គូប៊ីឡៃ ខាន់ (ចិន:元世祖, កើតថ្ងៃទី:២៣ កញ្ញា ១២១៥ ដល់ ១៨ កុម្ភៈ ១២៩៤) ត្រូវបានគេស្គាល់ផងដែរដោយឈ្មោះប្រាសាទរបស់ព្រះអង្គថាជាអធិរាជឈឺជូនៃយួន និងនាមត្រកូលរបស់ព្រះអង្គ សេតសេន ខាន់ (Setsen Khan) គឺជាអ្នកស្ថាបនិក និងជាអធិរាជទីមួយនៃរាជវង្សយួននៃប្រទេសចិន និងជាអធិរាជខាហ្គិនទីប្រាំនៃចក្រភពម៉ុងហ្គោលពីឆ្នាំ១២៦០ ដល់ឆ្នាំ១២៩៤ ទោះបីជាបន្ទាប់ពីការបែកបាក់នៃចក្រភពនេះគឺជាអ្នកស្នងរាជ្យបន្តក៏ដោយ។ លោកបានប្រកាសឈ្មោះរាជវង្សថា "មហាយួន" នៅឆ្នាំ១២៧១ ហើយបានគ្រប់គ្រងរាជវង្សយួនប្រទេសចិនរហូតដល់លោកស្លាប់នៅឆ្នាំ១២៩៤។

រូបភាពគូប៊ីឡៃខាន់

គូប៊ីឡៃខាន់ គឺជាកូនប្រុសទីពីររបស់ទូលូយ(Tolui) និងជាចៅប្រុសរបស់ព្រះចៅសង់ស៊ីខាន់។ លោកមានអាយុជិត ១២ ឆ្នាំនៅពេលដែលសង់ស៊ីខាន់ដែលជាជីតាបានស្លាប់នៅឆ្នាំ១២២៧។ នៅពេលដែលលោកបានស្នងតំណែងជាស្ដេចនាឆ្នាំ១២៦០ គឺមានសង្គ្រាមស៊ីវិលដែលកើតឡើងរវាងបងប្អូនគ្នាឯង ដែលមានរយៈពេលយូររហូតដល់ឆ្នាំ១២៦៤។ រាជវង្សយួន បានចូលមកគ្រប់គ្រងលើទឹកដីភាគច្រើននៃប្រទេសចិននាពេលបច្ចុប្បន្ន ម៉ុងហ្គោលី កូរ៉េ ស៊ីបេរី ភាគខាងត្បូង និង តំបន់នៅជាប់គ្នាផ្សេងទៀត។ លោកក៏បានប្រមូលឥទ្ធិពលនៅមជ្ឈិមបូព៌ា និងអឺរ៉ុបដូចជា ខាហ្គិន ។ នៅឆ្នាំំ១២៧៩ ការសញ្ជ័យរាជវង្សយួនទៅលើរាជវង្សសុងត្រូវបានបញ្ចប់ ហើយគូប៊ីឡៃខាន់ បានក្លាយជាអធិរាជមិនមែនជាពួកហានដំបូងគេដែលគ្រប់គ្រងប្រទេសចិនបានត្រឹមត្រូវ។ [][][]

ឯកសារយោង

កែប្រែ
  1. Encyclopædia Britannica. p. 893.
  2. Marshall, Robert. Storm from the South: from Genghis Khan to Khubilai Khan. p. 224.
  3. Kublai (18 December 1271), 《建國號詔》 [Edict to Establish the Name of the State], 《元典章》[Statutes of Yuan] (in Classical Chinese)