ខូប្រា
ខូប្រា ជាសាច់ដូងហាល សំរាប់យកទៅកែច្នៃជាប្រេងដូង។ អស់រយៈពេលជាយូរមកហើយ ខូប្រាត្រូវបានប្រើក្នុងវប្បធម៌ក្នុងចំនោមប្រជាជននៅតាមបណ្ដាកោះនៅប៉ាស៊ីហ្វិក ។ ខូប្រាបានក្លាយជាផលិតផលពាណិជ្ជកម្មយ៉ាងសំខាន់តាំងពីឆ្នាំ១៨៦០។
ផលិតកម្ម
កែប្រែគេផលិតខូប្រា ដោយបកសំបកដូង វាយបំបែកសំបកវា រួចហាលសំងួតនឹងពន្លឺថ្ងៃ។ ខូប្រាជាទូទៅផលិតនៅតាមចំការដូងធំៗ នៅតាមអាស៊ីខាងត្បួង និងបណ្ដាកោះហ្វីលីពីន ប៉ាពួញូហ្គីនេ កំរងកោះសូឡូម៉ុន និង វ៉ានូអាទូ។ ចំការដូងខូប្រាច្រើនដាំដើមដូងចំងាយ៩ម៉ែត្រពីគ្នា ហេតុនេះ១ហិចតា គេដាំបានតែ១០០ទៅ១៦០ដើម ប៉ុណ្ណោះ។ ដើមដូង១ដើមជាមធ្យមផ្ដល់ផលពី៥០ទៅ៨០ផ្លែក្នុងមួយឆ្នាំ។ នៅវ៉ានូអាទូគេអាយលក់បាន ០,២ដុល្លាអាមេរិចក្នុង១គីឡូក្រាម (មួយគីឡូក្រាមមាន៨ផ្លែ) ដែលអាចអោយគេរកបានប្រហែល ១៦០០ដុល្លាក្នុងមួយហិចតា។
បំរើបំរាស់
កែប្រែតាមរបៀបប្រពៃណី គេកោសឬកិនខូប្រារួចរំងាស់ក្នុងទឹកដើម្បីចំរាញ់យក់ប្រេងដូង។ ខូប្រា៧០%ត្រូវគេប្រើសំរាប់ផលិតប្រេងដូង ហើយ៣០%ទៀតសំរាប់ផលិតផលិតផលបន្ទាប់បន្សំ ដូចជានំខូប្រាជាដើម។
ខូប្រាក៏ត្រូវបានប្រើជាចំនីសត្វពាហនៈមានសេះនិងគោជាដើម។ ដោយសារវាមានប្រេងច្រើន សត្វទាំងនោះច្រើនតែធាត់ទ្រលុក។
ខូប្រាត្រូវគេចាត់ទុកជាផលិតផលមានគ្រោះថ្នាក់ ព្រោះវាជារបស់ឆាប់ឆាបភ្លើង។ គេហាមមិនអោយយកខូប្រាតាមខ្លួនពេលធ្វើដំនើរតាមយន្តហោះ ដោយគ្មានការអនុញ្ញាតិត្រឹមត្រូវពីអាជ្ញាធម៌មានសមត្ថកិច្ចទេ។