ខែមិថុនាជាខែទី ៦នៃឆ្នាំ គិតតាមប្រតិទិនសុរិយគតិ នៅបន្ទាប់ពី ខែកក្កដានិងនៅពីមុខខែឧសភា។ខែមិថុនាគឺជា ខែ ទី៦ នៃ ឆ្នាំសាកល នៅក្នុង តារាងប្រតីទិនអន្តរជាតិ ដែលមានរយះពេល ៣០ ថ្ងៃ ។ កវីជនជាតិ រ៉ូមាំងម្នាក់ ឈ្មោះថា "អូវីដ" បានផ្តល់នូវឬសពាក្យពីរសម្រាប់ជាឈ្មោះ ដល់ខែមិថុនានេះ ដែលនៅក្នុងកំនាព្យរបស់គាត់និយាយអំពី ខែទាំងឡាយ ដែលមានចំណងជើងថាៈ "ហ្វេស្ទី" ("Fasti") ។ បើតាមប្រទេសកម្ពុជាយើងខែ មិថុនា គឺជាខែមួយ ដែលស្ថិតនៅចន្លោះខែ ចេស្ឋ និង ខែ បឋមាសាឍ ។ ហើយក្នុងខែនេះដែរប្រទេសយើងក៏បានកំណត់យកថ្ងៃ ទី១៨ នៃខែនេះ ត្រូវនឹងថ្ងៃទី ៧កើត ខែបឋមាសាឍ ដើម្បីប្រារព្ធពិធីបុណ្យចម្រើនព្រះជន ព្រះវរមាតា មុនិនាថ នរោត្តមសីហនុ ។