ខេត្ត​ប​កែវ (ជាភាសាលាវ៖ ບໍ່ແກ້ວ) (ឈ្មោះ​ជា​ខ្មែរ៖ ប​កែវ) ជា​ខេត្ត​នៅ​ភាគ​ខាង​ជើង​ប្រទេស​ឡាវ។ ឈ្មោះ​របស់​ខេត្ត​នេះ​មាន​ន័យថា រ៉ែ​ត្បូង ស្រដៀង​គ្នា​នឹង​តំបន់​ប​កែវ​នៅ​ប្រទេស​កម្ពុជា​ដែរ។ ខេត្ត​ប​កែវ​សម្បូរ​រ៉ែ​ត្បូង​និង​ថ្ម​មាន​​តម្លៃ។ ខេត្ត​នេះ​ត្រូវ​បាន​បង្កើត​ឡើង​នៅ​ឆ្នាំ ១៩៨៣ ដោយ​ផ្ដាច់​ខ្លួន​ចេញ​ពី​ខេត្ត​ហ្លួង​ណាំ​ថា។ ទី​រួម​ខេត្ត​របស់​ខេត្ត​នេះ គឺ​នៅ​បាន​ហួយ​សាយ នៅ​តាម​ដង​ទន្លេ​ធំ (ទន្លេមេគង្គ)។ នៅ​ត្រើយ​ម្ខាង​ទៀត​នៃ​ទន្លេ​មេគង្គ គឺ​ប្រទេស​ភូមា (មីយ៉ាន់ម៉ា) និង ថៃ។ គេ​អាច​ឆ្លង​ពី​ប្រទេស​ថៃ​មក​ខេត្ត​ប​កែវ​ដោយ​ប្រើ​សាឡាង។ ទិដ្ឋការ​ចូល​ប្រទេស​ឡាវ អាច​សុំ​បាន​នៅ​ច្រក​ព្រំ​ដែន ពេល​មក​ដល់។ នៅ​ចុង​ឆ្នាំ ២០០៧ គម្រោង​សាង​សង់​ផ្លូវ​ជាតិ​លេខ ៣​ ដែល​ត​ភ្ជាប់​ទី​រួម​ខេត្ត​ទៅ​ខេត្ត​ហ្លួង​ណាំ​ថា បាន​បញ្ចប់។ តាម​រយៈ​ផ្លូវ​នេះ គេ​អាច​ធ្វើ​ដំណើរ​ពី​ព្រំ​ដែន​ថៃ​ទៅ​ប្រទេស​ចិន ក្នុង​រយៈ​ពេល​តែ ៣ ទៅ ៤ ម៉ោង ដោយ​រថ​យន្ត។ បច្ចុប្បន្ន មាន​សាឡាង​ចម្លង​រវាង​ខេត្ត​ប​កែវ​និង​ប្រទេស​ភូមា​ដែរ តែ​ដោយ​គ្មាន​ប៉ុស្ដិ៍​អន្តោប្រវេសន៍ អ្នក​ដំណើរ​ក្រៅ​ពី​ប្រជាជន​របស់​ប្រទេស​ទាំង ២ មិន​អាច​ឆ្លង​កាត់​ទៅ​មក​បាន​ទេ។

ខេត្តបកែវ

ບໍ່ແກ້ວ
ស្ថិតិ
ឈ្មោះជាខ្មែរ: បកែវ
ទីរួមខេត្ត: បាន (ភូមិ) ហួយ​សាយ
ផ្ទៃដី: ៦១៩៦ គ.ម
ចំនួនប្រជាជន: ១៤៩៧០០នាក់ (ឆ្នាំ២០០៤)
ដង់ស៊ីតេប្រជាជន: ២៤នាក់/គ.ម
ISO 3166-2: LA-BK
ទីតាំង
Map of Laos highlighting ខេត្តបកែវ Province}