ខេត្ត នរាធិវាស ( ថៃ : นราธิวาส , អានថា: ណារ៉ាធិវ៉ាត់ ) គឺជាខេត្តមួយក្នុងចំណោមខេត្តភាគខាងត្បូង ( ចង្វាត) នៃ ប្រទេសថៃ ។ ខេត្តជិតខាងគឺ (ពីខាងលិចតាមទ្រនិចនាឡិកា) ខេត្តយលា និង ខេត្តប៉ាត់តានី ។ នៅភាគខាងត្បូងខេត្តនេះមានព្រំប្រទល់ជាប់ រដ្ឋ កេឡានតាន និង ពេរ៉ាក់ របស់ប្រទេស ម៉ាឡេស៊ី ។ ខ្សែរថភ្លើងភាគខាងត្បូងបញ្ចប់នៅក្នុងខេត្តនេះ ដែលជាខេត្តមួយក្នុងចំណោមខេត្តចំនួនបួនរបស់ប្រទេសដែលមានព្រំប្រទល់ជាប់ប្រទេសម៉ាឡេស៊ី។ ខេត្តនេះមានវប្បធម៌ ក៏ដូចជាធនធានធម្មជាតិជាច្រើន ហើយមានជីជាតិគួរសម។ ខេត្តនរាធិវាស មានចម្ងាយប្រហែល 1,140 គីឡូម៉ែត្រ ភាគខាងត្បូង ទីក្រុងបាងកក និងមានផ្ទៃដី 4,475 គីឡូម៉ែត្រ 2 (1,728 sq mi)។ ចិតសិបប្រាំភាគរយនៃតំបន់នេះគឺជាព្រៃ និងភ្នំ និងមានអាកាសធាតុត្រូពិច។

ឯកសារយោង

កែប្រែ