ខ្ទឹមស
ខ្ទឹមស(ឈ្មោះជាពាក្យបច្ចេកទេស Allim sativum) គឺរុក្ខជាតិមួយប្រភេទដែល មនុស្សទទួលទានជាអាហារ។ ខ្ទឹមស មានអំបូរទាក់ទងនឹងខ្ទឹមបារាំង, shallot, និង leek ។ វាមានរសជាតិ និងខ្លិនឈួលខ្លាំង។
ប្រយោជន៍ និងរបៀបហូបខ្ទឹមស
>> បេីហូបប្រចាំរាល់ថ្ងៃ ជាអាហារជួយទ្រទ្រង់សុខភាព និងកម្លាំង
>> ជួយបញ្ចេញជាតិពុលពីរាងកាយ។ ជួយដល់រាងកាយប្រឆាំងនឹងជាតិពុលផ្សេងៗ ដូចជាជាតិសំណ ជាដេីម
>> ជួយសម្រួលផ្លូវដង្ហេីម និងបញ្ហាស្លេស្មនៅផ្លូវដង្ហេីម។ ត្រូវបានគេប្រេីក្នុងករណីជំងឺហឺត ជំងឺផ្លូវដង្ហេីម ជំងឺរបេង និងជំងឺរលាកសួត បញ្ហាច្រមុះ បំពង់ក ឬបញ្ហាក្អកជាដេីម។
ករណីជំងឺរបេង
ក្នុងក្បួនអាយុវេទ របស់ជនជាតិឥណ្ឌា ខ្ទឹមស ១ក្រាម លាយនឹងទឹកដោះសត្វស្រស់ ២៤០ មីលីលីត្រ និងទឹក ១លីត្រ ដាំឲ្យពុះ និងបន្តដាំរហូតដល់នៅសល់តែបរិមាណ ១ ភាគ ៤។ គេណែនាំឲ្យហូបមួយថ្ងៃបីដងដេីម្បីជួយព្យាបាលជំងឺរបេង
ករណីជំងឺហឺត
ខ្ទឹមសបីកំពឹសលាយនឹងទឹកដោះសត្វស្រស់ មានទឹកដោះគោស្រស់ជាដេីម ដាំឲ្យពុះ។ ផឹករាល់យប់។
(ខ្ទឹមសមួយកញ្ចុំមានប្រហែល៦ទៅ៣៥កំពឹស)
>> ជំនួយដល់ការព្យាបាលជំងឺធ្ងន់ត្រចៀកស្ដាប់មិនសូវឮ
>> ជួយឲ្យឃ្លានអាហារ
>> ជំនួយសក់
>> ករណីឫសដូងបាត
>> ជំនួយពោះវៀន ជួយចលនាពោះវៀនក្រពះ និងជួយដល់ការរំលាយអាហាររបស់ក្រពះពោះវៀន។
ខ្ទឹមសអាចបំផ្លាញមេរោគបាក់តេរីមិនល្អក្នុងពោះវៀន ដោយមិនប៉ះពាល់ដល់បាក់តេរីល្អៗដែលជួយដល់ការរំលាយអាហារ (digestion) របស់ពោះវៀន។
ជួយដល់អាការ:ខ្យល់ក្នុងពោះវៀនច្រេីន ឬហេីមពោះ។
ជួយដល់បញ្ហាមានមេរោគ ឬរលាកនៅក្រពះពោះវៀន ឈឺពោះរាកដោយសារមេរោគ និងបញ្ហាក្រពះពោះវៀនផ្សេងៗ។
>> ជួយដល់ការព្យាបាលជំងឺលេីសសម្ពាធឈាម
>> ជួយដល់ការព្យាបាលបញ្ហាឈឺចង្កេះ និងសន្លាក់ ឬរលាកសន្លាក់
>> ល្អសម្រាប់បេះដូង។ ជំនួយដល់ការបង្ការជំងឺគាំងបេះដូង
>> ជំនួយដល់ការព្យាបាលជំងឺមហារីក (cancer)
>> ជួយដល់ការព្យាបាលជំងឺស្បែកប្រភេទស្រាលផ្សេងៗ ជំងឺមុន។ ប្រេីក្នុងករណីជំងឺឃ្លង់ និងឃ្លង់ល្ពៅ (ស្បែកឡើងសពពាលៗ leucoderma or vitiligo) ជាដេីម
>> ខ្ទឹមសជំនួយដល់ការបង្កេីនកម្លាំងផ្លូវភេទ ពិសេសមនុស្សប្រុសវ័យចំណាស់
(សព្វថ្ងៃក៏មានថ្នាំជំនួយសុខភាពដែលផលិតពីខ្ទឹមស ដែលអាចហូបក្នុងមួយថ្ងៃ ៣ ទៅ ៦គ្រាប់)
>> ក្នុងការធ្វេីម្ហូប ជាទូទៅ ខ្ទឹមសច្រេីនត្រូវបានប្រេី ដេីម្បីឲ្យម្ហូបមានរសជាតិ ដាក់ក្នុងម្ហូបស្ងោរផ្សេងៗ ឧទាហរណ៍ស៊ុប ឬដាក់ក្នុងទឹកស្រូប ទឹកជ្រលក់ ជាដេីម។
នៅប្រទេសអេស្បាញ និងអ៊ីតាលី ខ្ទឹមសត្រូវបានប្រេីក្នុងអាហារស្ទេីរតែគ្រប់មុខ។
ជនជាតិចិនក៏មានទម្លាប់ហូបខ្ទឹមសផងដែរ។
>> ករណីមនុស្សធំពេញវ័យ ការណែនាំជាទូទៅគួរហូបមួយថ្ងៃ ១ ទៅ ២ កំពឹស។ តែក្នុងករណីប្រេីដេីម្បីសម្រួលផ្លូវដង្ហេីម ករណីជំងឺហឺត គេអាចប្រេីម្ដងបីកំពឹស ដាំឲ្យពុះជាមួយនឹងទឹកដោះគោស្រស់ ហូបពេលយប់។
នៅតាមផ្សារទំនេីបមួយចំនួនដូចជាផ្សារ Aeon Sen Sok ជាដេីម ឃេីញមានលក់ប្រដាប់សម្រាប់គាបខ្ទឹមសដែលបកសម្បករួច ឲ្យហ្មត់ដោយមិនចាំបាច់ចិញ្ច្រាំ។ ការគាបដោយប្រដាប់គាបបែបនោះអាចធ្វេីឲ្យរសជាតិខ្ទឹមសចេញជាតិបានល្អពេលយកទៅធ្វេីម្ហូប ដូចជាស៊ុប ស្ងោរបន្លែ ឆាបន្លែ ឬលាយនឹងទឹកដោះគោស្រស់ដាំឲ្យពុះ ក្នុងករណីប្រេីដេីម្បីសម្រួលដង្ហេីមជំនួយដល់ការព្យាបាលជំងឺហឺត ជាដេីម។
>> ខ្ទឹមសក៏ត្រូវបានប្រេីដេីម្បីប្រឆាំងនឹងការពុល ឬការបំពុលដោយសំណ (lead)។
ការសិក្សាមួយបានបង្ហាញពីប្រសិទ្ធភាពរបស់ជាតិ Allicin របស់ខ្ទឹមស ករណីពុលសំណ ក្នុងកម្រិតប្រេីមួយថ្ងៃបីដង។
>> ការពុល ឬការបំពុលដោយសំណ
សំណគឺជាលោហៈពុលដែលឃើញមាននៅក្នុងផលិតផលទូទៅខ្លះ ដូចជា ឆ្នាំងសេរាមិក(ceramic) សាំង ឬផ្សែងម៉ាស៊ីន ជាដេីម។
ក៏ឃេីញមានគេផ្សព្វផ្សាយលក់ម្សៅសំណ (lead powder) សម្រាប់ដាក់ក្នុងអាហារដេីម្បីឲ្យមានរសជាតិផ្អែម (sweetening agent) ឬសម្រាប់ប្រេីក្នុងបំណងផ្សេងៗទៀត ដែលមេីលទៅងាយនឹងត្រូវបានប្រេីខុស សម្រាប់ការបំពុល។
សំណចូលទៅក្នុងរាងកាយតាមរយៈការបរិភោគ ផឹក ឬត្រូវបានបឺតតាមខ្យល់ដង្ហេីម ឬជ្រាបចូលតាមស្បែក។
នៅប្រទេសខ្លះ អាហារមួយចំនួនត្រូវបានគេរកឃេីញថាមានជាតិសំណច្រេីនក្នុងកម្រិតមួយដែលអាចប៉ះពាល់ដល់សុខភាព។ អាហារទាំងនោះខ្លះត្រូវបាននាំចូលពីប្រទេសក្រៅ ដែលមានដូចជា ស្ករគ្រាប់សម្រាប់ក្មេងៗ (candy) ថ្នាំ (medicine) គ្រឿងទេស ឬគ្រឿងបន្ថែមរសជាតិអាហារ (spice ដូចជាម្សៅរមៀត turmeric ជាដេីម) និងផលិតផលរក្សាសម្រស់ (cosmetic) មួយចំនួន។
អ្នកដែលឈរលក់ចែកចាយបន្តដល់អ្នកប្រេីប្រាស់អាចមិនដឹងផងទេថា របស់ទាំងនោះមានសារធាតុសំណក្នុងកម្រិតគ្រោះថ្នាក់។
អាហារ ឬទឹក ដែលមានជាតិសំណមិនអាចឲ្យយេីងដឹងបានដោយការមេីល ភ្លក់ ឬហិតក្លិននោះទេ។ ជាទូទៅ ទាល់តែយកទៅមន្ទីរពិសោធ៍ ទេីបអាចបញ្ជាក់ថាមានជាតិសំណឬអត់ ហេីយមានក្នុងកម្រិតណា។
រោគសញ្ញានៃការពុលសំណ ជាទូទៅ មានដូចជា៖
ប៉ះពាល់ខួរក្បាល
> ភ្លេចភ្លាំងច្រេីន
> ពិបាកផ្ចង់អារម្មណ៍
> ដេកមិនលក់
> ឈឺក្បាល
> ខឹងឆេវឆាវ
> អាការ:ញ័រ (tremor)
> ភាពអារទាំងបុរស ទាំងស្រ្តី ការមិនមានកូន ឬពិបាកយកកូន (infertility in both man and woman)
> អាចធ្វេីឲ្យរលូតកូនក្នុងផ្ទៃ ឬប៉ះពាល់ដល់កូន ធ្វេីឲ្យកេីតមិនគ្រប់ខែ កូនកេីតមកតូច មិនគ្រប់គីឡូ [១]
> ចំពោះម្ដាយវិញ អាចមានជំងឺលេីសសម្ពាធឈាមពេលមានផ្ទៃពោះ ឬបញ្ហាទាក់ទងនឹងជំងឺដែលជាទូទៅគេហៅថាជំងឺព្រាយក្រឡាភ្លេីង (អាការ:ហេីម ឬកន្ត្រាក់ប្រកាច់...)
> ជំងឺស្បែកឃ្លង់ល្ពៅ ស្បែកឡេីងពណ៌ស ពពាលៗ(vitiligo)
ប៉ះពាល់ប្រព័ន្ធរំលាយអាហារ (ក្រពះពោះវៀន...)
> ទល់លាមក(ពិបាកក្នុងការបត់ជើងធំ)
> ឈឺ និងចុកក្នុងពោះ
សញ្ញានៃការពុលសំណលេីកុមារ
> ប៉ះពាល់ការលូតលាស់ខួរក្បាល ប្រាជ្ញាស្មារតី
> ប៉ះពាល់ការផ្ចង់អារម្មណ៍ (ផ្ចង់អារម្មណ៍ធ្វេីអ្វីមួយមិនបានយូរ reduced attention span)
> ប៉ះពាល់ការលូតលាស់ផ្លូវចិត្តកុមារ
(នៅកម្ពុជា មានអ្នកគោរពសាសនាព្រាហ្មណ៍ ឬសាសនាហិណ្ឌូ ដែលមាននិកាយមួយ ឈ្មោះសិវ: ឬព្រះឥសូរ ជាព្រះ ឬមេខាងបំផ្លាញ និងបំពុល Shiva, the Destroyer and master of poison)
~ ខ្ទឹមស អាចជួយដល់រាងកាយប្រឆាំងនឹងការពុលសំណ។
(Garlic is a magical antidote to evil)
ការណែនាំជាទូទៅ បេីអាចគួរពិចារណាជ្រេីសទិញ ខ្ទឹមស ឬបន្លែសុវត្ថិភាព ឬហៅថាបន្លែសរីរាង្គ (បន្លែ organic ដែលដាំដុះស្របតាមបច្ចេកទេសសុវត្ថិភាព)។
~ ការហូបអាហារល្អ បានត្រឹមត្រូវ ជួយទ្រទ្រង់សុខភាព។ ការហូបអាហារខុស ក៏អាចប៉ះពាល់ដល់សុខភាព។
វេជ្ជបណ្ឌិត សេង ច័ន្ទភក្ដី
>> អត្ថប្រយោជន៍ និងរបៀបហូបផ្សេងៗដទៃទៀត
១. ករណីឈឺបំពង់ក៖ យកខ្ទឹមសដាំ មួយពុះ រួចបន្ថែមទឹកឃ្មុំបន្តិច ដើម្បី ងាយបរិភោគ ។
២. ជួយកម្ចាត់ពពួកមេរោគមិនល្អផ្សេងៗ និងបង្កើនសមត្ថភាពនៃប្រព័ន្ធ ការពាររាងកាយ។
៣. ជួយកាត់បន្ថយជាតិខ្លាញ់កូឡេស្តេ រ៉ូល។ ជួយឲ្យសម្រួលដល់ចរាចរឈាម ក្នុងរាងកាយ។
៤. ជួយកាត់បន្ថយស្ត្រេស ការតានតឹងផ្លូវចិត្ត។ ជួយឲ្យអារម្មណ៍ធូរស្បើយ។
៥. ជួយគាំទ្រដល់អ្នកដែលកំពុង ព្យាបាលជំងឺពាក់ព័ន្ធនឹងខួរក្បាល ឬសរសៃប្រសាទ។
ឯកសារយោង និងឯកសារសិក្សាបន្ត ទាក់ទងនឹង ប្រយោជន៍ និងរបៀបហូបខ្ទឹមស
>> សៀវភៅ Foods That Heal, The Natural Way to Good Health របស់អ្នកប្រាជ្ញនៅឥណ្ឌា Dr. H. K. Bakhru
អាចទិញសៀវភៅ Foods That Heal, The Natural Way to Good Health ជា Ebook បានតាម Website Amazon ដោយប្រេីកាតធនាគារ (Visa card…)
>> website លក់ម្សៅសំណ
>> ការពុលសំណ និងសារធាតុពុលក្នុងផ្ទះ
>> Lead toxicity and exposure route[តំណភ្ជាប់ខូច]
>> Lead in foods, cosmetics and medicines
>> Effects of Lead on Reproductive Health
>> Neurotoxic Effects and Biomarkers of Lead Exposure: A Review
- ↑ León, Osmel La Llave; Pacheco, José M. Salas (១៥ ខែមេសា ២០២០) (ជាen), Effects of Lead on Reproductive Health, IntechOpen, ល.ស.ប.អ. 978-1-83962-568-8, https://www.intechopen.com/chapters/71715#, បានយកមក 2024-08-15