កឹម សុខា កើត​នៅ​ថ្ងៃ​ទី២៧ ខែ​មិថុនា ឆ្នាំ​១៩៥៣ ក្នុងគ្រួសារខ្មែរ នៅ​ឃុំ​ឧត្ដម​សូរិយា, ស្រុក​ត្រាំ​កក់, ខេត្ត​តាកែវ។ គាត់ជានយោបាយខ្មែរ កន្លងមកជាប្រធានគណបក្សសិទ្ធិមនុស្សកម្ពុជា , បន្ទាប់មកអនុប្រធានគណបក្សសង្គោះជាតិ​,នឹងចុងក្រោយក្លាយជាប្រធានគណបក្សសង្រ្គោះជាតិ​ ។ បច្ចុប្បន្ន​កំពុងជាប់ឃុំឃាំងនៅក្នុងផ្ទះ ដោយតុលាការកម្ពុជាកាត់ទោសពីបទឃុបឃិតជាមួយបរទេស(ក្បត់ជាតិ) ដែលមហាជនចាត់ទុកថា ជារឿងនយោបាយ ​។

អ្នកនយោបាយប្រាកដនិយម
រូបថតលោក កឹម សុខា
ប្រធានគណបក្សសង្រ្គោះជាតិ
ឈ្មោះ កឹម សុខា
ថ្ងៃខែឆ្នាំកំណើត ២៧ មិថុនា ១៩៥៣
ទីកន្លែងកំណើត ឃុំ​ឧត្ដម​សូរិយា ត្រាំកក់ តាកែវ
សញ្ជាតិ ខ្មែរ
ឪពុក ជនជាតិខ្មែរ
ម្តាយ ជនជាតិខ្មែរ
កម្រិតវប្បធម៌ អនុបណ្ឌិត​វិទ្យាសាស្ត្រ
ភរិយា ១/កូនស្រី ២ នាក់
សាសនា ព្រះពុទ្ធសាសនា
មុខរបរ អ្នកនយោបាយ
គណបក្ស គណបក្សសង្រ្គោះជាតិ ២០១៧
តំណែង អ្នកទោសនយោបាយ
គណបក្សនយោបាយ ប្រជាធិបតេយ្យសេរី

ការ​សិក្សា កែប្រែ

  • ១៩៨១ – ១៩៨៧ : អនុបណ្ឌិត​វិទ្យាសាស្ត្រ សាកលវិទ្យាល័យ Praque Chemistry Technology សាធារណ​រដ្ឋ​ឆែក
  • ១៩៧៣ – ១៩៧៥ : មហា​វិទ្យាល័យ​នីតិសាស្ត្រ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច ឆ្នាំ​ទី​២
  • ១៩៧០ – ១៩៧៣ : សញ្ញាប័ត្រ​មធ្យមសិក្សា​កម្រិត​២ វិទ្យាល័យ​បឹង​កក់ (ទួល​គោក)

តំណែង​នានា កែប្រែ

  • ២០១៤ – ២០១៥  : អនុ​ប្រធាន​ទី​១​រដ្ឋសភា​ជាតិ
  • ២០១២ – ២០១៣ : អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ
  • ២០០៧ – ២០១២ : បង្កើត និង​ជា​ប្រធាន​គណបក្ស​សិទ្ធិ​មនុស្ស ​តំណាងរាស្ត្រ មណ្ឌល​កំពង់ចាមរបស់​គណៈបក្ស សិទ្ធិមនុស្ស នៅ​អាណ​ត្តិ​ទី៤ ពី​ឆ្នាំ ២០០៨ ដល់ ២០១៣ ។
  • ២០០២ – ២០០៧ : ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស
  • ១៩៩៩ – ២០០២ : ព្រឹទ្ធសមាជិក និង​ប្រធាន​គណៈ​កម្មការ​ទី១

ជីវិត​គ្រួសារ កែប្រែ

  • លោក កឹម សុខា​ រៀប​អាពាហ៍​ពិពាហ៍ជាមួយលោកស្រី តែ ច័ន្ទមនោ និង​មាន​កូន​ចំនួន​២​នាក់ គឺ​៖

គណបក្សនយោបាយ កែប្រែ