គម្រោងប្លង់គោលរាជធានីភ្នំពេញ
រូបភាពរាជធានីភ្នំពេញមើលពីលំហ |
គម្រោងប្លង់គោលរាជធានីភ្នំពេញ ជាឯកសារមានលក្ខណៈយុទ្ធសាស្ត្រនៃការរៀបចំអភិវឌ្ឍន៍ទីក្រុងភ្នំពេញរហូតដល់ ២០២០។
យុទ្ធសាស្ត្រតម្រង់ទិស
កែប្រែប្រវត្តិនៃការរៀបចំប្លង់គោលភ្នំពេញ
កែប្រែភ្នំពេញក្នុងតំបន់អាស៊ីអាគ្នេយ៍ |
- យោងតាមការស្រាវជ្រាវមានតែប្លង់គោលឆ្នាំ១៩៥០មួយគត់ ដែលបានអនុម័តជាផ្លូវការ ដោយក្រសួងកសិកម្មនៅថ្ងៃទី ០៦ ខែមេសា ឆ្នាំ១៩៥០ ដែលធ្វើឡើងដោយការិយាល័យសិក្សា គម្រោងរបស់លោក Chauchon ។
- ប្លង់គោលនាពេលនោះជាប្លង់តម្រង់ទិសអភិវឌ្ឍន៍តំបន់ធំៗ ដូចជា ៖ ពហុកីឡដ្ឋានអូឡាំពិក និង តំបន់លំនៅឋានជុំវិញ, តំបន់ទួលគោក តំបន់បុរីកីឡា, តំបន់សកលវិទ្យាល័យភ្នំពេញ...
- ឆ្នាំ១៩៧០ មានការិយាល័យនគរោបនីយកម្មដឹកនាំដោយលោក លុយ បានហាប់ ក៏មានបំណងរៀបចំកែប្រែ និង ពង្រីកទីក្រុងភ្នំពេញ បន្ថែមទៀតប៉ុន្តែមិនបានសម្រេច ។
- ឆ្នាំ១៩៩៣ មានការសិក្សាជាឯកសារគោលរបស់លោក Guy Lemarchand ស្ដីពីគម្រោងប្លង់គោលទីក្រុងភ្នំពេញធំ (Greater Phnom Penh) ។
- ឆ្នាំ២០០២-២០០៥ គម្រោងប្លង់គោលរាជធានីភ្នំពេញក្រោមកម្មវិធី FSP របស់សាធារណរដ្ឋបារាំង ។
និយមន័យនៃប្លង់គោល
កែប្រែប្លង់គោល ជាឯកសារមានលក្ខណៈយុទ្ធសាស្ត្រនៃការរៀបចំអភិវឌ្ឍន៍ទីក្រុងរហូតដល់ ២០២០ ។
- ផែនទីនៃប្លង់គោលនេះនឹងរៀបចំក្នុងមាត្រដ្ឋាន ១/២៥.០០០ ។
- ប្លង់គោលនេះមានទិសដៅកំណត់ដូចខាងក្រោម ៖
- កំណត់តំបន់ដែលជាដីសាធារណៈរបស់រដ្ឋ និង តំបន់ហាមសាងសង់ ព្រមទាំងតំបន់ ផ្សេងទៀតដែលប្រើប្រាស់ជារួម ឬបម្រុងទុកជាសម្បត្តិរដ្ឋ និង លំហនានាដូចជាលំហ កម្ពស់សម្រាប់យន្តហោះចុះឡើង ផែ និង បរិក្ខារសាធារណៈធំៗផ្សេងទៀត
- បង្កើតអនុសាសន៍ដែលជាយុទ្ធសាស្ត្រអភិវឌ្ឍន៍សេដ្ឋកិច្ច និង សង្គមកិច្ចរបស់ទីក្រុង ។
បំណងនេះគឺសំដៅរៀបចំតម្រង់ទិសសម្រាប់ថ្ងៃអនាគតនូវការវិនិយោគរបស់រដ្ឋ និង ឯកជន ។
គម្រោងដែលមិនរាប់បញ្ចូលក្នុងប្លង់គោល
កែប្រែដង់ស៊ីតេប្រជាជនក្នុងរាជធានីភ្នំពេញ |
- ប្លង់ដែលអាចជានគរោបនីយបញ្ញត្តិ ៖ ប្លង់កម្ពស់, ប្លង់ជួរតម្រង់, ប្លង់គម្លាតសាធារណៈ,ប្លង់លំហបៃតង, ប្លង់ការពារបេតិកភណ្ឌ, ប្លង់បែងចែកតំបន់, ប្លង់ការពារភាពរំខានដោយសំឡេង, ប្លង់តំបន់ហាម សាងសង់...
- ប្លង់អភិវឌ្ឍន៍តំបន់ ៖ ប្លង់អភិវឌ្ឍន៍ទេសចរណ៍,ប្លង់លំអិតអភិវឌ្ឍន៍ឧស្សាហកម្ម, លំនៅឋាន
- ប្លង់គោលតាមវិស័យនានា ៖ ប្លង់គោលគមនាគមន៍, ប្លង់គោលទឹកស្អាត, ប្លង់គោលអគ្គិសនី, ប្លង់គោល បណ្ដាញលូ...
ប្លង់ទាំងអស់ខាងលើត្រូវរៀបចំឡើងដោយមន្ទីរដែនដីនគរោបនីយកម្ម និងសំណង់ ភ្នំពេញ ដោយផ្អែក លើប្លង់គោលនេះ ។
នីតិវិធីរៀបចំគម្រោងប្លង់គោល ជំហាន ទី១ (សិក្សា)
កែប្រែ- ការចងក្រងសៀវភៅ (ការសិក្សាស្រាវជ្រាវ-វិភាគ និង ព្យាករណ៍)
- ចក្ខុវិស័យ និង យុទ្ធសាស្ត្រសម្រាប់ឆ្នាំ ២០២០
- អនុក្រឹត្យ និង ផែនទីក្នុងមាត្រដ្ឋាន ១/២៥.០០០
- យុទ្ធសាស្ត្រតម្រង់ទិសអភិវឌ្ឍន៍ (គម្រោងព្រាងប្លង់គោលនគរោបនីយកម្ម) ដើម្បីសុំមតិពីរាជធានីភ្នំពេញ និង ក្រសួងមហាផ្ទៃ ។
- យុទ្ធសាស្ត្រតម្រង់ទិសអភិវឌ្ឍន៍ (គម្រោងព្រាងប្លង់គោលនគរោបនីយកម្ម) ដើម្បីសុំមតិពីក្រសួងរៀបចំដែនដី នគរោបនីយកម្ម និងសំណង់ ជាមុន មុននឹងបញ្ជូនទៅទីស្ដីការគណៈរដ្ឋមន្ត្រីដើម្បីសុំការអនុមតិពី រាជរដ្ឋាភិបាលដោយបង្កើត ជាអនុក្រឹត្យ ។
នីតិវិធីរៀបចំគម្រោងប្លង់គោល ជំហាន ទី២ (អនុម័ត)
កែប្រែ- ប្លង់គោលនគរោបនីយកម្មរាជធានីភ្នំពេញ ២០២០
- ផែនការនៃដំណាក់កាល និង កម្មវិធីរៀបចំអភិវឌ្ឍន៍បន្តបន្ទាប់ (ផែនការអភិវឌ្ឍន៍រយៈពេលបន្ទាន់-រយៈពេល មធ្យម និង រយៈពេលវែង) ជំហានទី៣ (អនុវត្តន៍គម្រោង)
- ផែនការអភិវឌ្ឍន៍ប្រចាំឆ្នាំ និង ថវិកាចាំបាច់ដើម្បីការអភិវឌ្ឍន៍ទីក្រុង
- បទបញ្ញត្តិ និង ប្លង់ប្រើប្រាស់ដីធ្លីនៃ ខណ្ឌ និង សង្កាត់
ការសិក្សានានាដើម្បីរៀបចំគម្រោងប្លង់គោល
កែប្រែដង់ស៊ីតេប្រជាជនក្នុងរាជធានីភ្នំពេញ |
- ការសិក្សាអំពីប្រជាសាស្ត្រ សេដ្ឋកិច្ច-សង្គមកិច្ច
- ការសិក្សាអំពី ការគ្រប់គ្រងហិរញ្ញវត្ថុ និង រដ្ឋបាលទីក្រុង
- ការសិក្សាអំពីប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ និង បណ្ដាញគមនាគមន៍
- ការសិក្សាអំពីប្រព័ន្ធធារាសាស្ត្រទីក្រុង
- ការសិក្សាអំពីប្រភេទនៃការប្រើប្រាស់ដីធ្លី និង ទីផ្សារដីធ្លី និង លំនៅឋាន
- ការសិក្សាអំពីប្រព័ន្ធបៃតង និងទេសភាពទីក្រុង
- ការសិក្សាអំពីរូបសាស្ត្រនៃការវិវត្តន៍នគរោបនីយកម្ម និង សំណង់
- ការសិក្សាអំពីបេតិកភណ្ឌប្រវត្តិសាស្ត្ររាជធានីភ្នំពេញ
- ការសិក្សាអំពីលទ្ធភាពអភិវឌ្ឍន៍ប្រកួតប្រជែងជាមួយទីក្រុងនានាក្នុងតំបន់អាស៊ាន
សិក្ខាសាលាដែលបានរៀបចំនៅរាជធានីភ្នំពេញកន្លងមក
កែប្រែការប្រើប្រាស់ដីធ្លីបច្ចុប្បន្ន |
- ២២-មករា-០៤- ប្រព័ន្ធបៃតង កសិកម្មទីក្រុង និងទេសភាពទីក្រុង
- ២៩-មករា-០៤- បេតិកភណ្ឌប្រវត្តិសាស្ត្ររាជធានីភ្នំពេញ
- ០៥-កុម្ភៈ-០៤- បណ្ដាញគមនាគមន៍ និង ការដឹកជញ្ជូនទីក្រុង
- ១២-កុម្ភៈ-០៤- សៀវភៅ និង ការវិភាគទិន្នន័យ
- ១៩-កុម្ភៈ-០៤- ទីផ្សារដីធ្លី និង អចលនវត្ថុទីក្រុង
- ១៨-មិនា-០៤- សេដ្ឋកិច្ចទីក្រុង និង ការវិនិយោគ
- ០១-មេសា-០៤- បណ្ដាញលូទីក្រុង
- ០៨-មេសា-០៤- ការគ្រប់គ្រងសេវាកម្មទីក្រុង ៖ ទឹកស្អាត ទឹកសំអុយ និង សំរាម
- ១២-ឧសភា-០៤- ការលើកតម្លៃទីកណ្ដាលក្រុង
- ១៩-ឧសភា-០៤- ការប្រកួតប្រជែងអន្តរជាតិគម្រោងអភិវឌ្ឍន៍បឹងកក់
- ១១-មិថុនា-០៤- គម្រោងប្រព័ន្ធផ្លូវទីក្រុង
- ១៧-មិថុនា-០៤- ថវិកា និងពន្ធដារទីក្រុង, ការផ្ដល់ហិរញ្ញវត្ថុសម្រាប់ការកសាង ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធទីក្រុង
- ១៧-មិថុនា-០៤- គម្រោងប្លង់មេសមស្របសម្រាប់ទីក្រុង
- ៣០-មិថុនា-០៤- ភ្នំពេញ ២០២០
- ១២-កក្កដា-០៤- ប្រព័ន្ធផ្លូវមេទីក្រុង
- ២៨-កក្កដា-០៤- ភ្លៀង និង អាងស្តុកទឹកភ្លៀងនៅរាជធានីភ្នំពេញ
- ២៩-កក្កដា-០៤- គណៈកម្មការគម្រោងប្រព័ន្ធធារាសាស្ត្រពោធិចិនតុង
- ០២-សីហា-០៤- ការកំណត់អាងស្តុកទឹកភ្លៀងក្នុងទីក្រុង៖ បឹងសាឡាង-ក្រពើ-ទំពុន
- ១៥-កញ្ញា-០៤- ការកំណត់អាងស្តុកទឹកនៃបណ្ដាញបឹងខាងជើងរាជធានីភ្នំពេញ
- ០៦-តុលា-០៤- គម្រោងព្រាងប្លង់មេទីក្រុងភ្នំពេញសម្រាប់ ២០២០
- ១៤-តុលា-០៤- ការតម្រង់ទិសជាយុទ្ធសាស្ត្រសម្រាប់ការអភិវឌ្ឍន៍ទីក្រុងភ្នំពេញ ២០២០
ការវិភាគសេដ្ឋកិច្ច-សង្គមកិច្ច
កែប្រែភ្នំពេញក្នុងតំបន់អាស៊ីអាគ្នេយ៍
កែប្រែ- រាជធានីមួយនៅអាស៊ីអាគ្នេយ៍
- ជាទីក្រុងទី៣១៤ នៃពិភពលោកផ្នែកចំនួន ប្រជាជន (១,៣លាននាក់)
- កំណើនផលិតផលជាតិ ៨៣០ដុល្លា/ឆ្នាំ តិចជាង ៨០ដង នៃទីក្រុងបាងកក និង សិង្ហបុរី
- ស្ថិតក្នុងប្រព័ន្ធផ្លូវសេដ្ឋកិច្ចអាស៊ាន(បាងកក-ហូជីមិញ )
ប្រជាជន និង សេដ្ឋកិច្ច
កែប្រែ- ទីក្រុងដែលមានប្រជាជនជាងមួយលាននាក់ (១,៣លាននាក់)
- កំណើនប្រជាជនខ្ពស់ = ៣.២%/ឆ្នាំ =៤០.០០០នាក់/ឆ្នាំ ( ១/៣ ជាប្រជាជនក្រីក្រ )
- ផលទុនជាតិសរុបក្នុងស្រុក ១,៣ពាន់លានដុល្លារ នៅឆ្នាំ២០០៣ =២៨ %នៃផលទុនជាតិសរុប
- ចលករសេដ្ឋកិច្ច ៖
- + ចំនួនការងារ ៤៥០.០០០ (៤៦%ឧស្សាហកម្ម និង ៣៨% សេវាកម្ម)
- + ប្រជាជនសកម្ម ៧០០.០០០ នាក់
- ពាណិជ្ជកម្ម ៖
ដង់ស៊ីតេប្រទសកម្ពុជា |
- + ស្តង់លក់ដូរ មានចំនួន ២៥.០០០ ស្តង់
- + គ្រឹះស្ថានពាណិជ្ជកម្ម ១២.០០០ ដែលចុះបញ្ជី
- វិនិយោគ ៖ ៣/៤ វិនិយោគទុនឧស្សាហកម្មនៃប្រទេស
- វិស័យដឹកជញ្ជូន ៖ ៣/៤ នៃការដឹកជញ្ជូននៃប្រទេស
- វិស័យទេសចរណ៍ ៖ ៩៥០.០០០នាក់ / ឆ្នាំ
- វិស័យអប់រំ ៖ និស្សិត ២១.០០០នាក់, ១/៣ នៅសកលវិទ្យាល័យសាធារណៈ
ការប្រើប្រាស់ដីធ្លីបច្ចុប្បន្ន
កែប្រែភ្នំពេញមានផ្ទៃក្រឡា ៣៧.៥០០ហត ៖
- ៨០%ជាបឹងធម្មជាតិ និង ដីស្រែកសិកម្ម (៥%ជាទន្លេ, ២៥%ដីលិចទឹក, ៥០%ជាដីកសិកម្ម )
- ២០%ជាដីសាងសង់ (១៦,៥%ក្នុងទីក្រុង, ៣,៥%នៅជាយក្រុង)
- តំបន់ក្នុងក្រុងមាន ៦២០០ហត ចែកជា ៖
- ១/៣ ជាដីគ្មានសំណង់ជាផ្ទៃទឹក និងព្រលានយន្តហោះ
- ២/៣ ជាដីសាងសង់(រាប់បញ្ចូលទាំងផ្លូវ)
- ដង់ស៊ីតេមធ្យម ១៣០នាក់/ហត (៥០០ន/ហត នៅកណ្ដាលក្រុង និង ៥០ន/ហត នៅជាយក្រុង)
សេវាកម្មពីរាជធានីភ្នំពេញ |
បណ្ដាញសេដ្ឋកិច្ច
កែប្រែបណ្ដាញសេដ្ឋកិច្ចពីរ ៖
- ច្រករបៀងអភិវឌ្ឍន៍សេដ្ឋកិច្ច ៖ បាងកក-ដីសណ្ដមេគង្គ ( RN5/RN1-RN6 ផ្លូវដែក,ផ្លូវទឹក )
- ច្រករបៀងអភិវឌ្ឍន៍សេដ្ឋកិច្ច ភ្នំពេញ-ក្រុងព្រះសីហនុ ៖ ( RN5/RN1-RN6 ផ្លូវដែក )
ភ្នំពេញជាមជ្ឈមណ្ឌលសេវាកម្ម សម្រាប់បម្រើប្រជាជន ៦លាននាក់
កែប្រែ- បច្ចុប្បន្នប្រជាជន៦លាននាក់ ទទួល បាននូវសេវាកម្មពីរាជធានីភ្នំពេញ ក្នុងកម្រិត ចម្ងាយកាំរង្វង់១០០គីឡូម៉ែត្រជុំវិញ ។
- ២០ឆ្នាំទៅមុខចំនួនប្រជាជនដែលទទួល បានសេវាកម្មនេះនឹងកើនដល់១១លាននាក់
- ត្រូវតែជំរុញការអភិវឌ្ឍន៍ទូទាំងប្រទេស ជាពិសេសទីក្រុងធំបន្ទាប់ ដើម្បីឱ្យការអភិវឌ្ឍន៍ មានលំនឹង និងតុល្យភាពជាមួយគ្នា ។
- ការអភិវឌ្ឍន៍ទីក្រុងជាយដែនព្រំប្រទល់
ប្រព័ន្ធគមនាគមន៍ដឹកជញ្ជូន ៖ ការតភ្ជាប់ទៅនឹងបណ្ដាញគមនាគមន៍ពិភពលោក និង ក្នុងតំបន់
កែប្រែព្រលានយន្តហោះអន្តរជាតិភ្នំពេញ
កែប្រែអាកាសយានដ្ឋានជាតិ និងអន្តរជាតិ |
- អាកាសយានដ្ឋានតូច(ភ្ញៀវ១លាននាក់/ឆ្នាំ) បើប្រៀបធៀបនឹងបណ្ដាអាកាសយានដ្ឋាន អន្តរជាតិក្នុងតំបន់ ។
- សម្រាប់៥០ឆ្នាំទៅមុខអាចកើនដល់៥លាននាក់/ឆ្នាំ (កំណើនពី ៥ទៅ៧%) ។
- មានទីតាំងនៅជិតក្រុង និង ក្បែរតំបន់ឧស្សាហកម្ម
- មានការរៀបចំបម្រុងទុកនូវផែទំនិញ ឃ្លាំង ចំណត និង បរិក្ខារសុវត្ថិភាពហោះហើរ ។
- អាចប្រើប្រាស់បានយ៉ាងពេញសមត្ថភាពដល់ឆ្នាំ ២០២០ ។
ផែ និង គមនាគមន៍ផ្លូវទឹក
កែប្រែ- ផែក្រុងព្រះសីហនុមានទំហំតូចប្រៀបធៀបមាត្រដ្ឋានតំបន់(១%នៃសិង្ហបុរី) ប៉ុន្តែជាច្រកទ្វារសំខាន់ សម្រាប់ប្រទេសកម្ពុជា ។
- ផែក្រុងភ្នំពេញ ៖ គួររក្សា និង កែលំអពង្រីក -ផែជំនួយនៃផែព្រះសីហនុ
- ផែក្នុងទីក្រុង ៖ មានភាពងាយស្រួលព្រោះ ជិតអ្នកផលិត/អ្នកប្រើប្រាស់
- ទន្លេមេគង្គ ៖ មានសក្ដានុពលច្រើន អាចទទួលកប៉ាល់ធុន ៣០០០-៥០០០ តោន
- ត្រូវការពង្រីកផ្ទៃស្តុកទំនិញ ឃ្លាំង កែលំអបរិក្ខារ
- ចំណុចគ្រោះថ្នាក់ ៖ ឃ្លាំងប្រេងនៅទន្លេសាប
ប្រព័ន្ធផ្លូវដែក
កែប្រែ- បណ្ដាញផ្លូវដែកនៃកម្ពុជា ភ្ជាប់ពីភ្នំពេញទៅក្រុងព្រះសីហនុ និង ព្រំប្រទល់ថៃ
- ការជួសជុលផ្លូវដែក និង ក្បាលរថភ្លើង មានការយឺតយ៉ាវ ដំណើរការសេដ្ឋកិច្ច ខ្សោយ ។
- បរិមាណដឹកអ្នកដំណើរថយចុះ ។ រីឯបរិមាណ នៃការដឹកទំនិញកើនឡើង ។
- តម្រូវការចាំបាច់ធានាសុវត្ថិភាពចរាចរ និង ល្បឿន ពាណិជ្ជកម្មត្រឹមត្រូវ ។
ផែ និង គមនាគមន៍ផ្លូវទឹក |
ចរាចរផ្លូវដែកកម្ពុជា
កែប្រែប្រព័ន្ធផ្លូវ និង ផែស្ងួត
កែប្រែ- ផែស្ងួតនៅតំបន់ត្រីកោណ
- ស្ថានីយសំរោងជាកន្លែងស្តុក, ច្រកល្អៀងសេដ្ឋកិច្ច រាជធានីភ្នំពេញ
- កំពុងផែជាតិក្រុងព្រះសីហនុ
- តំបន់ផ្លាស់ប្ដូរសេដ្ឋកិច្ចអន្តរតំបន់
- ផែស្ងួតបន្ទាប់នៅគ្រប់ច្រកចូលទីក្រុង
- ភ្ជាប់រាជធានីភ្នំពេញទៅនឹងបណ្ដាទីក្រុងនានា ក្នុងតំបន់
បេតិកភណ្ឌ និង ទេសភាពទីក្រុង
កែប្រែ- រក្សា និង អភិរក្សរមណីយដ្ឋានចតុមុខ
- រក្សាតំបន់ដូនពេញជាមជ្ឈមណ្ឌលប្រវត្តិសាស្ត្រ និង បេតិកភណ្ឌជាតិ ។
- បង្កើនការដាំដើមឈើក្នុងរាជធានីភ្នំពេញ
- បង្កើនក្រឡាផ្ទៃបៃតងក្នុងតំបន់សំណង់ណែន
- រក្សាក្រវាត់បៃតង និងភូមិប្រពៃណីនៅជាយក្រុង
- រក្សា និង ដាំដើមតាមប្រឡាយ មាត់បឹង ទន្លេ
- រៀបចំអភិវឌ្ឍន៍ទីក្រុងដោយបន្តប្រពៃណីបៃតង
ប្រព័ន្ធផ្លូវដែក |
ត្រូវរៀបចំទីប្រជុំជនបន្ទាប់នៅ ជុំវិញទីក្រុងគឺនៅតាមច្រកចូល រាជធានី អាចជាទីប្រជុំជនរណប
- ចោមចៅ
- សំរោង
- ជ្រោយចង្វារ
- ព្រែកព្នៅ
- តាខ្មៅ
- ច្បារអំពៅ ៘
ទីប្រជុំជនបន្ទាប់អនាគត
បណ្ដាញបឹង
កែប្រែបឹងខាងជើង ៖ បឹងប៉ាយ៉ាប បឹងពោងពាយ បឹងរាជសី បឹងក្បាលដំរី បឹងស្ទឹងកំបុត...
- ជាអាងស្តុកទឹកបម្រើដល់ការអភិវឌ្ឍន៍តំបន់ លំនៅឋានប្រណិត និងទីប្រជុំជនថ្មី ។
- ផ្ទៃបឹងត្រូវថែរក្សា
បឹងខាងត្បូង ៖ បឹងទំពុន បឹងជើងឯក
- អាងស្តុកទឹកចុងក្រោយ និង ជាកន្លែង ច្រោះទឹកស្អុយ ។
- ផ្ទៃបឹងត្រូវរក្សាទុកបឹងជើងឯក
នយោបាយលំនៅឋាន
កែប្រែប្រព័ន្ធផ្លូវ និង ផែស្ងួត |
ដោយកំណើនប្រជាជនរាជធានីភ្នំពេញខ្លាំង និង ត្រូវការប្រមាណជិត១ម៉ឺនលំនៅឋាន/ឆ្នាំ ចំណុច៥ យ៉ាងដែលត្រូវគិតគូរ គឺ ៖
- ជំរុញការវិនិយោគផ្នែកលំនៅឋាន និង ដីធ្លីសម្រាប់ប្រជាជនគ្រប់ស្រទាប់
- រៀបចំ អភិវឌ្ឍន៍ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធគ្រប់បែបយ៉ាងនៅតំបន់ជាយក្រុង ដែលអាចស្រូបទទួលយក ៩០%នៃ កំណើន ប្រជាជនរហូតដល់ឆ្នាំ២០២០ ។
- អនុវត្តនយោបាយសម្បទានដីសង្គមកិច្ច នយោបាយចែករំលែកដីធ្លី ការផ្លាស់ទីលំនៅ ទៅតំបន់ថ្មីដោយមានការ ចូលរួមពីឯកជន ។
- ជំរុញឱ្យមានការវិនិយោគអភិវឌ្ឍន៍លំនៅឋានជួលនៅរាជធានី
- លើកទឹកចិត្តការជួសជុលអគារស្នាក់នៅរួម ដែលជាអគារចាស់ៗ ដោយខ្ចីប្រាក់ដែលមាន ការប្រាក់ទាប ។
យុទ្ធសាស្ត្រតម្រង់ទិសអភិវឌ្ឍន៍
កែប្រែការតម្រង់ទិសនៃគម្រោងប្លង់មេ
កែប្រែ- ភ្នំពេញមានមុខងារមួយច្បាស់លាស់ គឺទីក្រុងរាជធានី ទីក្រុងរដ្ឋបាល សេដ្ឋកិច្ច វប្បធម៌ និង ទេសចរណ៍ ។
- កំណត់ជាអតិបរមានូវប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធធំៗមានស្រាប់ដូចជា ៖គម្រោង ពង្រីកព្រលានយន្តហោះ គម្រោងពង្រីក ផែ គម្រោងបង្កើតស្ថានីយរថភ្លើងថ្មីនៅជាយ ក្រុង(ស្ថានីយ សំរោង) និង ផែស្ងួត ការកែលំអរៀបចំស្ថានីយរថភ្លើងចាស់នៅភ្នំពេញ និង ការបង្កើតឱ្យមានប្រព័ន្ធដឹកជញ្ជូនរួមផ្លូវដែក ទៅតំបន់ ខាងជើង(ឫស្សីកែវ) និងខាងលិចទីក្រុងភ្នំពេញ(ដង្កោ)
- កំណត់ព្រំប្រទល់ដីសាធារណៈ (បឹង ប្រឡាយ ផ្លូវថ្នល់ ផ្លូវដែក ព្រលានយន្តហោះ ផែ និង តំបន់បរិស្ថានបៃតង)។
- រៀបចំតំបន់សម្រាប់ទទួលការអភិវឌ្ឍន៍សេដ្ឋកិច្ច ៖ ការរៀបចំប្រព័ន្ធ និង បណ្ដាញផ្លូវដើម្បីការអភិវឌ្ឍន៍ដីធ្លី និង លំនៅឋាននៅជាយក្រុង ។
- រៀបចំតំបន់សម្រាប់ទទួល និងស្រូបយកកំណើនប្រជាជន ជាពិសេសគ្រួសារក្រីក្រដែលត្រូវរស់នៅក្បែរកន្លែងដែលមាន ការងារធ្វើ ។
- រៀបចំពង្រីកព្រំប្រទល់រាជធានីភ្នំពេញ ក្នុងកាំរង្វង់ ៣០គម ជុំវិញចំណុចកណ្ដាល វត្តភ្នំ និង បង្កើតខណ្ឌអរិយក្សត្រថ្មីមួយ បញ្ចូលមកក្នុងរាជធានីភ្នំពេញ។ ខណ្ឌថ្មី នេះនឹងគ្រោងទុកសម្រាប់ការអភិវឌ្ឍន៍ រយៈពេលវែង ។
- រៀបចំកិច្ចសហការរួមជាមួយគ្រប់ដៃគូអភិវឌ្ឍន៍ដូចជា ៖ អ្នកវិនិយោគឯកជន ធនាគារ ក្រុមហ៊ុនដីធ្លី ម្ចាស់ដីធំៗ និង អ្នកអភិវឌ្ឍន៍ផ្សេងទៀតដើម្បីបង្កើន ទីផ្សារដីធ្លី និង លំនៅឋាន (សិក្សាលើទីផ្សារដីធ្លី)។
- ពង្រឹងគុណភាពលំហបៃតង និង អត្តសញ្ញាណកម្មនៃទីក្រុង-រាជធានី-ចតុមុខ ដោយ ថែរក្សាបាននូវ ទន្លេ៤មុខ និង រៀបចំឱ្យមានប្លង់មេលំហបៃតង ។
- កំណត់មុខងារ និង ប្រភេទតំបន់អភិវឌ្ឍន៍ក្រុង តំបន់សម្រាប់សាងសង់អគារខ្ពស់ (Skyscrapers) តំបន់អភិរក្ស ប្រវត្តិសាស្ត្រ តំបន់ភូមិគ្រឹះ តំបន់ផ្ទះល្វែង តំបន់ផែស្ងួត ... ដើម្បីបញ្ចៀសនូវផលប៉ះពាល់អវិជ្ជមាននានា ដូចជា ៖ ការបំពុលបរិយាកាស សំឡេង កកស្ទះចរាចរ ៘
- ពង្រឹងសមត្ថភាពសេដ្ឋកិច្ចក្នុងវិស័យ សំណង់ វាយនភណ្ឌ ការចិញ្ចឹមសត្វ-ត្រី ការដាំដុះ ការដឹកជញ្ជូន ទេសចរណ៍ និង វិស័យជាយុទ្ធសាស្ត្រផ្សេងទៀត ។
Project of Master Plan of Phnom Penh city-2020 General destination of Land use plan
ការរៀបចំលំហទីក្រុង-បែងចែកតំបន់ |
គម្រោងបែងចែកតំបន់ប្រភេទដីធ្លីសម្រាប់អនាគត ២០២០
កែប្រែLes surfaces (452.30Km²)
- តំបន់ទីក្រុងប្រវត្តិសាស្ត្រ...................................................... ៤៧០ ហត =១%
- តំបន់ទីក្រុងដែលបានរៀបរយ(១៩៥០)............................. ២.០០០ ហត =៤.៤%
- តំបន់ជាយក្រុង........................................................... ៦.២០០ ហត =១៣.៧%
- តំបន់សកម្មភាពសេដ្ឋកិច្ច-ឧស្សាហកម្ម.............................. ៣.០០០ ហត =៦.៦%
- តំបន់ពង្រីកលំនៅឋាន................................................... ៣.៨០០ ហត =១៩.៥%
- ទីប្រជុំជនបន្ទាប់ និង តំបន់អភិវឌ្ឍន៍ពិសេស..................... ១.១០០ ហត =២.៤%
- តំបន់សម្រាប់រៀបចំប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ និង ស្ថានីយ.......... ៩០០ ហត =១.៩%
- តំបន់បម្រុងសម្រាប់សំណង់ និង បរិក្ខារសាធារណៈ-រដ្ឋបាល...... ២៣០ ហត =០.៥%
- តំបន់ភូមិម្ករប្រជាជន និង តំបន់សំណង់ដង់ស៊ីតេទាប...... ៦.០០០ ហត =១៣.២%
- តំបន់បៃតង និង កម្សាន្ត.................................................. ៤.៧០០ ហត =១០.៤%
- តំបន់កសិកម្មជាយក្រុង......................................................១០.០០០ ហត =២២%
- តំបន់ថែរក្សាធម្មជាតិ.......................................................... ១.៤០០ ហត =៣%
- តំបន់អាងសម្រាប់ច្រោះទឹកសំអុយ............................................. ៤៣០ ហត =១%
ឯកសារយោង
កែប្រែ- សាលាក្រុងភ្នំពេញ Archived 2009-07-28 at the វេយប៊ែខ ម៉ាស៊ីន.
បេតិកភណ្ឌ និង ទេសភាពទីក្រុង |
ទីប្រជុំជនបន្ទាប់អនាគត |
បណ្ដាញបឹង |
ភ្នំពេញជាទីក្រុងរាជធានី ទីក្រុងរដ្ឋបាល សេដ្ឋកិច្ច វប្បធម៌ និង ទេសចរណ៍ |