បច្ចុប្បន្ន ខែ​កុម្ភៈ ត្រូវ​ជា​ខែ​ទី​ពីរ ដែល​ស្ថិត​នៅ​បន្ទាប់​ពី ខែមករា និងមុន ខែ​មីនា ។ ខែនេះជាខែដែលខ្លីជាងគេ ក្នុងចំនោមខែទាំង១២ គឺតិចជាង ៣០ថ្ងៃ ជួនកាលវាគិតតែ ២៨ថ្ងៃ ឬ ២៩ថ្ងៃ ។ ជាទូទៅគឺតែ ២៨ ថ្ងៃទេ ។ បើ​តាម​ប្រក្រតិទិន​សុរិយគតិ ខែ​កុម្ភៈ ជា​ខែ​ទី​ដប់មួយ ដែល​យើង​ហៅ​ម្យ៉ាង​ទៀត​បាន​ថា កុម្ភរាសី ។ ខែកុម្ភះបានគេអោយឈ្មោះពីអក្សរឡាតាំង ដែលមានន័យថា សុទ្ធិកម្ម (ការជម្រះ សំអាត បរិសុទ្ធ...) ។

ចូលឆ្នាំប្រពៃណីចិន

ខែនេះ ជាខែដែលសំខាន់សំរាប់បងប្អូនជនជាតិចិន និងអ្នកដែលជាប់ខ្សែរស្រឡាយចិន ព្រោះជាថ្ងៃ ចូលឆ្នាំចិន ។ ចូលឆ្នាំ បងប្អូនប្រជាជនទូទាំងពិភពលោកតែងតែប្រារព្ធពិធីបុណ្យចូលឆ្នាំចិន នាថ្ងៃទី១៣ ១៤ និង ១៥ ហើយនៅថ្ងៃ ទី១៤ ជាថ្ងៃដែលសែនធំ ។