល​ទាំង​ឡាយ ប្រាកដ​ដូច្នេះ​ហើយ ជា​អ្នក​មិន​ចាលចាញ់ ក្នុង​ទី​ទាំង​ពួង តែង​ដល់​នូវ​សិរី​សួស្តី​ក្នុង​ទីទាំង​ពួង នេះ​ជា​មង្គល ដ៏​ឧត្តម របស់​ទេវតា​និង​មនុស្ស​ទាំង​ឡាយ​នោះ ។

ចប់​មង្គល​សូត្រ ។

រតនសូត្រកែប្រែ

សៀវភៅ​លេខ ៥២ ទំព័រ​ទី ៦

តិរោកុឌ្ឌកណ្ឌកែប្រែ

សៀវភៅ​លេខ ៥២ ទំព័រ​ទី ១២

[៨] បើបុគ្គលឃើញសុខធំទូលាយ ព្រោះលះសុខមានប្រមាណតិចចេញ អ្នកមានប្រាជ្ញា កាលឃើញច្បាស់សុខធំទូលាយ គប្បីលះសុខមានប្រមាណតិចចេញ។

ប្រេតទាំងឡាយ មកកាន់ផ្ទះនៃញាតិ ដោយគិតថា ផ្ទះរបស់ខ្លួន ហើយឈរនៅជិតខាងក្រៅជញ្ជាំងទាំងឡាយខ្លះ នាផ្លូវបែកជា៤ និងផ្លូវបែកជា៣ទាំងឡាយខ្លះ ជិតទ្វារក្រុង និងទ្វារផ្ទះទាំងឡាយខ្លះ។ កាលបើបាយទឹក បង្អែម និងចំអាបមានគ្រប់គ្រាន់ ដែលពួកញាតិតាក់តែងទុកហើយ មិនមានញាតិណាមួយ នឹកដល់ប្រេតទាំងឡាយនោះ ព្រោះកម្មរបស់សត្វទាំងឡាយ ជាបច្ច័យ។ ញាតិទាំងឡាយណា ជាអ្នកអនុគ្រោះ ញាតិទាំងឡាយនោះ រមែងឧទ្ទិសឲ្យនូវទឹក និងភោជនដ៏ម៉ត់ចត់ ដ៏ប្រសើរ ជារបស់គួរតាមកាល ដល់ញាតិទាំងឡាយ យ៉ាងនេះថា ទាននេះ ចូរមានដល់ញាតិទាំងឡាយ សូមញាតិទាំងឡាយ បានដល់នូវសេចក្តីសុខ។ ចំណែកប្រេតជាញាតិ ជាអ្នកមកប្រជុំគ្នាទាំងនោះ មកជួបជុំគ្នាហើយ ក្នុងមន្ទីរឲ្យទាននោះ កាលបើបាយ និងទឹក មានល្មមគ្រាន់ ក៏អនុមោទនា ដោយគោរពថា យើងទាំងឡាយ បានសម្បត្តិនេះ ព្រោះហេតុនៃញាតិទាំងឡាយណា សូមពួកញាតិរបស់យើងទាំងឡាយនោះ រស់នៅយឺនយូរ ការបូជាដែលញាតិទាំងឡាយធ្វើហើយ ដល់យើងទាំងឡាយក្តី ញាតិទាំងឡាយ ជាអ្នកឲ្យទានក្តី មិនមែនជាអ្នកឥតផលឡើយ កសិកម្ម ក៏មិនមានក្នុងភូមិនៃប្រេតនោះ គោរក្ខកម្ម ក៏មិនមានក្នុងភូមិនៃប្រេតនោះ ពាណិជ្ជកម្ម ដែលជាហេតុបានសម្បត្តិបែបដូច្នោះ ក៏មិនមាន ការលក់ទិញផ្លាស់ប្តូរ ដោយប្រាក់ ក៏មិនមាន បុគ្គលទាំងឡាយ ធ្វើកាលកិរិយា លះលោកនេះទៅហើយ រមែងញុំាងអត្តភាពឲ្យប្រព្រឹត្តទៅ ក្នុងប្រេតវិស័យនោះ ដោយផលទាន ដែលញាតិទាំងឡាយឧទ្ទិសឲ្យហើយ អំពីលោកនេះ។ ទឹកធ្លាក់ចុះលើទីទួល រមែងហូរទៅកាន់ទីទាប ដូចម្តេចមិញ ទានដែលបុគ្គលឲ្យហើយ អំពីលោកនេះ រមែងសម្រេចផល ដល់ប្រេតទាំងឡាយ ដូច្នេះដែរ។ ផ្លូវទឹក មានទន្លេ និងស្ទឹងជាដើម ដ៏ពេញ រមែងញុំាងសាគរឲ្យពេញប្រៀប ដូចម្តេចមិញ ទានដែលបុគ្គលឲ្យហើយ អំពីលោកនេះ រមែងសម្រេចផល ដល់ប្រេតទាំងឡាយ ដូច្នោះដែរ។ បុគ្គលកាលរឭកឃើញនូវឧបការគុណ ដែលលោកធ្វើទុកដល់ខ្លួន ក្នុងកាលមុនថា អ្នកនេះបានឲ្យរបស់នេះ ដល់អញ អ្នកនេះ បានធ្វើគុណនេះ ដល់អញ ជនទាំងឡាយនោះ ជាញាតិមិត្រ ជាសំឡាញ់ របស់អញ ដូច្នេះហើយ គួរឲ្យទក្ខិណាទាន ចំពោះប្រេតទាំងឡាយ។ ការយំសោកសៅ និងការខ្សឹកខ្សួលដទៃណា មិនមានប្រយោជន៍ឡើយ ការយំជាដើមនោះ មិនសម្រេចប្រយោជន៍ ដល់ប្រេតទាំងឡាយទេ ញាតិទាំងឡាយ រមែងឋិតនៅយ៉ាងនោះដដែល ឥតបានដឹង បានឮឡើយ។ លុះតែទក្ខិណាទាននេះ ដែលបុគ្គលបានឲ្យហើយ ដំកល់ទុកប្រពៃហើយ ក្នុងសង្ឃ ទើបសម្រេចផល ដោយរួសរាន់ ដើម្បីប្រយោជន៍ ដល់ប្រេតនោះ អស់កាលជាអង្វែង។ ញាតិធម៌នោះ ឈ្មោះថា មហាបពិត្រ បានសំដែងជាបែបយ៉ាងហើយ ការបូជាដ៏ថ្លៃថ្លា ចំពោះប្រេតទាំងឡាយ ឈ្មោះថា បានធ្វើហើយផង កំឡាំងកាយនៃភិក្ខុទាំងឡាយ ឈ្មោះថា បានបំពេញឲ្យហើយផង បុណ្យឈ្មោះថា បានសន្សំទុក មិនមែនតិចឡើយផង។

ចប់ តិរោកុឌ្ឌកណ្ឌ។

និធិកណ្ឌកែប្រែ

សៀវភៅ​លេខ ៥២ ទំព័រ​ទី ១៥

ករណីយមេត្តសូត្រកែប្រែ

សៀវភៅ​លេខ ៥២ ទំព័រ​ទី ១៨

ឯកសារ​យោងកែប្រែ

ព្រះត្រៃបិដក > សុត្តន្តបិដក > ខុទ្ទកនិកាយ > ខុទ្ទកបាឋៈ​

  1. Khuddaka Nikaya > Khuddakapāṭha (Khp 5).
  2. Khuddaka Nikaya > Sutta Nipāta (Sn 2.4).