ខួចគូថ
ខួចគូថ (Dimples of Venus ជាភាសាអង់គ្លេស) គឺជាស្នាមទ្រុឌមួយគូផ្ដេក ត្រួតស៊ីគ្នា ដែលជួនកាលមើលឃើញនៅខ្នងខាងក្រោម ហើយស្ថិតនៅពីលើ សាច់ដុំភ្លៅ។
ស្នាមទ្រុឌនេះកើតឡើងដោយសារ ចំនងសាច់ដុំខ្លីមួយរវាង ទ្រនុងឆ្អឹងផាលខាងលើខាងមុខ ហើយនិងស្បែក។ ស្នាមខួចនេះត្រូវបានគេគិតថា ចំលងតាមពូជ (សេនេទិច)។
នៅក្នុងវេជ្ជសាស្រ្ត ស្នាមខួចនេះ ត្រូវបានគេប្រើប្រាស់សំរាប់ជាតំរុយនៅសើស្បែក នៃសន្លាក់រវាងឆ្អឹងកញ្ចូញគូថ និង ឆ្អឹងផាល។