គណបក្សប្រជាធិបតេយ្យ (កម្ពុជា)

គណបក្សនយោបាយនៅកម្ពុជា

គណបក្សប្រជាធិបតេយ្យ (អង់គ្លេស: Democratic Party; បារាំង: Parti démocrate) ជាទូទៅគេហៅថាក្រុមប្រជាធិបតេយ្យ គឺជាគណបក្សនយោបាយឆ្វេងនិយម ដែលបង្កើតឡើងនៅឆ្នាំ ១៩៤៦ ដោយព្រះអង្គម្ចាស់ ស៊ីសុវត្ថិ យុត្តិវង្ស ដែលពីមុនជាសមាជិកនៃផ្នែកបារាំងនៃអង្គការពលកម្មអន្តរជាតិ។ គណបក្សនេះមានអំណាច​ភាគច្រើនតែ​មួយ​គត់​នៅ​កម្ពុជា​ពី​ឆ្នាំ​១៩៤៦​រហូត​ដល់​ការ​បង្កើត​សង្គម​រាស្ត្រ​និយម​ក្នុង​ឆ្នាំ​១៩៥៥។

គណបក្សប្រជាធិបតេយ្យ
Democratic Party
Parti démocrate
ស្ថាបនិកឈាន វ៉ម
អៀវ កើស
ស៊ឹម វ៉ា
ស៊ីសុវត្ថិ យុត្តិវង្ស
អគ្គលេខាធិការអៀវ កើស
នរោត្ដម ភូរីស្សរ៉ា
បាវចនាសន្តិភាព ឯករាជ្យ វិន័យ និងភាពក្លាហាន
បង្កើតខែមេសា ឆ្នាំ១៩៤៦
រំលាយខែសីហា ឆ្នាំ១៩៥៧
ផ្ដាច់ចេញផ្នែកបារាំងនៃអង្គការពលកម្មអន្តរជាតិ
មនោគមវិជ្ជាជាតិនិយមខ្មែរ
ប្រឆាំងចក្រពត្តិនិយម
សង្គមនិយម
បក្សពួក:
កុម្មុយនិស្ត[១]
ម៉ាក្សនិយម[១]
គោលជំហរនយោបាយឆ្វេងនិយម[១]
និមិត្តសញ្ញាបោះឆ្នោត
ក្បាលដំរី និងផ្កាឈូកបី
នយោបាយនៅកម្ពុជា
គណបក្សនយោបាយ
ការបោះឆ្នោត

ពាក្យស្លោករបស់វាគឺ "សន្តិភាព ឯករាជ្យ វិន័យ និងភាពក្លាហាន" ហើយនិមិត្តសញ្ញាបោះឆ្នោតរបស់វាគឺក្បាលដំរី និងផ្កាឈូកបី។[២]

នៅក្នុងរដ្ឋាភិបាលសម័យអាណានិគម កែប្រែ

នៅក្នុងការបោះឆ្នោតសភាលើកដំបូងនៅក្នុងប្រទេសកម្ពុជាក្រោមអាណានិគមរបស់បារាំងដែលបានធ្វើឡើងនៅខែកញ្ញា ឆ្នាំ ១៩៤៦ គណបក្សប្រជាធិបតេយ្យបានទទួល ៥០ អាសនៈ ក្នុងចំណោម ៦៧ អាសនៈ ហើយអស់រយៈពេលជាច្រើនឆ្នាំទៅមុខពួកគេនៅតែជាគណបក្សដែលមានប្រជាប្រិយភាពច្រើនបំផុតនៅក្នុងប្រទេសកម្ពុជា ទោះបីលោក យុធវង្ស បានទទួលមរណភាពនៅឆ្នាំ ១៩៤៧ ក៏ដោយ។[៣] ពួកប្រជាធិបតេយ្យ - ផ្ទុយពីគូប្រជែងរបស់ពួកគេ គណបក្សសេរីនិយម របស់ព្រះអង្គម្ចាស់ នរោត្តម នរិន្ទដេត និងពួក ប្រជាធិបតេយ្យរីកចម្រើន ដឹកនាំដោយព្រះអង្គម្ចាស់ នរោត្តម ម៉ុងតាណា- បានគាំទ្រឯករាជ្យនៃប្រទេសជាតិភ្លាមៗ ដោយផ្អែកលើគំរូនៃលទ្ធិប្រជាធិបតេយ្យបារាំង​; ពួកគេ​ក៏​បាន​ធ្វើ​ឲ្យ​បារាំង​ខឹង ដោយអះអាង​ថាការ​តស៊ូ​របស់​ខ្មែរ​ឥស្សរៈ​ដែល​ឧបត្ថម្ភ​ដោយ​ថៃ​គឺជាពួកស្នេហាជាតិ​។[៤]

គណបក្ស​នេះ​គឺ​ដើម្បី​ដណ្តើម​យក​ការ​បោះ​ឆ្នោត​សភា​ជាតិ​ឆ្នាំ១៩៤៧ ដែល​ជួយ​ដោយ​ក្រុម​សកម្ម​ជន​រីករាយ (រួមទាំងយុវជនសាឡុត ស ដែលក្រោយមកត្រូវបានគេស្គាល់ថាជាប៉ុល ពត និងអៀង សារី).[៥] ឥស្សរជន​លេចធ្លោ​ផ្សេងទៀត​ដែល​ជាប់​ពាក់ព័ន្ធ​នឹងពួកប្រជាធិបតេយ្យ​ក្នុង​សម័យកាល​នេះ​គឺ​លោក អ៊ិន តាំ និង​អ្នក​ឆ្វេងនិយម ​ហ៊ូ នឹម ដែល​ជា​កម្មាភិបាល​ខ្មែរក្រហម​នាពេលអនាគត​។

ការរត់ចោលរបស់ យ៉ែម សំបួរ និងអ្នកតំណាងរាស្ត្រមួយចំនួនទៀតទៅកាន់គណបក្សសេរីនិយម នៅឆ្នាំ ១៩៤៨ និងការធ្វើឃាតជាបន្តបន្ទាប់លើអៀវ កើស ដែលជាមេដឹកនាំនៃគណបក្សប្រជាធិបតេយ្យយនៅឆ្នាំ១៩៥០ ដោយក្រុមរបស់នរិន្ទដេត បាននាំឱ្យមកនូវការបែកបាក់នៅក្នុងបក្សនេះ។[៦] ទោះបីជាយ៉ាងណាក៏ដោយ ជាមួយនឹងការឡើងជាបណ្តោះនៃពួកសេរីនិយម ក៏ពួកប្រជាធិបតេយ្យបានបន្តទាក់ទាញសមាជិកជាច្រើននៃឥស្សរជនបញ្ញវន្តខ្មែរនៅក្នុងសម័យដែលឈានទៅដល់ ឯករាជ្យភ្លាមៗរបស់ប្រទេសកម្ពុជានៅឆ្នាំ ១៩៥៣[៧] និងរក្សាបានការគាំទ្រ ជាពិសេសក្នុងចំណោមមន្ត្រីរាជការ និងថ្នាក់អប់រំនៅទីក្រុង។ លោកសឺង ង៉ុកថាញ់ ដែលជាអតីតនាយករដ្ឋមន្ត្រីក្រោមការត្រួតត្រារបស់ជប៉ុន ក៏ត្រូវចូលរួមជាមួយពួកប្រជាធិបតេយ្យនៅចន្លោះឆ្នាំ ១៩៥១ និង ១៩៥២ នៅពេលដែលគាត់បានរត់ចូលព្រៃនៅភាគខាងជើងនៃប្រទេសកម្ពុជាដើម្បីចាប់ផ្តើមចលនាឯករាជ្យស្ដាំនិយមរបស់គាត់។

រំកិលទៅឆ្វេងនិយម និងការចាញ់ក្រោយឯករាជ្យ កែប្រែ

ក្នុងកំឡុងឆ្នាំ១៩៥៤ គណបក្សនេះបានផ្លាស់ប្តូរមនោគមន៍វិជ្ជាខ្លួនទៅខាងឆ្វេង ក្រោមឥទ្ធិពលនៃរ៉ាឌីកាល់នយោបាយដែលអប់រំនៅទីក្រុងប៉ារីស ដែលដឹកនាំដោយ កេង វ៉ាន់សាក់; ព្រះអង្គម្ចាស់ នរោត្ដម ភូរីស្សរ៉ា បានក្លាយជាអគ្គលេខាធិការរបស់បក្សនេះ។[៨] នៅដំណាក់កាលនេះ គោលជំហររបស់ខ្លួនបានសង្កត់ធ្ងន់លើសារៈសំខាន់នៃសន្និសីទទីក្រុងហ្សឺណែវឆ្នាំ ១៩៥៤ ក្នុងការធានាឯករាជ្យភាព និងការមិនចង់បាននៃការទទួលយកជំនួយរបស់សហរដ្ឋអាមេរិកជាលទ្ធផល (គោលជំហរស្រដៀងនឹងក្រុមប្រជាជន ដែលជាគូប្រជែង)។

នៅឆ្នាំ ១៩៥៥ ព្រះបាទនរោត្តមសីហនុបានដាក់រាជ្យ ហើយបានបង្កើតចលនានយោបាយប្រឆាំងកុម្មុយនិស្តផ្ទាល់ខ្លួន ដែលមានឈ្មោះថាសង្គមរាស្ត្រនិយមដើម្បីចូលរួមក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តក្នុងឆ្នាំ ១៩៥៥។ ពួកប្រជាធិបតេយ្យលេចធ្លោមួយចំនួន (ដូចជា ប៉ែន នុត) បានចាកចេញពីបក្ស ហើយចូលរួមជាមួយសីហនុ។[៩] កេង វ៉ាន់សាក់ ត្រូវ​បាន​ភ្នាក់ងារ​រដ្ឋាភិបាល (​នោះគឺជាសង្គម​រាស្ត្រ​និយម) បណ្តេញ​ចេញ​ក្នុង​ការ​ប្រមូល​ផ្តុំ​មុន​ថ្ងៃ​បោះ​ឆ្នោត ហើយ​ត្រូវ​បាន​ចាប់​ខ្លួន​ដាក់​ពន្ធនាគារ​ក្នុង​ពេល​បោះឆ្នោត ក្នុងខណៈពេលនេះ ​ទីស្នាក់ការរបស់ខ្លួន​នៅ​ខេត្ត​បាត់ដំបង ត្រូវ​បាន​គេ​រឹប​អូស។[១០] នៅទីបំផុត ពួកប្រជាធិបតេយ្យទទួលបានសំឡេងគាំទ្រ១២% ​និងសង្គមរាស្ត្រនិយមទទួលបាន ៨២% ដោយទទួលបានអាសនៈទាំងអស់។

នៅខែសីហាឆ្នាំ ១៩៥៧ គណបក្សប្រជាធិបតេយ្យបានរំលាយខ្លួនឯង។ នេះ​បើ​តាម​កំណត់​ត្រា​ទុក​ដោយ​ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ មុន្នីរ៉េត ព្រឹត្តិការណ៍នេះបានកើតឡើងបន្ទាប់ពីមេដឹកនាំដែលនៅសេសសល់ត្រូវបានហៅឱ្យសម្រាប់ "សន្និសីទមិត្តភាព" ជាមួយព្រះបាទនរោត្តមសីហនុ និងត្រូវបានវាយដំដោយប៉ូលីសរបស់ លន់ នល់ ពេលចេញដំណើរ។[១១]

បង្កើតឡើងវិញដោយ អ៊ិន តាំ កែប្រែ

បន្ទាប់ពី លន់ នល់ ទម្លាក់សីហនុ ក្នុងរដ្ឋប្រហារកម្ពុជាឆ្នាំ១៩៧០, និងការ​បង្កើតឡើង​​នៃសាធារណរដ្ឋ​ខ្មែរ​ជា​បន្តបន្ទាប់គណបក្សប្រជាធិបតេយ្យត្រូវ​បាន​បង្កើត​ឡើង​វិញ​ដោយ​លោក អ៊ិន តាំ ដែល​ជា​មេដឹកនាំ​រដ្ឋប្រហារ​នេះ។ ទោះជាយ៉ាងណាក៏ដោយ ការរៀបចំការបោះឆ្នោតសភាឆ្នាំ ១៩៧២ ដោយ លន់ នល់ និងបងរបស់គាត់ លន់ ណុន មានន័យថា គណបក្សប្រជាធិបតេយ្យយបដិសេធមិនចូលរួម។ លោក អ៊ិន តាំ ក្រោយ​មក​ត្រូវ​បានចូល​និវត្តន៍​ពី​នយោបាយ ហើយបក្សនេះ​ត្រូវ​បាន​ដឹកនាំ​ដោយ ​ចោ សៅ; ក្នុង​អំឡុង​ពេល​នេះវា​ក៏​បាន​ធ្វើសំណើជា​អ្នក​នយោបាយនិរទេស សឺន សាន។ ទោះជាយ៉ាងនេះក្តី ពួកប្រជាធិបតេយ្យ មិនបានទទួលបានអំណាចនយោបាយទៀតទេ មុនពេលសាធារណរដ្ឋខ្មែរខ្លួនឯងដួលរលំនៅឆ្នាំ១៩៧៥ ហើយត្រូវបានពួកខ្មែរក្រហមបង្កើតកម្ពុជាប្រជាធិបតេយ្យ

លោក អ៊ិន តាំ ក្រោយ​សម័យ​កាល​ដែល​គាត់​មាន​ទំនាក់​ទំនង​ជាមួយ​អ្នក​រាជា​និយម​នៅ​ក្រោម​សីហនុ​ម្ដង​ទៀត ក៏សម្រេចចិត្ត​​បង្កើតគណបក្សប្រជាធិបតេយ្យយ​ឡើង​វិញ​បន្ទាប់​ពី​សន្តិភាពក្នុង​ឆ្នាំ ១៩៩១នៅ​កម្ពុជា។ គណបក្ស​ត្រូវបាន​ប្រកួត​ប្រជែង​ក្នុង​ការ​បោះ​ឆ្នោត​ឆ្នាំ​១៩៩៣ ប៉ុន្តែ​មិន​បាន​ទទួល​អាសនៈ​ណា​មួយ​ឡើយ។

លទ្ធផលបោះឆ្នោត កែប្រែ

បោះឆ្នោត ប្រធានគណបក្ស សំឡេងគាំទ្រ អាសនៈ ទីតាំង រដ្ឋាភិបាល
# % ± # ±
១៩៤៦ ស៊ីសុវត្ថិ យុត្តិវង្ស N/A ៧៣.០% ថ្មី
៥០ / ៦៧
ថ្មី   ទី១ ប្រជាធិបតេយ្យ
១៩៤៧ ស៊ីសុវត្ថិ វឌ្ឍឆាយាវង្ស N/A N/A N/A
៤៤ / ៧៥
  ទី១ ប្រជាធិបតេយ្យ
១៩៥១ ហ៊ុយ កន្ធុល N/A N/A N/A
៥៤ / ៧៨
  ១០ ទី១ ប្រជាធិបតេយ្យ
១៩៥៥ នរោត្ដម ភូរីស្សរ៉ា ៩៣,៩២១ ១២.៣%  
០ / ៩១
  ៥៤   ទី២ សង្គម
១៩៩៣ អ៊ិន តាំ ៤១,៧៩៩ ១.០៤  
០ / ១២០
  ទី៤ ហ៊្វុនស៊ិនប៉ិចប្រជាជនប្រជាធិបតេយ្យសេរីព្រះពុទ្ធ

ឯកសារយោង កែប្រែ

  1. ១,០ ១,១ ១,២ "1955 polls: the Sangkum takes hold". The Phnom Penh Post. 13 February 1998. https://www.phnompenhpost.com/national/1955-polls-sangkum-takes-hold។ បានយកមក 12 July 2019. 
  2. Martin, M. A. Cambodia: a shattered society, Univ. of California Press, p. 51
  3. Kiernan, B. How Pol Pot Came to Power, Yale UP, 2004, p.57
  4. Dommen, A. The Indochinese experience of the French and the Americans, IUP, 2001, p.196
  5. Dommen, p.197
  6. Kiernan, p.72
  7. Kiernan, p.58
  8. Kiernan, p.157
  9. Sorpong Peou, Intervention and Change in Cambodia, Palgrave, 2000, p.44
  10. Kiernan, p.159
  11. Kiernan, p.173