ខេត្តបរិបូរណ៍
ខេត្តអម្រិន្ទបូរ ជាខេត្តនៅក្នុងរាជ្យ ព្រះបាទសម្ដេច ព្រះចន្ទរាជា ទ្រង់ព្រះតម្រិះថា "តាំងពីយើងបានមកនៅក្នុងខែត្រអម្រិន្ទបូរនេះ យើងគិតការណ៍អ្វីៗ ក៏បានសម្រេចដោយធូរទូលាយ អស់អាណាប្រជានុរាស្ត្រ ក៏មិត្តមូលចូលមកយកយើងជាទីពុំនាក់ សម្បូរទាំងមនុស្សទាំងសម្បត្តិជាស្ថាននាំឱ្យបានរបស់ចម្លែកអស្ចារ្យ ទាំងសេនាទាហាន ក៏មានបរិបូណ៍"។ លុះទ្រង់ព្រះតម្រិះឃើញយ៉ាងនេះហើយ ទើបទ្រង់ប្រែឈ្មោះ អមរគីរិន្ទបូរ អម្រិន្ទបូរនោះ ឱ្យឈ្មោះជា "ខែត្របរិបូណ៍" វិញ តាំងពីថ្ងៃនោះរៀងមក។
ខេត្តបរិបូរណ៍ បច្ចុប្បន្នបានប្ដូរទៅជា ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង។