ឈ្មោះ​សត្វ​ពួក ១ រាង​អើត​មុខ​ស្បែក​គគ្រាត សន្ដាន​នឹង​កង្កែប​ តែ​នៅ​លើ​គោក ជាពួកសត្វ Bufonidae ស្បែកស្ងួតគគ្រិច ដំធំៗ ជើងខ្លី។

= គីង្គក់ =
= គីង្គក់ =
Scientific classification
រជ្ជៈ:
Phylum:
Subphylum:
Class:
លំដាប់:

ការខុសគ្នារវាងគីង្គក់និងកង្កែប មិនបានបែងបែកក្នុងិិទ្យាសាស្ត្រ។ គីង្គត់ជាប្រភេទសត្វមានលក្ខណៈវប្បធម៌ជាច្រើនប្រទេស រឿងព្រេង រឿននិទាន។ល។ ជាពិសេសក្នុងរឿងប្រេងរបស់ខ្មែរនិងចិន បានលើកឡើងនូវគុណសម្បត្តិគីង្គក់ក្នុងវប្បធម៌។ 

ជីវវិទ្យា កែប្រែ

នៅក្នុងវប្បធម៌របស់មនុស្ស កែប្រែ

រឿងនិទានរបស់ខ្មេរ កែប្រែ

ខ្លាចាញ់ប្រាជ្ញាគីង្គក់និងអណ្ដើក កែប្រែ

មាន​សត្វ​ខ្លា​មួយ​ ដើរ​ស្វែង​រក​ស៊ី​តាម​ទម្លាប់​វា​ លុះ​ដើរ​ទៅ​ប្រទះ​នឹង​សត្វ​គីង្គក់​មួយ​កំពុង​លោត​ផ្លោតៗ​ ក៏​ស្រែក​សួរ​ទៅ​ថា << យើ ! បង​ម៉ាំងកាយេ ( ខ្លះ​ហៅ​ថា​មាំងកាជា ) ឯង​ដើរ​រក​ស៊ី​អ្វី​ហ្នឹង ? >> ។ គីង្គក់​តប​ថា << ចុះ​បង​ខ្លា​ឯង​ដើរ​មក​រក​អ្វី​ដែរ ? >> ។ ខ្លា​ថា << យើង​ដើរ​រក​ស៊ី >> ។ គីង្គក់​​តប​ថា​យើង​ក៏​ដើរ​រក​ស៊ី​ ដូច​បង​ឯង​ដែរ >> ។ ខ្លា​ថា << ចុះ​ដើរ​រក​ស៊ី​អ្វី​នឹង​បាន​ បើ​បង​ឯង​ លោត​ម្ដង​បាន​មួយ​សុញ​ដូច្នេះ​ តើ​ចាប់​សត្វ​អ្វី​នឹង​បាន?>>។ គីង្គក់​ក៏​អួត​អា​ត្មា​ ប្រាថ្នា​ខ្លា​កោត​ខ្លាច​ថា << យើ ! ថ្វី​បើ​ឃើញ​យើង​លោត​តិចៗ​ដូច្នេះ​ បើ​ចង់​លោត​យ៉ាង​ណា​ក៏​បាន​ ចង់​ចាប់​សត្វ​តូច​ក្ដី​ ធំ​ប៉ុន្មាន​ក្ដី​ ក៏​បាន​ទាំងអស់​ មិន​ចាញ់​បង​ឯង​ទេ >> ។ ខ្លា​ថា << បើ​បង​ឯង​ ពូកែ​ដូច​សំដី​ថា​នេះ​ យើង​លោត​ប្រឡង​គ្នា​ ពិ​ត្រើយ​ព្រែក​ម្ខាង​ទៅ​ត្រើយ​ម្ខាង​មើល, បើ​បង​ឯង​លោត​ឆ្លង​ដល់​ យើង​ជឿ​ថា​ពូកែ​មែន ។ គីង្គក់​ជា​សត្វ​មាន​ប្រាជ្ញា​ គិត​ឃើញ​ថា << សត្ខ​ខ្លា​នេះ​ តែ​កាលណា​វា​រៀប​នឹង​លោត​រមែង​ចោល​កន្ទុយ​ទៅ​ខាង​ក្រោយ, បើ​ដូច្នេះ​អញ​ចាំ​ខាំ​កន្ទុយ​វា​ កាល​មុន​វា​នឹង​លោត​ទៅ​នោះ >> ទើប​គីង្គក់​តប​ទៅ​ថា << ខ្លាច​អ្វី​បង​ខ្លា​ឯង ! បើ​ចង់​លោត​ ពី​ត្រឹម​ណា​ទៅ​ត្រឹម​ណា​ ក៏​បាន​ដែរ​ ហើយ​យើង​ហ៊ាន​ឲ្យ​បង​ឯង​ទៅ​ឈរ​ពី​មុខ​យើង​ទៀត​ផង, តែ​កាលណា​យើង​ស្រែក​ថា​ ហ៍ ! ត្រូវ​បង​ឯង​លោត​ទៅ​ចុះ >> ។ ខ្លា​ជា​សត្វ​ឆោត​ មិន​អាច​គិត​ដឹង​គំនិត​គីង្គក់​ វា​នឹង​ខាំ​កន្ទុយ​ខ្លួន​នោះ​សោះ, ឯ​ខ្លួន​ទៀត​ក៏​មិន​បាន​គិត​ឃើញ​ពី​របៀប​ខ្លួន​ ដែល​រៀប​នឹង​លោត​ទៅ​នោះ​ ធ្វើ​កិរិយា​យ៉ាង​ណាៗ​ដែរ​ ក៏​ព្រម​សន្យា​ទៅ​ឈរ​នៅ​ពី​មុខ​គីង្គក់ ។ ឯ​គីង្គក់​កាល​ខ្លា​មក​ឈរ​ពី​មុខ​ ឃើញ​ពេល​ល្អ​ហើយ​ ក៏​ប្រាប់​ថា << បង​ឯង​ប្រុង​ស្ដាប់ >> ។ រី​ឯ​ខ្លា​រវល់​តែ​ប្រុង​ត្រចៀក​ស្ដាប់​ ចោល​ឯ​កន្ទុយ​នោះ​​ទៅ​ត្រង់​ពី​មុខ​គីង្គក់ៗ​ ស្រែក​ថាហ៍ ! ហើយ​ខាំ​កន្ទុយ​ជាប់ ។ ខ្លា​លោត​ផ្លោត​ទៅ​ភ្លាម​ដល់​ត្រើយ​ម្ខាង​មួយ​រំពេច។អំណាច​កន្ទុយ​ខ្លា​វាត់ ​ទៅ​មុខ​នោះ​ ដោយ​ទាំង​គីង្គក់​ទៅ​ផង​ ដូច​ជា​ដុំ​ដី​ដែល​គេ​ចោល​នឹង​ឈើ​ដង្ហក់​ ធ្លាក់​ហួស​ទៅ​មុខ​ខ្លា​ស្ទើរ​តែ​នឹង​ស្លាប់ ។ ខ្លា​ក៏​មិន​អាច​ដឹង​បាន​ ប្រែ​ប្រាណ​ទៅ​ខាង​ក្រោយ​វិញ​ ស្រែក​ហៅ​ថា << បង​ម៉ាំង​កាយេ​អើយ ! មក >> ។ គីង្គក់​ឆ្លើយ << គូក ! នៅ​ឯ​នេះ​ហើយ >> ។ ខ្លា​ឮ​គីង្គក់​ឆ្លើយ​ពី​មុខ​ដូច្នោះ​ក៏​ថា << បង​ម៉ាំង​កាយេ ! ពូកែ​មែន​ហើយ​ ប៉ុន្តែ​ខាង​ការ​ចាប់​សត្វ​នោះ​ យើង​មិន​ទាន់​ឃើញ​រឹទ្ធិ​បង​ឯង​នៅ​ឡើយ, បើ​ដូច្នេះ​ យើង​នឹង​ចាប់​សត្វ​ល្បង​គ្នា​ទៀត >> ។ គីង្គក់​ព្រម​ក៏​តប​វិញ​ថា​ បង​ទៅ​ចាប់​សត្វ​ចុះ​ បាន​សត្វ​ប៉ុន្មានៗ​ មក​ជួប​គ្នា​នៅ​កន្លែង​នេះ​ យើង​នឹង​រើ​សាច់​នោះ​ល្បង​គ្នា​មើល​ តើ​អ្នក​ណា​ច្រើន​ជាង ? >> ។ ខ្លា​ព្រម​ក៏​ចេញ​ទៅ​រក​ចាប់​សត្វ​ផ្សេងៗ​ បាន​ច្រើន ។ ឯ​គីង្គក់​ ក្រោយ​ខ្លា​ចេញ​ទៅ​នោះ​ ខំ​សង្វាត​លោត​ទៅ​ មិន​ដឹង​នឹង​ទៅ​ចាប់​សត្វ​ណា​បាន​ទេ​ ព្រោះ​ធ្លាប់​តែ​ចាប់​ជន្លេន​នឹង​ស្រមោច​សង្អារ, លោត​បន្តិច​ទៅ​ឃើញ​មាន​ធ្យូង​មួយ​ដុំ​ ប៉ុន​គ្រាប់​សណ្ដែក​ ក៏​លេប​ធ្យូង​នោះ​ចូល​ទៅ, លោត​បន្តិច​ទៅ​ទៀត​ឃើញ​ឆ្អឹង​ត្រី​ស្លាត​មួយ​តូច​នៅ​កណ្ដាល​ផ្លូវ​ លេប​ថែម​ទៅ​ទៀត​ លោត​បន្តិច​ទៅ​ទៀត​ ឃើញ​គ្រាប់​អង្រ្កេម​អង្ក្រម​មួយ​ ក៏​លេប​ទៅ​ទៀត, បាន​ជា​៣​មុខ​ល្មម​តែ​ពេញ​នោះ​ រួច​ក៏​ត្រឡប់​វិល​មក​ចាំ​ខ្លា​ខាង​ទី​ដដែល​វិញ ។

ឯ​ខ្លា​ កាល​បើ​ស្វែង​រក​សត្វ​បាន​សព្វ​គ្រប់​ហើយ​ ក៏​ត្រឡប់​មក​ឯ​កន្លែង​ដើម​តាម​សន្យា, លុះ​មក​ដល់​ ឃើញ​គីង្គក់​អង្គុយ​ចាំ​ ច្រប៉ុក​ប៉ុក​ក៏​សួរ​ថា << យើ ! បង​មាំងកាយេ​មក​ដល់​ហើយ​ហះ " គីង្គក់​តប​ថា << យើង​មក​ចាំ​ឯង​យូរ​ណាស់​ហើយ, មើល៍ ! បង​ខ្លា​ឯង​បាន​ប៉ុន្មាន​មុខ ? បង​ឯង​រើ​ចេញ​មក​មើល ! យើង​នឹង​កត់​ត្រា " ។ ខ្លា​រើស​សាច់​នានា​ជា​ច្រើន​មុខ​ ប្រាប់​គីង្គក់, រើស​ចេញ​អស់​ទើប​ប្រាប់​ថា << អស់​តែ​ប៉ុណ្ណេះ​ហើយ >> ។ គីង្គក់​រើ​ចំណែក​របស់​ខ្លួន​វិញ​ឲ្យ​ខ្លា​មើល​ម្ដង ។ ទី​១ រើ​បញ្ចេញ​ធ្យូង​មក​មុន ។ ខ្លា​សួរ​ថា << សត្វ​អី​បង ! >> ។ គីង្គក់​ថា : ហ្នឹង​គេហៅ​ថា​ គាស​រម៉ុយ " ខ្លា​ស្ដាប់​មិន​បាន​អង្វរ​ថា​ កុំ​និយាយ​បាលី​បាគូ​បង ! សូម​ប្រាប់​ជា​សម្រាយ​មក​ចុះ ។ គីង្គក់​ប្រាប់​ថា << នេះ​កុយ​រមាស >> ។ ខ្លា​ក៏​កោត​ថា << យើ ! ខាំ​ដល់​ទៅ​រមាស​ផង >> ។ ទី​២​ រើ​ឆ្អឹង​ត្រី​ស្លាត​ចេញ​មក​ទៀត ។ ខ្លា​សួរ​ថា << សត្វ​អី​សស្គុះ​ដូច្នេះ​បង ? គីង្គក់​ប្រាប់​ថា << ផ្ល​ដំរី​ស៊ុក >> ។ ខ្លា​ថា << អាណិត​ទៅ​ កុំ​និយាយ​បាលី​បាគូ​អ្វី >> ។ គីង្គក់​ថា << ហ្នឹង​គេ​ហៅ​ភ្លុក​ដំរី​ស >> ។ ខ្លា​រឹត​តែ​កោត​ថា << អៃ​យ៉ា ! លេង​ដល់​ភ្លុក​ដំរី​ស​ទៀត​ផង, ចុះ​អស់​ប៉ុណ្ណឹង​ហើយ​ឬ​នៅ​ទៀត​បង ? >> ។ គីង្គក់​ថា << យើ ! អស់​ប៉ុណ្ណឹង​អ្នក​ម៉ែ ! នៅ​ច្រើន​មុខ​ណាស់​ បង​ឯង​ចាំ​តែ​រាប់​ចុះ >> ។ ទី​៣​ រើ​ទម្លាក់​គ្រាប់​អង្រ្កេម​អង្រ្កម​ចេញ​មក ។ ខ្លា​សួរ​ថា << សត្វ​អ្វី​ក្រហម​ផង​ ខ្មៅ​ផង​ដូច្នេះ ? ។ គីង្គក់​តប​ថា << ផ្នា​អា​ឃ្លែក >> ។ ខ្លា​ថា << សុំ​និយាយ​ជា​សម្រាយ​ទៅ​វិញ​មើល ! >> គីង្គក់​តប​ថា << ហ្នឹង​ហើយ​ គេ​ហៅ​ថា << ភ្នែក​អា​ខ្លា​ឯង >> ។ ខ្លា​ឮ​ថា​ ភ្នែក​របស់​ខ្លួន​ ក៏​ស្ទុះ​រត់​ភ្លាម​ មិន​ហ៊ាន​នៅ ។ គីង្គក់​ស្រែក​ថា << ឈប់​សិន​ ឯង​ទៅ​ណា​ ចាំ​អញ​យក​ភ្នែក​ឯង​ស៊ី​សិន >> ។ ខ្លា​រឹត​ភ័យ​ខ្លាំង​ឡើង​ទៀត​ ចេះ​តែ​រត់​ទៅ។គីង្គក់​ខំ​ដេញ​តាម​ពី​ក្រោយ, លុះ​ឆ្ងាយ​បន្តិច​ទៅ​ស្រាប់​តែ​ប្រទះ​នឹង​អណ្ដើកៗ​សួរ​ថា << បង​មាំង​កាយេ​រត់​ទៅ​ណា ? >> គីង្គក់​ថា << បង​ជា​បុរិល ! ខ្ញុំ​ដេញ​តាម​ខ្លា​វា​រត់​ទៅ​មិញៗ​បង​ប្រទះ​ដែរ​ឬ ? ។ អណ្ដើក​ថា << ឃើញ​វា​រត់​ទៅ​ហើយ​ បើ​ដូច្នេះ​ខ្ញុំ​ជួយ​តាម >> ។ គីង្គក់​និង​អណ្ដើក​ក៏​នាំ​គ្នា​តាម, ដើរ​បន្តិច​ទៅ​ ឃើញ​ខ្លា​សម្ងំ​ពួន​លើ​គុម្ព​ឫស្សី ។

អណ្ដើក​ឃើញ​ស្រែក​ប្រាប់​ទៅ​គីង្គក់​ថា << វា​នៅៗ​នេះ​ទេ >> ។ គីង្គក់​ថា << បង​ឯង​ចាំ​នៅ​ត្រង់​ទីនេះ​ចុះ​ ខ្ញុំ​នឹង​ឡើង​ទៅ​ចាប់​វា >> ។ គីង្គក់​ខំ​ឡើង​តាម​វល្ល៍​ និង​មែក​ឈើ​ទៅ​បាន​ពាក់​កណ្ដាល​គុម្ព​ឫស្សី​ ស្រាប់​តែ​របូត​ដៃ​ធ្លាក់​មក​ដី​ឮ​សូរ​ប្រោក ។ អណ្ដើក​ថា << អើ​បង ? >> ។ គីង្គក់​ថា << ខ្ញុំ​ចុះ​មក​បោច​វល្លិ៍​យក​ទៅ​ចង​វា​តែ​ម្ដង >> ។ ខ្លា​ឮ​ដូច្នោះ​ស្ទុះ​លោត​ចុះ​ រត់​ទៅ​ទៀត​ ទៅ​ឃើញ​ដើម​ឈើ​មួយ​ដើម​ធំ​ ក៏​ត្រេកអរ​ខំ​ឡើង​ទៅ​នៅ​សម្ងំ​ មិន​ឲ្យ​សត្វ​ទាំង​ពីរ​ដឹង ។ ឯ​គីង្គក់​ និង​អណ្ដើក​ខំ​តាម​ដាន​ទៅ​ បាត់​ដាន​ត្រង់​ដើម​ឈើ​នោះ​ មើល​លើ​ ឃើញ​ឯ​ខ្លា​ពួន​ក្រាប​នៅ​លើ​មែក​ឈើ​គ្រមាមៗ​​ទើប​ស្រែក​ប្រាប់​គ្នា​ថា << កន​យើង ! វា​នៅៗ​នេះ​ទេ >> ។ គីង្គក់​ប្រាប់​ថា << បង​ជាបុរិល​ឯង​ ចាំ​នៅ​គល់​នេះ​ចុះ​ ខ្ញុំ​នឹង​ឡើង​ទៅ​ចាប់​វា​ឯ​លើ >> ។ គីង្គក់​ខំ​ប្រវេ​ប្រវា​ឡើង​ទៅ​ជិត​ប្រគាប​មែក​ឈើ​ ស្រាប់​តែ​សម្បក​ឈើ​របេះ​ធ្លាក់​ចុះ​មក​ ដោយ​ទាំង​ខ្លួន​វា​មក​ដល់​ដី ។ អណ្ដើក​ឃើញ​សួរ​ថា << ម្ដេច​ដូច្នេះ ? >> ។ គីង្គក់​ថា << យើង​គិត​រលំ​ឈើ​នេះ​វិញ​ ឲ្យ​ដួល​មក​នឹង​ចាប់ >> ។ អណ្ដើក​បោល​ទង្គិច​គល់​ឈើ​នោះ​ឮ​សូរ​ប៉ូកៗ​ រួច​គីង្គក់​ធ្វើ​បញ្ចេញ​សម្លេង​ឮ​តែ​ក្រតៗ​ ហើយ​ស្រែក​បន្ទរ​ទៀត​ថា << ហ៍ ! រលំ​ឈើ​ហើយ >> ។ ខ្លា​ឮ​ថា​វារលំ​ ទទួល​ក្រឡេក​មើល​ទៅ​លើ​​ ឃើញ​ពពក​រសាត់​លឿន​ស្លៅ​ស្មាន​ថា​រលំ​មែន​ ក៏​ស្ទុះ​រត់​ចុះ​ទៅ​ទៀត ។ សត្វ​ទាំង​ពីរ​ចេះ​តែ​ដេញ​តាម​ទៅ ។

ឯ​ខ្លា​រត់​កាន់​តែ​ឆ្ងាយ​ បាន​ប្រទះ​នឹង​តា​ចាស់​ម្នាក់​ ធ្វើ​ជាង​ដែក​ខ្លា​ចូល​ទៅ​សំពះ​តា​ចាស់​នោះ​ថា << សូម​ឲ្យ​ជួយ​យក​អាយុ​ខ្ញុំ​ផង​ ត្បិត​គីង្គក់​និង​អណ្ដើក​វា​ដេញ​ចាប់​ខ្ញុំ​នឹង​ប្រហារ​ជីវិត >> ។ តា​ចាស់​តប​ទៅ​នឹង​ខ្លា​ថា << នៅ​ចុះ​ សឹម​អញ​ជួយ​ឯង​ឲ្យ​រួច​ពី​ស្លាប់​ កុំ​ឲ្យ​អា​គីង្គក់​អណ្ដើក​ធ្វើ​អ្វី​បាន >> ។ យូរ​បន្តិច​ឃើញ​អណ្ដើក​ទៅ​ដល់​មុន ។ ខ្លា​ប្រាប់​តា​ចាស់​ថា << អុញ​ហ្ន​ មក​ទៀត​ហើយ​តា " ។ តា​ចាស់​ថា << មិន​អី​ទេ​ បើ​ខ្លាច​ណាស់​ត្រូវ​ខំ​សប់​ខ្លាំងៗ​ទៅ " ។ ខ្លា​រឹត​តែ​សប់​ខ្លាំង​ឡើងៗ ។ តា​ចាស់​ចាប់​អណ្ដើក​នោះ​បាន​ យក​ទ្រាប់​គូថ​អង្គុយ​ ហើយ​ថា << ជា​ហើយ​ចាំ​តែ​ធ្វើ​ដែក​រួច​សឹម​ស្ងោរ >> ។ បន្តិច​ឃើញ​គីង្គក់​ទៅ​ដល់​ទៀត​ខ្លា​ថា << អា​ហ្នឹង​ហើយ​ វា​ប្រាថ្នា​តែ​ភ្នែក​ខ្ញុំ​ទេ >> ។ តា​ចាស់​ប្រាប់​ថា << បើ​ឯង​ខ្លាច​ណាស់​ត្រូវ​យក​ខ្សែ​ចង​ស្នប់​ផ្ទាប់​នឹង​ចង្កេះ​ទៅ ។ ខ្លា​ធ្វើ​តាម ។ ឯ​តា​ចាស់​នោះ​គាត់​ស្លៀក​ខោ​ជើង​ធំៗ​ពេក​ អង្គុយ​លើ​អណ្ដើក​កំពុង​តែ​ពើត​រូស​កោស​កាំបិត​ ភ្លេច​គិត​ឯ​ប្រដាប់​របស់​ខ្លួន​ខាង​ក្រោម​ ធ្លាក់​ស្តោក​នៅ​កណ្ដាល​វាល ។ គីង្គក់​ក្រឡេក​ឃើញ​ប្រាប់​ទៅ​អណ្ដើក​ថា << បង​ជាបុរិល​ឯង​ មើល​ខាង​ក្រោម ។ អណ្ដើក​ក្រឡេក​ទៅ​ ឃើញ​ប្រដាប់​តា​ចាស់​នោះ​ទាំងអស់​ ក៏​មាន​ចិត្ត​អរ​ព្រួច​ ហើយ​អើត​ក្បាល​ចូល​ទៅ​ក្នុង​ជើង​ខោ​ខាំ​គ្រិប​ដោយ​ចង្កូម​ ដាច់​ត្រឹម​គល់​ទៅ​ទាំងអស់ ។ តា​ចាស់​ដួល​បះ​ជើង​ច្រោង ។ គីង្គក់​ស្រែក​ថា << ទៅ ! កន​យើង​ដួល​មួយ​ហើយ >> ។ ខ្លា​ឃើញ​តា​ចាស់​ដួល​ ក៏​ស្ទុះ​រត់​ទៅ​ ដោយ​ទាំង​ស្នប់​នោះ​ទៅ​ផង ។ គីង្គក់​ដេញ​តាម​ទៅ​ដល់​ជិត​មាត់​ស្ទឹង​មួយ​ មាន​ទឹក​ជ្រៅ​ គីង្គក់​ស្រែក​ឲ្យ​អណ្ដើក​ថា << បង​ប្រយ័ត្ន ! ខំ​ស្ទាក់​កុំ​ឲ្យ​វា​លោត​ទឹក​ ក្រែង​បាត់​ដាន >> ។ ខ្លា​ឮ​ក៏​លោត​ទៅ​ក្នុង​ទឹកៗ​ ចូល​ក្នុង​ស្នប់, ទឹក​ហូរ​ខ្លាំង​ ក៏​នាំ​ខ្លា​លិច​ស្លាប់​ទៅ ។

សង្គ្រាមរវាងគីង្គក់និងតាព្រហ្ម កែប្រែ

សម័យព្រេងនាយ វេលាមួយពិភពលោកកើតទុរិ្ភក្សក្តៅ ហួតហែងគ្រប់ទិសទី ព្រះភិរុណមិនបង្អុរភ្លៀងសោះ ស្ទឹង ត្រពាំង បឹង ព្រែក ទន្លេរីងទឹកអស់។ ពួកមណ្ឌកសត្វ មាន គីង្គក់ កង្កែប ហ៊ឹងជាដើម ដែលជាសត្វប៉ិនអត់ធន់ក៏ស្គមនៅតែស្បែកនិងឆ្អឹង។ថ្ងៃមួយគីង្គក់ជាមេប្រកាសដល់ក្រុមញាតិ និងហ៊ឹងកង្កែបជាមិត្តថា” ហៃមិត្តទាំងអស់គ្នា!! មើលទៅតាព្រហ្មមិនបង្អុរភ្លៀងមកឲ្យយើងទេ បើយើងនៅស្ងៀមមុខជាដាច់ពោះស្លាប់មិនខាន មកវើយមិត្តយើង កេណ្ឌគ្នាតយុទ្ធនិងតាព្រហ្មយកភ្លៀងឲ្យបាន អាសន្នដល់កហើយ ស្ងៀមក៏ស្លាប់ ច្បាំងក៏ស្លាប់ បើគង់តែស្លាប់ ស្លាប់ក្នុងចម្បាំងយកជ័យឲ្យក្រុមញាតិនិងមិត្តប្រសើជាង មក!មក! ទៅប្រយុទ្ធ” ។ក្រោយដែលបានប្រកាសយ៉ាងនេះ ពលគីង្គក់ និងមិត្តទាំងអស់គ្នាក៏លើកក្បួនព្យុះហយាត្រាទៅតយុទ្ធនិងតាព្រហ្មក្នុងវិមានលោកឭដ៏អាកាស។កងទ័ពមណ្ឌកសត្វធ្វើដំណើរកាត់ទីវាល បន្តិចក្រោយមកស្រាប់តែប្រទះទ័ពមួយហ្វូងធំទៀត។មេបញ្ជាការធំនៃទ័ពគីង្គក់ឃើញហ្វូងពលត្រីអណ្តែងធំៗខ្នាន់ខ្នាប់ ខ្លួនប្រឡាក់ស្រមក ដោយកម្ទេចធូលីនិងផេះនៃវាលស្រែ។មេគីង្គក់សួថា” នែវើយ!! តើកនឯងទៅណាបានជាប្រមៀល ខ្លួនហ៊ុយដីទ្រលោម កាត់មុខឲ្យរំខានដល់កងទ័ពអញនេះ?”។ត្រីអណ្តែងតបថា” ភឿនអើយ!!! ពួកមច្ឆាបានបញ្ជូនយើងឲ្យមកជាមួយបងក្រាញ់ដ៏ប៉ិនប្រសប់ខាងរត់ឆ្លងភ្នំនិងបារាយណ៍ដើម្បីច្បាំងនឹងតាព្រហ្មយកភ្លៀងមកបំពេញបឹង ស្ទឹង យើងទៅ! ទៅ! ភឿន!”។គីង្គក់ឮដូច្នេះអរណាស់ក៏ប្រាប់កងទ័ពខ្លួន។មួរំពេចនោះស័ព្ទជយោបានលាន់ឮចេញពីទ័ពទាំងពីរក្រុម ហើយទ័ពទាំងនោះក៏ប្រមូលគ្នាជាទ័ពមួយយាត្រាទៅតាមវាលក្តៅហួតហែង។ទៅបន្តិចទៅ ស្រាប់តែឃើញបាណកជាតិមួយហ្វូងធំ ហើរខ្មៅខ្នាប់ឮសូរងូងៗលើអាកាស ហើយឮឃ្មុំនិងឪម៉ាល់ជាមេទ័ព បន្លឺមកថា” នែបងគីង្គក់! ត្រីអណ្តែង ត្រីក្រាញ់ឯងទៅណាខ្លួនស្រមកយ៉ាងនេះ?។គីង្គក់តបថា” មកវើយបងឃ្មុំ! យើងដឹងថាក្រុមបងលើកទ័ពទៅច្បាំង ព្រោះអត់ភ្លៀងខ្វះព្រៃឈើផ្តល់ផ្កាធ្វើសំបុកដល់ក្រុមបង មកកុំបង្អង់ យើងព្រួតគ្នាទៅតយុទ្ធនិងតាព្រហ្ម កុំខ្លាចស្លាប់ ទៅ!ទៅ! “។ ទ័ពគោកនិងអាកាស ហ៊ោយកជ័យ ហើយក៏លើកតទៅទៀត។លុះដល់ជិតចំការស្ងួតមួយស្រាប់តែទ័ពនេះប្រទះឃើញផ្លែត្រសក់ស្រូវរដូករណែលលើផែនដីដាច់របេះចាក់ទងគួឲ្យអាសូរ។ត្រសក់មួយស្រែកដោយមានសង្ឃឹមថា ” ភឿនអើយ ឲ្យគ្នាយើងដោយសារទៅផង តែខំយើងស្ងួតស្លាប់អស់ហើយ។ ហើយភឿនទៅច្បាំងយើងក៏ស៊ូស្លាប់ជំនួសគ្រួសារយើងដែរមិនឲ្យនៅរស់វេទនាទេ”។ មេទ័ពទាំងបីក៏យល់ព្រមឲ្យត្រសក់ស្រូវរមៀលខ្លួនទៅតាមក្បួន។លុះផុតពីវាល ក៏បានដល់ព្រៃមួយដែលរុក្ខជាតិ ទាំងឡាយក្រៀមរញមសហលាប់ជិតអស់។កងទ័ពបានទៅដល់ឃើញ វល្លិ៍ផ្យៅធំៗពីរដើមនៅនឹងគល់ឈើងាប់មួយ។ផ្តៅសួរថា ” នែភឿនទៅណាសន្ធាប់ម្លេះ ភឿនមិនអាណិតមិត្តរុក្ខជាតិគ្នាយើងទេឬ? ឃើញទេស្លាប់ដេកពពូនដោយដៃតាព្រហ្មអសហើយ ឲ្យយើងទៅច្បាំងផង យើងនៅយ៉ាងនេះវេទនាណាស់ យើងស៊ូស្លាប់ក្នុងសង្គ្រាម ដើម្បីដណ្តើមយកជ័យមកផ្តល់ជីវិតសត្វលោក”។ទ័ពទាំងអស់ក៏យល់ព្រមឲ្យផ្តៅគោចរទៅតាមផង។ ក្រោយមកទ័ពទាំងអស់ក៏បានដល់ឋានតាព្រហ្ម។គីង្គក់ក៏បានបញ្ជាឲ្យឃ្មុំប្រុងវាយសម្រុកនៅខ្លោងទ្វាខាងមុខនិងខាងក្រោយ ត្រីអណ្តែងត្រីក្រាញ់ដែលខ្លួន ប្រឡាក់ទៅដោយ ក្បុងនិងផេះឲ្យចូលទៅក្នុងពាង និងផើងទឹកនៅមាត់ទ្វារខាង ក្រោយនិងពាងផ្សេងៗឲ្យតែមានទឹក។ផ្តៅទាំងពីរធំៗ ឲ្យឈរប្រុងនៅមាត់ទ្វារប្រាសាទ ត្រសក់ស្រូវឲ្យប្រមៀលខ្លួន ទៅទៀបជើងក្រោមអាសនៈតាព្រហ្មគង់។ឯក្រុមគីង្គក់ ហ៊ឹង កង្កែប ជាទ័ពស្រួចអ្នកចូលលុក លុះចាត់ស្រេចហើយ ទ័ពមណ្ឌកសត្វក៏ចូលស្រ តម្រង់អាសនៈតាព្រហ្មអាស្រ័យនៅ ដោយស្រែកហ៊ោសន្ធាប់យ៉ាងខ្លាំង ធ្វើឲ្យពលរេហ៍អស់ទាំងទេវតា មេនំ មេនាង ចៅចិត ចៅចម ខុនណាងជំទាវ រត់ចេញពីប្រាសាទស្លន់ស្លោ ទៅត្រូវនឹងផេះទឹកក្បុង ដែលត្រីអណ្តែងត្រីក្រាញ់បាច់មកលើភ្នែកផ្សារស្រវាំង រកទិសតំបន់ពុំឃើញថែមទាំងត្រូវពួកឃ្មុំ ឪម៉ាល់ទិច ចុករមួល ស្រែកយំរំពង។ តាព្រហ្មរកច្រកចេញពុំទាន់ ស្រែកសួរថា ” នែវើយ! អាពួកគីង្គក់ ហ៊ឹង កង្កែប ចង្រៃឯង ទៅណា?” ។គីង្គក់តបថា” ” យើងមកច្បាំងៗ”។តាព្រហ្មចុះចាក់អាសនៈឥតមើលក្រោម ក៏ជាន់លើត្រសក់ស្រូវរអិលដួលផ្ងារស្រទាំង ត្រូវផ្តៅទាំងពីរបន្ទន់ខ្លួនប្រញាប់សង្កត់កជាប់ ឃ្មុំក៏ទិច ឈឺផ្សាស្រែកចុះញ៉ម ពួកសត្វនិងរុក្ខជាតិថា ” ចាញ់ហើយៗ”។ឮដូច្នេះ មេបញ្ជាការក៏ឃាត់ទ័ពឲ្យទ័ពឈប់ ដើម្បីដោះស្រាយ។គីង្គក់សួរទៅតាព្រហ្មថា” ម៉េចក៏លោកមិនបង្អុរភ្លៀងសោះ ធ្វើឲ្យសត្វលោកស្លាប់គ្រប់កន្លែងយ៉ាងនេះ? គ្នាយើងមិនសុខចិត្តទេបើលោកមិនបង្អុរភ្លៀងចុះទៅ នោះយើងនឹងកម្ទេចវិមានលោក សម្លាប់ទាំងពល ទាំងលោកពុំខាន” ។តាព្រហ្មនឹកភ័យក៏និយាយអង្វរអស់ពលសត្វនិងរុក្ខជាតិថា” សូមព្រះស្តែងកុំខឹង យើងខ្លាចហើយ យើងនឹងផ្តល់ទឹកភ្លៀងឲ្យឥឡូវនេះហើយ សូមអស់លោកអញ្ជើញទៅវិញចុះ កុំខឹងអី”។គីង្គក់តបថា” ទេ!កនយើងមិនព្រមទេ បើយើងទៅនោះលោកផ្តល់ភ្លៀងឲ្យយើងតែមួយមេហើយព្រងើយកន្តើយទៅ នាំឲ្យយើងពិបាកលើកទ័ពឡើងមកទៀត ដូច្នេះហើយសូមលោកសន្យាឲ្យពរពិសេសដល់យើងសិន ទើបកនយើងសុខចិត្ដ” ។លុះសញ្ជឹងមួយសន្ទុះតាព្រហ្មក៏ពោលថា ” អើ! យើងព្រមឲ្យពរដល់អ្នករាល់គ្នាហើយ បើដូច្នេះពេលណាអ្នកត្រូវការភ្លៀង គីង្គក់ ហ៊ឹង កង្កែប ត្រូវសង្កៀតធ្មេញបន្លឺសំឡេងពីក្រោមមក នោះយើងនឹងបង្អុរភ្លៀងឲ្យអ្នកភ្លៀម”។តាំងពីនោះមក ពេលណាគីង្គក់ ហ៊ឹង កង្កែបត្រូវការភ្លៀង ក៏សង្កៀតធ្មេញបន្លឺសម្លេងភ្លៀងក៏ធ្លាក់មក៕

កំណាព្យ កែប្រែ

ទំព័រគំរូ:Poetry