នៅក្នុងសេដ្ឋកិច្ច គណនីចរន្ត (05345175) គឺជាធាតុមួយក្នុងចំណោមធាតុដ៏សំខាន់ពីរនៃតុល្យភាពប្រាក់ចំណាយ (Balance of payments) ដែលធាតុមួយទៀតគឺ [[]]

(Capital account)។ គណនីចរន្ត គឺជាផលបូកនៃតុល្យភាពពាណិជ្ជកម្ម (ការនាំចេញ ដក ការនាំចូល) ចំណូលសុទ្ធ (ការប្រាក់ និងភាគលាភជាដើម) និងប្រាក់ចំណាយអាចផ្ទេរបានសុទ្ធ (ដូចជាជំនួយបរទេស)។

""តុល្យភាពគណនីចរន្ត""គឺជាមធ្យោបាយមួយក្នុងចំណោមមធ្យោបាយពីរសម្រាប់វាស់វែងធម្មជាតិពាណិជ្ជកម្មបរទេសរបស់ប្រទេសមួយ ដែលមធ្យោបាយមួយទៀតគឺលំហូរចេញមូលធនសុទ្ធ(net capital outflow)។ គណនីចរន្តលើសបង្កើនទ្រព្យសកម្មបរទេសសុទ្ធរបស់ប្រទេសមួយ ចំណែកឯឱនភាពគណនីចរន្តមានលក្ខណៈផ្ទុយគ្នា។ ទាំងប្រាក់ចំណាយរបស់រដ្ឋាភិបាលនិងវិស័យឯកជនត្រូវបានបញ្ចូលក្នុងការគណនា។ វាត្រូវបានហៅថាជាគណនីចរន្តព្រោះទំនិញនិងសេវាកម្ម ជាធម្មតាត្រូវបានប្រើប្រាស់ក្នុងកំឡុងពេលបច្ចុប្បន្ន។

ការកាត់បន្ថយឱនភាពគណនីចរន្ត

ដើម្បីកាត់បន្ថយឱនភាពគណនីចរន្តជាធម្មតាត្រូវបង្កើនការនាំចេញ ឬកាត់បន្ថយការនាំចូល ដែលអាចធ្វើបានតាមរយៈការរឹតបន្តឹងការនាំចូល ការដាក់កំណត់ (quota) ឬកាតព្វកិច្ច ឬឧបត្ថម្ភការនាំចេញ (subsidize exports)។ គេក៏អាចបញ្ចុះតម្លៃរូបិយវត្ថុក្នុងស្រុកដើម្បីជំរុញការនាំចេញ ដែលអាចនាំដល់ការបង្កើនតុល្យភាពប្រាក់ចំណាយផងដែរ។ ក្រៅពីនេះការតម្រូវការចំណាយរបស់រដ្ឋាភិបាលសម្រាប់អ្នកផ្គត់ផ្គង់ក្នុងស្រុកក៏មានប្រសិទ្ធភាពផងដែរ។ ការបង្កើតសញ្ជ័យក្នុងស្រុក ឬបន្ថយកម្ចីក្នុងស្រុក រួមទាំងកម្ចីដោយរដ្ឋាភិបាលជាតិ ក៏ជាមធ្យបាយជួយកាត់បន្ថយឱនភាពគណនីចរន្តផងដែរ។

និក្ខេបបទ Pitchford

ឱនភាពគណនីចរន្តមិនមែនជាបញ្ហាគ្រប់ពេលនោះទេ។ និក្ខេបបទ Pitchford ចែងថាឱនភាពគណនីចរន្តនឹងមិនមានបញ្ហាទេ ប្រសិនបើវាកើតឡើងដោយវិស័យឯកជន។ អ្នកខ្លះគិតថានិក្ខេបបទនេះត្រឹមត្រូវសម្រាប់សេដ្ឋកិច្ចអូស្ត្រាលី ដែលមានឱនភាពគណនីចនរន្តយូរអង្វែង ប៉ុន្តែមានកំណើនសេដ្ឋកិច្ចបន្តបន្ទាប់រយៈពេល ១៨ ឆ្នាំ (១៩៩១-២០០៩)។