ខ្នាតគោលនៅក្នុងប្រព័ន្ធខ្នាតអន្តរជាតិ

ប្រព័ន្ធខ្នាតអន្តរជាតិ មានខ្នាតគោលចំនួន៧ ដែលជាខ្នាតគ្រឹះ និងឯករាជ្យពីគ្នា។ បំបែកចេញពីនេះគេអាចបង្កើត ខ្នាតកំលាយ

និយមន័យ

កែប្រែ

ខាងក្រោមនេះជានិយមន័យរបស់ខ្នាតគោលទាំង៧ ដែលគេទទួលស្គាល់ជាអន្តរជាតិ។

ទំហំ និមិត្តសញ្ញា ឈ្មោះដើម
របស់ខ្នាត
ឈ្មោះជាខ្មែរ
របស់ខ្នាត
និមិត្តសញ្ញា
របស់ខ្នាត
និយមន័យ និងកំនត់សំគាល់
ប្រវែង l mètre ម៉ែត្រ m

មួយម៉ែត្រជា​ចំងាយចរក្នុងសុញ្ញាកាសរបស់ពន្លឺក្នុងរយៈពេល 1/299 792 458 វិនាទី

និយមម័យផ្លូវការដំបូងរបស់ម៉ែត្រ (ឆ្នាំ១៧៩១) គឺ មួយម៉ែត្រស្មើនឹង 1/20 000 000 នៃប្រវែងខ្សែបណ្ដោយដែលកាត់តាមប៉ារីស។ ពីមុន មួយម៉ែត្រជាប្រវែងប៉ោលទោល​ដែលយោលបានកន្លះខួប​ក្នុងរយៈពេលមួយវិនាទី។

ម៉ាស់ m kilogramme គីឡូក្រាម kg

មួយគីឡូក្រាមជាម៉ាស់របស់កូនទំងន់គីឡូក្រាមអន្តរជាតិ។ កូនទំងន់នោះជាសំលោហៈផ្លាទីននិងអ៊ីរីដ្យូម(90%-10%) និងត្រូវបានតំកល់នៅការិយាល័យអន្តរជាតិសំរាប់ទំងន់និងរង្វាស់រង្វាល់​នៅប្រទេសបារាំង។

និយមន័យពីមុនគឺ មួយគីឡូក្រាមជាម៉ាស់របស់ទឹកមួយសង់ទីម៉ែត្រគូប (មួយលីត)។ ចំនាំផងដែរថា​គីឡូក្រាមជាខ្នាតគោលតែមួយគត់ដែលកំនត់ដោយ​វត្ថុគំរូ និងមានបុព្វបទ។

ពេល t seconde វិនាទី s មួយវិនាទីជារយៈពេល 9 192 631 770 ដងនៃការបញ្ចេញរស្មី ដែលត្រូវគ្នានឹងចន្លោះកំរិតថាមពលដ៏មហាស្ដើងពីរនៃ​ស្ថានភាពគ្រឹះរបស់អាតូមសេស្យូម-133 នៅសីតុណ្ហភាព 0 K។

ពីមុន មួយវិនាទីជារយៈពេល 1⁄(24 × 60 × 60) ថ្ងៃ (ស្មើនឹង 1⁄86 400 ថ្ងៃ)

ចរន្តអគ្គីសនី I ampère អំពែរ A

មួយអំពែរ​ជាអាំងតង់ស៊ីតេចរន្តថេរមួយ ដែលឆ្លងកាត់ខ្សែចំលងពីរស្របគ្នា មានប្រវែងអនន្តនិងមានផ្ទៃមុខកាត់អាចចោលបាន ដាក់នៅប្រវែង 1 m ពីគ្នា និងបង្កើតកំលាំងអន្តរកម្ម​ស្មើនឹង 2 × 10–7 ញូតុនក្នុងមួយម៉ែត្រ។

កាលពីមុន មួយអំពែរជាអាំងតងស៊ីតេចរន្តចាំបាច់សំរាប់ធ្វើ​កំនរប្រាក់ 1.118 មីលីក្រាម ក្នុងរយៈពេលមួយវិនាទី ពីក្នុងសូលុយស្យុងនីទ្រីត។

សីតុណ្ហភាព T kelvin កែលវ៉ាំង K ខ្នាតសីតុណ្ហភាពទែរម៉ូឌីណាមិច កែលវ៉ាំងជាប្រភាគ 1/273,16 នៃសីតុណ្ហភាពទែរម៉ូឌីណាមិចនៃចំនុចទ្រីបរបស់ទឹក

កាលពីមុន អង្សាសេ (អង្សាសែលស៊ុសឬអង្សាសតភាគ) ត្រូវបានគេប្រើមុខកែលវ៉ាំង។ 1 អង្សាសេ = 1⁄100 នៃគំលាតសីតុណ្ហភាពចំនុចរំពុះ​និងចំនុចកំនករបស់ទឹក នៅនីវ៉ូទឹកសមុទ្រ។

បរិមាណរូបធាតុ n mole ម៉ូល mol

មួយម៉ូលជាបរិមាណរូបធាតុនៅក្នុងប្រព័ន្ធមួយ​ដែលមានធាតុឯកតា (អាតូម ម៉ូលេគុល អ៊ីយ៉ុង អេឡិចត្រុង ឬ ភាគល្អិត) ស្មើនឹងចំនួនអាតូមនៅក្នុង កាបូន-12 សុទ្ឋចំនួន 0.012 គីឡូក្រាម។

1 ម៉ូលមានចំនួនធាតុឯកតា 6.0221415(10) × 1023 គ្រាប់ (ចំនួនអាវ៉ូកាដ្រូ)

អាំងតង់ស៊ីតេពន្លឺ IV candela កង់ដេឡា cd

មួយកង់ដេឡាជាអាំងតង់ស៊ីតេពន្លឺ​នៅក្នុងទិសដៅកំនត់មួយពីប្រភពពន្លឺ​ដែលបញ្ចេញកាំរស្មីម៉ូណូក្រូម៉ាទិច ដែលមានប្រេកង់ 540·1012 អ៊ែក និងបញ្ចេញអាំងតង់ស៊ីតេថាមពលក្នុងទិសដៅនោះចំនួយ 1/683 វ៉ាត់ ក្នុងមួយ ស្តេរ៉ាដ្យង់

កំនត់សំគាល់

កែប្រែ

នៅក្នុងនិយមន័យរបស់ខ្នាតគោលទាំងនេះ មានឃើញប្រើខ្នាតគោលដទៃទៀត ឬជួនកាលប្រើខ្នាតកំលាយ។ ហេតុនេះខ្នាតគោលទាំងអស់មិនមែនថាឯករាជ្យគ្នាដាច់ម៉ាត់​តែម្ដងទេ។

សូមមើលផងដែរ

កែប្រែ