ខេត្ត គឺជាផ្នែករដ្ឋបាលក្នុងប្រទេសរដ្ឋ ។ ភាគផែនដីដែលបែងជាអន្លើៗ មានប្រជុំស្រុកច្រើនដោយរដ្ឋបាលបញ្ញត្តិ ។

ការពិភាក្សា

អាន

កែប្រែ

មើល​ប្រវត្តិ

តាមដាន

បន្ថែមទៀត

កម្ពុជាត្រូវបានបែងចែកទៅជា ២៥ ខេត្ត-រាជធានី ។ រាជធានីភ្នំពេញមិនមែនជាខេត្តទេ តែជាតំបន់រដ្ឋបាលពិសេស ហើយត្រូវបានគេចាត់ទុកថាជាខេត្ត ដោយហេតុថាវាត្រូវបានគ្រប់គ្រងក្នុងកម្រិតដូចគ្នាទៅនឹងខេត្ត ២៤ ទៀតដែរ។ ឈ្មោះនៃខេត្តដូចគ្នាទៅនឹងក្រុង(ទីរួមខេត្ត) លើកលែងតែ បន្ទាយមានជ័យ កណ្ដាល ឧត្តរមានជ័យ រតនគីរី កោះកុង កំពង់ធំ តាកែវ និង កំពង់ស្ពឺចេញ។

ភ្នំពេញមានសន្ទភាព និង ប្រជាជនខ្ពស់បំផុត។ ខេត្តដែលមានផ្ទៃក្រឡាធំបំផុតគឺខេត្តមណ្ឌលគីរី ហើយនិងតូចបំផុតគឺខេត្តកែប។ កែបមានអត្រាប្រជាជនទាបបំផុត ស្របពេលដែលមណ្ឌលគីរីមានសន្ទភាពប្រជាជនទាបបំផុតដែរ (ស្ដែងតាមរយៈជំរឿនឆ្នាំ ២០០០)។

កម្ពុជាត្រូវបានបែងចែកបន្តបន្ទាប់ទៅជា ១៥៩ ស្រុក។ ខណ្ឌ១២មានតែនៅភ្នំពេញទេ។ ចំនួនស្រុកក្នុងខេត្តនីមួយៗមានខុសៗគ្នា ចាប់ពីពីរក្នុងខេត្តតូចៗបំផុតរហូតដល់១៤ក្នុងខេត្តកំពង់ចាម និងខេត្តបាត់ដំបង។ ខេត្តនីមួយៗត្រូវមានតំបន់រដ្ឋបាលពិសេសមួយផងដែរ ហៅថាក្រុង (ទីរួមខេត្ត) លើកលែងខេត្តបន្ទាយមានជ័យ និងខេត្តស្វាយរៀង មានក្រុងពីរ ដែលមួយជាតំបន់រដ្ឋបាលពិសេស និងមួយទៀតជាតំបន់សេដ្ឋកិច្ចពិសេស។ កម្រិតបំណែងចែកតទៅទៀតគឺ ឃុំ, សង្កាត់ និង ចុងក្រោយបង្អស់ ភូមិ។ នៅភ្នំពេញគ្មាន ឃុំ ទេ។


Cambodia location map.svg

Arms of Cambodia.svg

តាកែវ

Arms of Cambodia.svg

កំពង់ចាមArms of Cambodia.svg

បាត់ដំបង

Arms of Cambodia.svg

ប៉ៃលិន

Arms of Cambodia.svg

កណ្ដាល

Arms of Cambodia.svg

កំពង់ស្ពឺ

Arms of Cambodia.svg

កំពត

Arms of Cambodia.svg ស្វាយរៀងArms of Cambodia.svg កែបArms of Cambodia.svg ព្រៃវែងArms of Cambodia.svg

កំពង់ឆ្នាំង

Arms of Cambodia.svg

មណ្ឌលគីរីArms of Cambodia.svg

ស្ទឹងត្រែងArms of Cambodia.svg

រតនគីរីArms of Cambodia.svg

ព្រះវិហារArms of Cambodia.svg

ព្រះសីហនុArms of Cambodia.svg ភ្នំពេញArms of Cambodia.svg

បន្ទាយមានជ័យ

Arms of Cambodia.svg

សៀមរាប

Arms of Cambodia.svg

ឧត្តរមានជ័យ

Arms of Cambodia.svg

ក្រចេះArms of Cambodia.svg ពោធិ៍សាត់Arms of Cambodia.svg

ត្បូងឃ្មុំArms of Cambodia.svg

កំពង់ធំArms of Cambodia.svg

កោះកុង

Cambodia, administrative divisions - km - colored.svg

លរ. ឡាតាំង អក្សរកាត់ ឈ្មោះ អក្សរកាត់ខ្មែរ ទីរួមខេត្ត-រាជធានី

(អាសនៈ) អក្សរកាត់ខ្មែរ ប្រជាជន (ជំរឿន ២០០៨) ផ្ទៃក្រឡា (គម២) សន្ទភាព អបអ

១ Phnom Penh PP ភ្នំពេញ ភព ដូនពេញ ដព ១៣២៧៦១៥ ២៩០ ៦៣៨ KH-12

២ Banteay Meanchey BMC បន្ទាយមានជ័យ បជ សិរីសោភ័ណ ៦៧៧៨៧២ ៦៦៧៩ ១០២ KH-01

៣ Battambang BB បាត់ដំបង បប បាត់ដំបង ១០៥៨១៧៤ ១១៧០២ ៨៩ KH-02

៤ Kampong Cham KC កំពង់ចាម កច កំពង់ចាម ៩២៥៩៩២ KH-03

៥ Kampong Chhnang KCH កំពង់ឆ្នាំង កឆ កំពង់ឆ្នាំង ៤៧២៣៤១ ៥៥២១ ៨៦ KH-04

៦ Kampong Speu KS កំពង់ស្ពឺ កស ច្បារមន ៧១៦៩៤៤ ៧០១៧ ១០២ KH-05

៧ Kampong Thom KT កំពង់ធំ កធ ស្ទឹងសែន ៦៣១៤០៩ ១៣៨១៤ ៥១ KH-06

៨ Kampot KP កំពត កព កំពត ៥៨៥៨៥០ ៤៨៧៣ ១២០ KH-07

៩ Kandal KD កណ្ដាល កណ តាខ្មៅ ១២៦៥២៨០ ៣៥៦៨ ៣៥៥ KH-08

១០ Koh Kong KK កោះកុង កក ខេមរភូមិន្ទ ១១៧៤៨១ ១១១៦០ ១២ KH-09

១១ Kep KEP កែប កែប កែប ៣៥៧៥៣ ៣៣៦ ១២០ KH-23

១២ Kratié KRC ក្រចេះ ក្រច ក្រចេះ ៣១៩២១៧ ១១០៩៤ ២៩ KH-10

១៣ Mondulkiri MK មណ្ឌលគីរី មគ សែនមនោរម្យ ៦១១០៧ ១៤២៨៨ ៤ KH-11

១៤ Oddar Meanchey OMC ឧត្តរមានជ័យ ឧជ សំរោង ១៨៥៨១៩ ៦១៥៨ ៣០ KH-22

១៥ Pailin PL ប៉ៃលិន បល ប៉ៃលិន ៧០៤៨៦ ៨០៣ ៨៨ KH-24

១៦ Preah Sihanouk SN ព្រះសីហនុ សន ព្រះសីហនុ ២២១៣៩៦ ៨៦៨ ២៣០ KH-18

១៧ Preah Vihear PV ព្រះវិហារ ពវ ព្រះវិហារ ១៧១១៣៩ ១៣៧៨៨ ១២ KH-13

១៨ Pursat PS ពោធិ៍សាត់ ពស ពោធិ៍សាត់ ៣៩៧១៦១ ១២៦៩២ ៣១ KH-15

១៩ Prey Veng PRV ព្រៃវែង ព្រវ ព្រៃវែង ៩៤៧៣៧២ ៤៨៨៣ ១៩៤ KH-14

២០ Ratanakiri RK រតនគីរី រគ បានលុង ១៥០៤៦៦ ១០៧៨២ ១៤ KH-16

២១ Siem Reap SR សៀមរាប សរ សៀមរាប




រដ្ឋបាលរាជធានី ខេត្តនីមួយៗត្រូវបានគ្រប់គ្រងដោយក្រុមប្រឹក្សាតាមរយៈការបោះឆ្នោតអសកលពីក្រុមប្រឹក្សាឃុំ សង្កាត់ ដែលឲ្យឈ្មោះថា ក្រុមប្រឹក្សារាជធានី ខេត្ត។ ក្រុមប្រឹក្សារាជធានី ខេត្តគឺជាតំណាងប្រជាពលរដ្ឋក្នុងដែនសមត្ថកិច្ចរាជធានី ខេត្ត។ គណៈអភិបាលរាជធានី ខេត្តត្រូវ តែងតាំងដោយព្រះរាជក្រឹត្យ តាមរសំណើពីនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។ គណៈអភិបាលរាជធានី ខេត្តត្រូវមានអភិបាលមួយរូបមាននាទីដឹកនាំរួម និងអភិបាលរង(តាមការកំណត់របស់ក្រសួងមហាផ្ទៃ) ជាជំនួយការដឹកនាំអភិបាលលើជំនាញ វិស័យនានាក្នុងរាជធានី ខេត្ត។

រដ្ឋបាលរាជធានី ខេត្តនីមួយៗត្រូវបង្កើតឲ្យមានគណៈកម្មាធិការ តាមលក្ខខ័ណ្ឌនៃច្បាប់ ដើម្បីធានាការអភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ។ ដើម្បីសម្របសម្រួលលើវិស័យ ជំនាញ ក៏ត្រូវឲ្យមានការបង្កើតគណៈបញ្ជាការឯកភាពរាជធានី ខេត្ត មានសមាសភាពពីមន្ទីរ អង្គភាពនានាទាំងអស់ក្នុងដែនរាជធានី ខេត្តសាមីដែលអភិបាលរាជធានី ខេត្តជាប្រធាន។

ឯកសារយោង កែប្រែ