គល់ បញ្ញា
គល់ បញ្ញា (ឡាតាំង៖ Koul Panha) ជានាយកប្រតិបត្តិនៅអង្គការ ខុមហ្វ្រែល (គណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា) ក្នុងប្រទេសកម្ពុជា។ ខុមហ្វ្រែល ត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៩៧ ក្នុងគោលដៅពង្រឹងការបោះឆ្នោតនៅប្រទេសកម្ពុជា ឲ្យមានយុត្តិធម៌ និងសេរីភាពពេញលេញ។[២] លោក គល់ បញ្ញា បានធ្វើជានាយកប្រតិបត្តិនៅ ខុមហ្វ្រែល ក្នុងឆ្នាំ១៩៩៨។[១]
គល់ បញ្ញា Koul Panha | |
---|---|
កើត | ភ្នំពេញ, កម្ពុជា |
លំនៅដ្ឋាន | កម្ពុជា |
ការអប់រំ | សញ្ញាបត្រអនុបណ្ឌិត |
អាជីព | សកម្មជនការពារសិទ្ធិមនុស្ស |
អង្គការ | ខុមហ្វ្រែល (គណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា)[១] |
រង្វាន់ | Ramon Magsaysay Award |
ដំណើរជីវិត
ឪពុករបស់លោក បញ្ញា បានទទួលអនិច្ចកម្មក្នុងវេលាវឹកវរនៅក្នុងប្រទេសកម្ពុជា ដែលនៅពេលលោកទើបមានអាយុ ៨ ឆ្នាំប៉ុណ្ណោះ។ លោក បញ្ញា បានចាប់ផ្ដើមធ្វើជាគ្រូបង្រៀនក្នុងទីក្រុងភ្នំពេញ ក្រោយពេលលោកបានទទួលបានសញ្ញាបត្រពីសាកលវិទ្យាល័យ។ នៅដើមទសវត្សរ៍ឆ្នាំ១៩៩០ លោកបានចូលរួមយ៉ាងសកម្មនៅក្នុង ចលនាសិទ្ធិមនុស្ស របស់ គណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា។ ក្រោយពេលចូលរួមក្នុងសកម្មភាពរបស់ ខុមហ្វ្រែល ហើយ លោកក៏បានទទួលសញ្ញាបត្រអនុបណ្ឌិតក្នុងផ្នែក គោលនយោបាយនៃការអភិវឌ្បផ្សេងៗគ្នា (Politics of Alternative Development) ។[១]
ពានរង្វាន់ Ramon Magsaysay
នៅឆ្នាំ២០១១ លោក គល់ បញ្ញា បានទទួល ពានរង្វាន់Ramon Magsaysay Award ដល់ការងាររបស់គាត់ក្នុងការកែទម្រង់ការបោះឆ្នោតនៅកម្ពុជា។
ឯកសារយោង
- ↑ ១,០ ១,១ ១,២ "Profile". Ramon Magsaysay Award website. http://www.rmaf.org.ph/newrmaf/main/awardees/awardee/profile/22។ បានយកមក Dec 2013.
- ↑ "About COMFREL". COMFREL. http://www.comfrel.org/eng/index.php?option=com_content&view=article&id=393&Itemid=650#1_frief_history។ បានយកមក Dec 2013.