ខ្សែទឹកប៉ាស៊ីហ្វិកខាងជើង

ខ្សែទឹកប៉ាស៊ីហ្វិកខាងជើង (ជាភាសាអង់គ្លេស៖ North Pacific Current) ជាខ្សែទឹកក្ដៅមានល្បឿនយឺតដែលហូរពីលិចទៅកើត (ពីរយៈបណ្ដោយ១៦០ខាងកើតទៅរយៈបណ្ដោយ១៥០ខាងលិច) នៅរយៈទទឹងពី៤០ទៅ៥០ដឺក្រេខាងជើង ក្នុងមហាសមុទ្រប៉ាស៊ីហ្វិក។ វាជាផ្នែកខាងជើងនៃខ្សែទឹករង្វល់ប៉ាស៊ីហ្វិកខាងជើង

ខ្សែទឹកអុយ៉ាស៊ីអុ​និង​ខ្សែទឹកឃឹរ៉ុស៊ីអុ​ហូរចូលគ្នាបង្កើតជា​ខ្សែទឹកប៉ាស៊ីហ្វិកខាងជើង

ខ្សែទឹកប៉ាស៊ីហ្វិកខាងជើងកើតឡើងពីការហូរបញ្ចូលគ្នារវាង​ខ្សែទឹកឃឹរ៉ុស៊ីអុ (ខ្សែទឹកដែលហូរទៅខាងជើងសសៀរតាមប្រទេសជប៉ុន) និង ខ្សែទឹកអុយ៉ាស៊ីអុ (ខ្សែទឹកត្រជាក់អនុអាកទិកដែលហូរទៅខាងត្បូង)។ នៅប៉ាស៊ីហ្វិកខាងជើងប៉ែកខាងត្បូង វាបែកចេញជា២គឺ ខ្សែទឹកកាលីហ្វរនៀដែលហូរទៅខាងត្បូង និង ខ្សែទឹកអាឡាស្កាដែលហូរទៅខាងជើង។