ខេត្តនគររាជសីមា

(ត្រូវបានបញ្ជូនបន្តពី ខេត្តនគររាជ)

ខេត្តនគររាជសីម៉ា ឬឈ្មោះខ្លីៗ ខេត្តនគររាជ (ថៃ: นครราชสีมา, អានថា: ណៈខនរ៉ាត់ឆៈស៊ីម៉ា) ជាញឹកញាប់ហៅថា គោរាជ (ថៃ: โคราช, អានថា: ខូរ៉ាត) គឺជាខេត្ត (ចង្វាត) មួយក្នុងចំណោមខេត្តចំនួន 76 របស់ប្រទេសថៃ ស្ថិតនៅភាគឦសានខាងលើប្រទេសថៃ ហៅ​ថាឥសាន​ ឬអ៊ីសានដែរ​ ជាខេត្តធំជាងគេរបស់ប្រទេសតាមតំបន់ មានប្រជាជនប្រមាណ 2,7 លាននាក់ និងបង្កើតបានប្រហែល 250 ពាន់លានបាតក្នុង GDP ដែលជាចំនួនខ្ពស់បំផុតនៅឥសាន[៤]​ ខេត្តជិតខាងគឺ (ទ្រនិចនាឡិកាពីខាងជើង) ខេត្តជ័យភូមិ, ខេត្តខនកែន, ខេត្តបុរីរម្យ, ខេត្តស្រៈកែវ, ខេត្តប្រាចិនបុរី, ខេត្តនគរនាយក, ខេត្តស្រៈបុរី និងខេត្តលពបុរី

នគររាជសីម៉ា
นครราชสีมา
ចង្វាត
ខេត្តនគររាជសីម៉ា
[[File:
|250px|none|alt=|]]

ទង់

ត្រា
រហស្សនាម: គោរាជ
ផែនទីនៃប្រទេសថៃរំលេចខេត្តនគររាជសីមា
ផែនទីនៃប្រទេសថៃរំលេចខេត្តនគររាជសីមា
ប្រទេស ថៃ
រាជធានីទីក្រុងនគររាជសីមា
ផ្ទៃក្រឡា[១]
 • សរុប២០៧៣៦ គម2 (៨.០០៦ ម៉ាយ ការ)
ចំណាត់ថ្នាក់ផ្ទៃក្រឡាចំណាត់ថ្នាក់ទី 2
ប្រជាជន (2019)[២]
 • សរុប២,៦៤៨,៩២៧
 • ចំណាត់ថ្នាក់ចំណាត់ថ្នាក់ទី 2
 • សន្ទភាព១២៨/km2 (៣៣០/sq mi)
 • ចំណាត់ថ្នាក់សន្ទភាពចំណាត់ថ្នាក់ទី 35
សន្ទស្សន៍សមិទ្ធិផលរបស់មនុស្ស[៣]
 • HAI (2017)0.5816 "មធ្យម"
ចំណាត់ថ្នាក់ទី 43
ល្វែងម៉ោងICT (ម.ស.ស.+7)
លេខ​កូដ​ប្រៃ​ស​ណី​យ30xxx
លេខ​កូដ​ហៅ​ទូរសព្ទ044
ក្រមអ.ម.អ. ៣១៦៦TH-30
គេហទំព័រnakhonratchasima.go.th

ប្រវត្តិ កែប្រែ

តំបន់ជុំវិញគោរាជគឺជាមជ្ឈមណ្ឌលដ៏សំខាន់មួយក្នុងសម័យ[[អាណាចក្រខម ]]ក្នុងសតវត្សទី 11​ ដូចដែលអាចមើលឃើញដោយប្រាសាទប្រាសាទនៅក្នុងឧទ្យានប្រវត្តិសាស្រ្តប្រាសាទពិមាឃ ខេត្តនគររាជសីមា ជាខេត្តមួយដែលនៅតែមានជនជាតិខ្មែរភាគខាងជើងច្រើន[៥]

ទីក្រុងថ្មីដែលមានកំពែងព័ទ្ធជុំវិញ កំណត់ថាជានគររាជសីមា ត្រូវ​បាន​កសាង​ឡើង​នៅ​សតវត្ស​ទី ១៧ តាម​បញ្ជា​របស់​ព្រះនារាយណ៍ ជាកងបញ្ជាការភាគខាងកើតបំផុតការពារព្រំដែននៃព្រះរាជាណាចក្រ នគររាជសីមាបានបន្តកាតព្វកិច្ចនេះក្នុងសម័យបាងកក ទោះ​បី​ជា​វា​ត្រូវ​បាន​គេ​រឹប​អូស​បាន​យ៉ាង​ខ្លី​ក្នុង​កំឡុង​ការ​បះបោរ​របស់​ឡាវ (1826-2828) ក្នុង​ឆ្នាំ ១៨២៦ ក៏ដោយ ក្នុងរជ្ជកាលព្រះបាទរាមាទី 3 នៃសៀម

ខេត្តនគររាជសីមាជា​មជ្ឈមណ្ឌល​នយោបាយ និង​សេដ្ឋកិច្ច​ដ៏​សំខាន់​បំផុត​ក្នុង​តំបន់​ភាគ​ឦសាន​យូរ​មក​ហើយ នៅចុងសតវត្សទី 19 ផ្លូវដែកបានទៅដល់គោរាជហើយវាបានក្លាយជាផ្លូវប្រសព្វនៃផ្លូវដែកសំខាន់ពីរនៅភាគឦសាន គឺតំបន់ឥសាន នៅឆ្នាំ 1933 ខេត្តនគររាជសីមាគឺ​ជា​បន្ទាយ​របស់​កងទ័ព​រាជានិយម​ក្នុង​ការ​បះបោរបវរតេជ ខណៈ​ដែល​ពួកគេ​បាន​ប្រយុទ្ធ​ប្រឆាំង​នឹង​រដ្ឋាភិបាល​ប្រជាធិបតេយ្យ​ថ្មី​នៅ​ទីក្រុង​បាងកក នៅទសវត្សរ៍ឆ្នាំ 1950 មូលដ្ឋានទ័ពអាកាសថៃគោរាជ ត្រូវបានសាងសង់នៅខេត្តនគររាជសីមា; ពីឆ្នាំ 1961 រហូតដល់ថ្ងៃទី 26 ខែកុម្ភៈ ឆ្នាំ 1976, កន្លែងនេះក៏ត្រូវបានប្រើប្រាស់ជាកងទ័ពអាកាសសហរដ្ឋអាមេរិកផងដែរ

ការបាញ់ប្រហារដ៏ធំមួយបានកើតឡើងនៅខេត្ត 8 និង 9 ខែកុម្ភៈ 2020 ខ្មាន់កាំភ្លើង​បាន​សម្លាប់​មនុស្ស​៣០​នាក់ និង​របួស​៥៧​នាក់​ផ្សេងទៀត មុនពេល​ត្រូវ​ប៉ូលិស​បាញ់សម្លាប់ ជា​ការ​បាញ់​ប្រហារ​ដ៏​សាហាវ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​របស់​ប្រទេស​ថៃ

ខេត្តនគររាជសីមាជាស្រុកកំណើតរបស់លោកស្រីថាវសុរនារីដែលកើតនៅឆ្នាំ 1771 ហើយជាព្រះអង្គសង្គ្រោះរបស់ខេត្តនគររាជសីមាពីកងទ័ពស្តេចអនុវង្សនៅឆ្នាំ 1826.

រដ្ឋបាលខេត្ត កែប្រែ

ខេត្តនគររាជចែកចេញជា 32 ស្រុក (អាំភើ) ស្រុកត្រូវបានបែងចែកបន្ថែមទៀតជា 263 សង្កាត់ (តាំបល់) និង 3,743 ភូមិ

ឈ្មោះភាសាថៃ ឈ្មោះភាសាខ្មែរ (ប្រតិចារិក) ឈ្មោះតួរ៉ូម៉ាំង អានថា
เมืองนครราชสีมา មឿងនគររាជសីមា Mueang Nakhon Ratchasima មឿងណៈខនរ៉ាតឆៈស៊ីម៉ា
ครบุรี គរបុរី Khon Buri ខនប៊ុរី
เสิงสาง សើងសាង Soeng Sang សឺងសាង
คง គង់ Khong ខុង
บ้านเหลื่อม បានហ្លឿម Ban Lueam បានលឿម
จักราช ចក្ករាជ Chakkarat ចាក់កៈរ៉ាត
โชคชัย ជោគជ័យ Chok Chai ឆូកឆៃ
ด่านขุนทด ដានឃុនទត់ Dan Khun Thot ដានឃុនថុត
โนนไทย នោនថៃ Non Thai ណូនថៃ
โนนสูง នោនស៊ូង Non Sung ណូនស៊ូង
ขามสะแกแสง ខាមស្កែសែង Kham Sakaesaeng ខាមសៈគែសែង
บัวใหญ่ បួយ៉ៃ Bua Yai បួយ៉ៃ
ประทาย ប្រទាយ Prathai ប៉ៈថាយ
ปักธงชัย បាក់ទង់ជ័យ Pak Thong Chai ប៉ាក់ថុងឆៃ
พิมาย ពិមាយ /​ ពិមាឃ Phimai ភិម៉ាយ
ห้วยแถลง ហួយថ្លែង Huai Thalaeng ហ៊ួយថៈលែង
สูงเนิน ស៊ូងនើន Sung Noen ស៊ូងណឺន
ขามทะเลสอ ទន្លេស Kham Thale So ខាមថៈលេសរ
สีคิ้ว ស៊ីឃីវ Sikhio ស៊ីឃីវ
ปากช่อง បាកជង Pak Chong ប៉ាកឆង់
หนองบุญมาก ហ្នងបុណ្យម៉ាក Nong Bun Mak ណងប៊ុនម៉ាក
แก้งสนามนาง កែងស្នាមនាង Kaeng Sanam Nang គែងសៈណាមណាង
วังน้ำเขียว វាំងណាំខៀវ Wang Nam Khiao វ៉ាងណាំខៀវ
เทพารักษ์ ទេពារក្ស Thepharak ថេផារ៉ាក់
เมืองยาง មឿងយ៉ាង Mueang Yang មឿងយ៉ាង
พระทองคำ ព្រះថងគាំ Phra Thong Kham ផៈថងខាំ
ลำทะเมนชัย លំទ្មេនជ័យ / លំធ្មេញជ័យ Lam Thamenchai ឡាំថៈម៉េនឆៃ
บัวลาย បួលាយ Bua Lai បួឡាយ
สีดา សីតា Sida ស៊ីដា
เฉลิมพระเกียรติ ឆ្លើមព្រះកេរ្តិ៍ Chaloem Phra Kiat ឆៈឡឺមផៈកៀត

ប្រាសាទ កែប្រែ

(ប្រាសាទខ្មែរដែលបាត់បង់នៅប្រទេសថៃ)

វត្ត កែប្រែ

មើលផងដែរ កែប្រែ

  1. "ตารางที่ 2 พี้นที่ป่าไม้ แยกรายจังหวัด พ.ศ.2562" [Table 2 Forest area Separate province year 2019]. Royal Forest Department (in Thai). 2019. Retrieved 6 April 2021, information, Forest statistics Year 2019, Thailand boundary from Department of Provincial Administration in 2013{{cite web}}: CS1 maint: postscript (link) CS1 maint: unrecognized language (link)
  2. รายงานสถิติจำนวนประชากรและบ้านประจำปี พ.ส.2562 [Statistics, population and house statistics for the year 2019]. Registration Office Department of the Interior, Ministry of the Interior. stat.bora.dopa.go.th (in ថៃ). 31 December 2019. Archived from the original on 14 មិថុនា 2019. Retrieved 26 February 2020.
  3. Human achievement index 2017 by National Economic and Social Development Board (NESDB), pages 1-40, maps 1-9, retrieved 14 September 2019, ISBN 978-974-9769-33-1
  4. Janssen, Peter (2 November 2016). "Thailand takes a long-term gamble on Isaan region". Nikkei Asian Review. http://asia.nikkei.com/Politics-Economy/Economy/Thailand-takes-a-long-term-gamble-on-Isaan-region?page=1. 
  5. "Thai People In Northeastern Thailand (Isan)". Archived from the original on 2014-08-11. Retrieved 2011-09-02. {{cite web}}: More than one of |archivedate= and |archive-date= specified (help); More than one of |archiveurl= and |archive-url= specified (help)