គាថាវង្សក្រោម
ភូមិគាថាវង្សក្រោម គឺជាភូមិមួយដែលស្ថិតនៅក្នុង ឃុំត្រពាំងសាលាខាងលិច ស្រុកបន្ទាយមាស ខេត្តកំពត។ ហើយមានផ្ទៃដីប្រមាន ៣៨០០ម៉ែតការេដោយបូករួមទាំងដីស្រែផង។ ដីស្រែ ហើយនិងដីភូមិ គឺមានបរិមាត្រប្រហាក់ប្រហែលគ្នា។ ប្រជាជនក្នុងភូមិនេះភាគច្រើនគឺជាកសិករ ហើយមានប្រជាជនតិចតួចណាស់ដែលធ្វើចំនាកស្រុក ដើម្បីចេញទៅរកការងារនៅតាមខេត្តនានា ពីព្រោះគេគិតថាគ្មានកន្លែងណាដែល អាចរស់ស្រួលជាងលំនៅស្ថានរបស់ខ្លួននោះទេ។ នៅក្នុងភូមិនេះមិនសូវសំបូរដំណាំ និងបន្លែនោះទេ ប៉ុន្តែវាសំបូរទៅដោយដើមឈើ និងដំណាំហូបផ្លែជាច្រើនដូចជា៖ ដើមដូង ដើមត្នោត ល្ហុង ខ្នុរ ស្វាយ ក្រូច ត្របែក ទៀប ចេក សេដា និងដំឡូង <ល>។