គព្ភសេយ្យា
ពាក្យ គព្ភ ជាពាក្យក្នុងភាសាបាលី ដែលត្រូវគ្នានឹងពាក្យ គភ៌ (Garbha) ដែលត្រូវនឹងពាក្យរបស់ភាសាអង់គ្លេសថា womb (ស្បូន) ឬជីវិតថ្មីតាមរយៈការមានផ្ទៃពោះ (new life through pregnancy) ក្នុងភាសាសំស្ក្រឹត ដែលមានន័យថា ស្បូនឬផ្ទៃរបស់ស្ត្រីឬរបស់សត្វញី ឬសត្វកើតក្នុងផ្ទៃ ។
ពាក្យ គព្ភសេយ្យា (gabbhaseyyā) ត្រូវគ្នានឹងពាក្យ Garbhāśaya (गर्भाशय) ក្នុងភាសាសំស្ក្រឹត ដែលមានន័យថា ស្បូន (uterus, womb) ។ ពាក្យ Garbhāśaya ជាពាក្យសមាសដែលផ្សំឡើងពីពាក្យ គភ៌ (garbha) និងពាក្យ អាសយ (āśaya) (आशय) ដែលមានន័យថា ទីជម្រក (asylum, abode) ដូចគ្នានឹងពាក្យ សយា śayā (គ្រែ bed) ។