ខ្សែទឹកអូស្ត្រាលីខាងកើត
ខ្សែទឹកអូស្ត្រាលីខាងកើត (ជាភាសាអង់គ្លេស៖ East Australian Current) ជាខ្សែទឹកមហាសមុទ្រដែលដឹកនាំទឹកក្តៅ ក្នុងទិសដៅច្រាស់ទ្រនិចនាឡិកា ចុះទៅតាមឆ្នេរខាងកើតអូស្ត្រាលី។ វាមានប្រភពពីសមុទ្រខូរ៉ល នៅខាងជើងឆៀងខាងកើត អូស្ត្រាលី។ វាមានល្បឿនមធ្យមពី២ ទៅ៣ ណុត តែអាចមានល្បឿនដល់ទី៧ណុត នៅផ្ទៃទឹករាក់ៗក្បែរៗធ្នើរទ្វីបអូស្ត្រាលី។ ខ្សែទឹកនេះជួយដឹកនាំសត្វសមុទ្រតំបន់ត្រូពិកមកកាន់តំបន់អនុត្រូពិកនៅក្បែរៗឆ្នេរអូស្ត្រាលី។