គណបក្ស កម្លាំងជាតិ

គណបក្សកម្លាំងជាតិ ហៅកាត់ថា NPP ត្រូវបានបង្កើតឡើងដោយលោក ស៊ុន ចន្ធី អតីតប្រធានប្រតិបត្តិគណបក្សសង្រ្គោះជាតិខេត្តកំពង់ធំ ដែលត្រូវបានគេស្គាល់ថា ជាមនុស្សចំណិតរបស់លោកស្រី កែ សុវណ្ណរត្ន និងលោក ម៉ែន សុថាវរិន្រ្ទ ។ គណបក្សនេះបានកំពុងធ្វើសកម្មភាពក្នុងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា និងការបោះឆ្នោតក្រុមប្រឹក្សារាជធានី ខេត្ត ក្រុងស្រុកខណ្ឌ ឆ្នាំ២០២៤ ដោយគ្មានអង្គបោះឆ្នោត។

រូបសញ្ញាគណបក្សកម្លាំងជាតិរបស់លោកស៊ុន ចន្ធី
គណបក្សកម្លាំងជាតិ

ប្រវត្តិគណបក្ស

កែប្រែ

គណបក្សកម្លាំងជាតិ ត្រូវបានបង្កើតឡើងដោយស្ថាបនិកឈ្មោះ ស៊ុន ចន្ធី ដែលត្រូវបានគេស្គាល់ថា ជាប្រធានប្រតិបត្តិគណបក្សភ្លើងទៀនខេត្តកំពុងធំ។

គណបក្សនេះ ត្រូវបានគេអះអាងថា ក្រុមដឹកនាំអតីតគណបក្សភ្លើងទៀន ផ្តល់មធ្យោបាយឱ្យបង្កើត ដើម្បីត្រៀមក្នុងការចូលរួមបោះឆ្នោត ក្រោយពីគណបក្សភ្លើងទៀនត្រូវបានឝ.ជ.ប មិនអនុញ្ញាតឱ្យចូលរួមបោះឆ្នោតបាន ដោយមូលហេតុខ្វះឯកសារ(លិខិតដែលបញ្ជាក់ថាគណបក្សបានចុះបញ្ជីនៅក្រសួងមហាផ្ទៃ) ប៉ុន្តែក្រោយពីបង្កើតរួច នៅចុងឆ្នាំ២០២៣ លោក ស៊ុន ចន្ធី មិនព្រមឱ្យថ្នាក់ដឹកនាំគណបក្សភ្លើងទៀនចូលរួមដឹកនាំ។ ទើបមានការខ្វែងគំនិតគ្នាក្នុងការដណ្តើមគ្នាយកដំណែង។ ក្នុងការបោះឆ្នោតអសកល ពោលគឺការបោះឆ្នោតក្រុមព្រឹទ្ធសភា និងការបោះឆ្នោតជ្រើសតាំងក្រុមប្រឹក្សារាជធានី-ខេត្ត ក្រុង-ស្រុក-ខណ្ឌឆ្នាំ២០២៤ គណបក្សនេះបានប្រជែងយ៉ាងខ្លាំងក្លាសម្រាប់ការដណ្តើមសំឡេងការគាំទ្រ ដោយរួមទាំងការវាយប្រហារ និងគៀងគរឱ្យមានការបាតុកម្មប្រឆាំងមេដឹកនាំគណបក្សភ្លើងទៀនទៀតផង។ ជាលទ្ធផល គណបក្សកម្លាំងជាតិ មិនអាចដណ្តើមបានអាសនៈព្រឹទ្ធសភានោះទេ គឺបានត្រឹមធ្វើឱ្យគណបក្សឆន្ទៈខ្មែរ ដែលទទួលបេសកម្មពីគណបក្សភ្លើងទៀន បាត់បង់អាសនៈដែលត្រូវរំពឹងទុកថានឹងបាន ទៅបក្សប្រជាជនកម្ពុជា តែប៉ុណ្ណោះ។

មេដឹកនាំ

កែប្រែ

តាមសកម្មភាព គណបក្សនេះត្រូវបានគេដឹងថា ធ្វើទៅតាមការរៀបចំរបស់អ្នកនយោបាយក្រៅស្រុក ។ ប៉ុន្តែ សមាជដែលទទួលស្គាល់ដោយក្រសួងមហាផ្ទៃ គណបក្សនេះ ជ្រើសតាំងលោក ស៊ុន ចន្ធី ជាប្រធាន លោក ជា មុន្នី ជាអនុប្រធាន លោក សុខ គឹមសេង ជាប្រធានគណៈកម្មការប្រតិបត្តិ និងថ្នាក់ដឹកនាំមួយចំនួនទៀត។