គុណមាតាបិតា
ទស្សនៈបុរាណបានលើកឡើងថា៖ « គុណម្ដាយមាន ១២ ប្រការ គុណឪពុកមាន ២១ ប្រការ » នោះ តាមពិតចំនួន ១២ និង ២១ នេះ ពុំមែនជាគុណរបស់ម្ដាយឪពុកទេ គឺគ្រាន់តែជាចំនួនធាតុ កាយគតាសតិ (អាការៈ) នៅក្នុងរាងកាយមនុស្សយើង ។
គុណមាតាបិតា មានចែកជា ២ ប្រភេទ គឺបានដល់ព្យញ្ជនៈ ៣៣ តួ គឺ
- *ប្រភេទទី ១ (គុណម្ដាយ មាន ១២) ព្យញ្ជន: ន ប ផ ព ភ ម យ រ ល វ ស ហ ដែល ព្យញ្ជនៈ ១២ នេះ ជាគុណម្ដាយ ។
- *ប្រភេទទី ២ (គុណឪពុក មាន ២១) មានព្យញ្ជនៈ ២១ តួនេះជាគុណឪពុក ។
ម្យ៉ាងវិញទៀត គុណម្តាយបានដល់ធាតុ ១២ (ធាតុទឹក)
កែប្រែ- ១. បិត្តំ ប្រមាត់
- ២. សេម្ហំ ស្លេស្ម៍
- ៣. បុព្វោ ខ្ទុះ
- ៤. លោហិតំ ឈាម
- ៥. សេទោ ញើស
- ៦. មេទោ ខ្លាញ់ខាប់
- ៧. អស្សុ ទឹកភ្នែក
- ៨. វសា ខ្លាញ់រាវ
- ៩. ខេឡោ ទឹកមាត់
- ១០. សិង្ឃាណិកា ទឹកសម្បោរ
- ១១. លសិកា ទឹករំអិល
- ១២. មុត្តំ ទឹកនោម ។ ១២ ធាតុនេះ ជាធាតុរាវ (ធាតុទឹក) ជាធាតុខ្សោយ ជាគុណម្ដាយ ឬក៏ម្ដាយឲ្យមក ។
គុណបិតា ធាតុដី មាន ២១ ជា ធាតុរឹងខ្លាំង (ធាតុដី)
កែប្រែ- ១. កេសា សក់
- ២. លោមា រោម
- ៣. នខា ក្រចក
- ៤. ទន្តា ធ្មេញ
- ៥. តចោ ស្បែក
- ៦. មំសំ សាច់
- ៧. ន្ហារូ សសៃ
- ៨. អដ្ឋិ ឆ្អឹង
- ៩. អដ្ឋិមិញ្ជំ ខួរក្នុងឆ្អឹង
- ១០. វក្កំ តម្រងបស្សាវៈ (ក្រលៀន)
- ១១. ហទយំ បេះដូង
- ១២ .យកនំ ថ្លើម
- ១៣. កិលោមកំ វាវ
- ១៤. បិហកំ ក្រពះ
- ១៥. បុប្ផាសំ សួត
- ១៦. អន្តំ ពោះវៀនធំ
- ១៧. អន្តគុណំ ពោះវៀនតូច
- ១៨. ឧទរិយំ អាហារថ្មី
- ១៩. ករីសំ អាហារចាស់
- ២០. មត្ថកេមត្តលុង្គំ ខួរក្បាល
- ២១. អម្បែងក្បាល ។
សម្គាល់
កែប្រែ- - កូនបួសនៅអាយុ ១២ ឆ្នាំ គឺបួសសងគុណម្ដាយ ។
- - កូនបួសនៅអាយុ ២១ ឆ្នាំ គឺបួសសងគុណឪពុក ។