ខ្សែទឹកអៀមីងហ្គើរ
ខ្សែទឹកអៀមីងហ្គើរ ជាខ្សែទឹកមហាសមុទ្រនៅអាត្លង់ទិកខាងជើង ដែលហូរទៅខាងលិច និងគ្របដណ្ដប់សមុទ្រប៉ែកអាគ្នេយ៍ប្រទេសអ៊ីស្លង់។ ដោយសារវាជាផ្នែកផ្សំរបស់ខ្សែទឹកឈូងសមុទ្រម៉ិកសិក សីតុណ្ហភាពវាមានកំរិតក្ដៅគួរសមបើធៀបនឹងខ្សែទឹកផ្សេងទៀតដែលនៅរយៈទទឹងដូចគ្នា។
ខ្សែទឹកនេះយកឈ្មោះតាមអនុនាវីឯកអ្នកគូរផែនទីសមុទ្រជនជាតិដាណឺម៉ាកឈ្មោះ ខាល លុដវីក គ្រីស្ទាន អៀមីងហ្គើរ (Carl Ludvig Christian Irminger) (១៨០២–១៨៨៨) ដែលបានធ្វើការសិក្សាស្រាវជ្រាវនៅក្នុងតំបន់នេះក្នុងឆ្នាំ១៨៥៤។