ទន្លេ​គង្គា

(ត្រូវបានបញ្ជូនបន្តពី គង្គា)

នៅ​លើ​ខ្នង​ព្រះពុទ្ធ​អង្គ​បុរេ​អង្គរ នៅ​ទួល​ព្រះ​ធាតុ ខេត្តតាកែវ មាន​ចារ​តួរ​អក្សរ​ជា​ភាសាបាលី​ចំនួន​ពីរ​ឃ្លា ដែលមាន​ខ្លឹមសារ​ដូចតទៅ : “ យេ​ធម្មា ហេតុ ប្រភឋា តេស​មណ​តុម ត​ថាគ​ត្រា​អវច​តេស​ង ច​យោ និ​លាធា អេវ​ម​វាតី មហា​ស​មនោ ” ។ ព្រះ​គាថា​មានន័យ​ថា : “​ចំពោះ​វត្ថុ​ទាំងឡាយ ដែល​កើតចេញ​ពី​ហេតុ (​ហេតុ​ប្រភថា​) ព្រះ​ពុទ្ធអង្គ (​តថាគត​) មាន​ព្រះពុទ្ធដិកា​ថា វត្ថុ​ទាំងនោះ​ជាហេតុ ហើយ​ព្រះអង្គ​បាន​ប្រាប់​អាថ៌កំបាំង​ដើម្បី​បញ្ចប់​ហេតុ​ទាំងនេះ ។ ព្រះអង្គ​គឺជា​អ្នក​កាន់​សាសនា​ទាំងមូល​” ។​

    សូម​រំលឹក​ថា ប្រទេស​ស្រីលង្កា ដែល​ជា​មជ្ឈមណ្ឌល​វប្បធម៌​នៃ​ព្រះពុទ្ធ​សា​នា​ហិន​យាន ដ៏​មហា​រុងរឿង​ថ្កុំថ្កើង បាន​ជះឥទ្ធិពល​យ៉ាង​ខ្លាំងក្លា​បំផុត លើ​ជ្រោយ​សុវណ្ណ​ភូមិ​ចាប់តាំងពី​ដើម​សតវត្សរ៍​ទី​១ នៃ​គ​.​ស ។ ដូចនេះ តាម​របកគំហើញ​នេះ​ស​ឲ្យឃើញថា ការប្រើ​ភាសាបាលី​ចុង​ស​វត្សរ៍​ទី​១២ ដើម​សតវត្សរ៍​ទី​១៣ នៃ​គ្រិស្តសករាជ​ដែល​ជា​ការផ្លាស់ប្តូរ​ទម្រង់​នយោបាយ​វប្បធ​ម៌ និង​សាសនា នៅក្នុង​អតីត​ព្រះរាជាណាចក្រ​កម្ពុជា នា​សម័យអង្គរ​នោះ ត្រូវ​បាន​ផ្ដើមឡើង​នា​សម័យ​បុរេ​អង្គរ​យ៉ាង​ប្រាកដ ។​

ពាក់ព័ន្ធ​ទៅនឹង​វត្តមាន​នៃ​ការប្រើ​ភាសាបាលី នា​សម័យ​ក្រោយ​អង្គរ​បន្ដិច គប្បី​រំលឹក​ឡើងវិញ​ថា គេ​បាន​រកឃើញ​នូវ​ផ្ទាំង​សិលាចារឹក​មួយ​ចំនួន​ដូចជា សិលាចារឹក​នៅ​តំបន់​បារាយណ៍​ខាងលិច នៅ​ខេត្ត​សៀមរាប ចារ​ឡើង​នៅ​ឆ្នាំ ១៣០៨ នៃ​គ​.​ស និង​សិលាចារឹក​ប្រាសាទ​កំបត់ នៅ​ខេត្ត​កំពង់ធំ នៅ​សតវត្ស​ទី​១៤ ជា​សក្ខីកម្ម ។ ក៏​ប៉ុន្ដែ​ប្រការ​នេះ ដូច​ទើប​ពោល​ខាងលើ​មិនមែន​មានន័យថា មុន​សម័យ​នេះ​បុព្វការី​ខ្មែរ​ពុំ​បាន​ស្គាល់ ឬ​និយម​ភាសាបាលី​នោះទេ ។ យ៉ាងណាម៉ិញ​កត្តា​នេះ ក៏​មិនមែន​មានន័យថា ខ្មែរ​បាន​ខ្ចី​ភាសាបាលី​តាមរយៈ​ពួក​មន និង​សៀម​នោះដែរ ។​

       គឺ​ដោយសារ​មូលហេតុ​នេះហើយ​បាន​ជា​ទស្សនៈ​ដែលថា ប្រជាជន​ខ្មែរ​ទើប​តែ​ចេះ​ប្រើ​ភាសាបាលី នៃ​លទ្ធិ​ព្រះពុទ្ធសាសនា និកាយ​ថេរវាទ នៅក្នុង​អម្លុង​ស​.​វ​ទី​១៤ ជា​ការខុសឆ្គង​មួយ ដែល​យើង​ត្រូវតែ​កែតម្រូវ ទំព័រ​ប្រវត្តិសាស្ដ្រ​ខេ​មរ​ជាតិ​បានឲ្យដឹងថា លទ្ធិ​ថេរវាទ ឬ​ហិន​យាន​បាន​ផ្សព្វផ្សាយ​មក​នគរ​ភ្នំ ដែល​ជា​ភាគ​មួយ​នៃ​ឧបទ្វីប​សុវណ្ណ​ភូមិ តាំងពី​ដើម​ស​.​វ​ទី​១ ម្ល៉េះ ។ តាម​ទិន្នន័យ​ខាង​បុរាណវិទ្យា និង​ប្រវត្តិសាស្ត្រ ដែល​យើង​បាន​សិក្សា​វិភាគ​ខាងលើនេះ ជនជាតិ​ខ្មែរ​ជា​អ្នក​កាន់​ព្រះពុទ្ធសាសនា​និកាយ​ហិន​យាន និង​មហាយាន បាន​ចេះ​ប្រើ​ភាសាសំស្ក្រឹត និង​បាលី​ព្រមៗ​គ្នា ហើយ​ក្រោយមក​ទៀត នា​សម័យ​ក្រោយ​អង្គរ ទើប​ភាសាសំស្ក្រឹត​ត្រូវ​បាន​បោះសរុបសេចក្ដី​មក​ទំនាក់ទំនង​ផ្នែក​វប្បធម៌​សាសនា​រវាង​ខ្មែរ និង​ប្រជាជន​មន នៅ​ប្រទេស​ភូមា​ក៏​ដូច​នៅ​ទ្វារ​វ​តី ក្នុង​ប្រទេស​ថៃ​បច្ចុប្បន្ន ពុំមែន​មានន័យថា ខ្មែរ​ខ្ចី​ព្រះពុទ្ធសាសនា​ថេរវាទ​ប្រើ​ភាសាបាលី តាមរយៈ​ភូមា​ឬ​ក៏​ផ្ទុយ​ទៅវិញ ដែល​សម័យ​បុរាណ​មាន​ទឹកដី​ជាប់​នឹង​កម្ពុជា បាន​ខ្ចី​ភាសាបាលី​ខ្មែរ​នោះទេ ។ មូលហេតុ​ពិត​គឺ​ទាំង​ខ្មែរ​ទាំង​ជនជាតិ​មន ដែល​រួម

ួល​នូវ​លទ្ធិ​ព្រះពុទ្ធសាសនា​ក្នុង​ពេល​ជាមួយ​គ្នា​ពី​ស្រីលង្កា​ ដូចគ្នា តាមរយៈ​ការផ្សព្វផ្សាយ តាម​ព្រះរាជបំណង​របស់​ព្រះបាទ​អសោក ដែល​ថា​ស្ដេច​ឥណ្ឌា​ដំបូងបង្អស់​បាន​ប្រារព្ធ​ប្រតិបត្តិ​លទ្ធិ​ ព្រះពុទ្ធសាសនា ។ បើ​និយាយ​ម្យ៉ាងវិញទៀត​ទំនាក់ទំនង​មិនមែន​មានន័យថា ចម្លង​គ្នា​ទៅវិញ​ទៅមក​ទេ ។ ទំនាក់ទំនង​ជា​ការបំពាន​រូបមន្ត​ថ្មី លើ​ខឿនវប្បធម៌​ចាស់ ដើម្បី​ឆ្ពោះទៅរក​វឌ្ឍនភាព​តែប៉ុណ្ណោះ ។​ ​ ​ការរកឃើញ​ព្រះ​គាថា​ខាងលើនេះ ដែល​ត្រូវបាន​ចារ​ឡើង​នូវ​ដើម​សតវត្សរ៍​ទី​៧ នៃ​គ្រិស្តសករាជ ដែល​សព្វថ្ងៃ​តម្កល់​នូវ​សារមន្ទីរ​ហ្គី​មេ ប្រទេស​បារាំង​គឺជា​សក្ខីកម្ម​នៃ​វឌ្ឍនភាព​នៃ​វប្បធម៌​បាលី នា​សម័យ​បុរេ​អង្គរ នៅលើ​ទឹកដី​ខ្មែរ​យ៉ាង​ប្រាកដ ៕ (​ម​.​ត្រា​ណេ​)