គោម
គោម ឬ គោមចិន គឺជា ប៉េងប៉ោងខ្យល់ក្តៅ តូចមួយធ្វើពីក្រដាស ដោយមានការបើកនៅខាងក្រោម ដែលភ្លើងតូចមួយត្រូវបានផ្អាក។
របៀបធ្វើគោម
កែប្រែការធ្វើគោមត្រូវមានក្បួនខ្នាតត្រឹមត្រូវណាស់ ដូចជាការថ្លឹងទម្ងន់ វាស់ទំហំ បណ្ដោយទទឹង និងការធ្វើឆ្អឹង ។ បានសេចក្ដីថា បើយើងធ្វើពុំបានត្រឹមត្រូវ ដូចការរៀបរាប់នេះទេ នោះគោមក៏មិនអាចហោះឡើងល្អបានដែរ ជួនកាលបង្កឲ្យមានគ្រោះមហន្តរាយទៀតផង ។ ឧទាហរណ៍ : ប្រឆេះធ្ងន់លើសទម្ងន់ ក៏មិនអាចហោះបាន ហោះអាចបន្តិចអាចធ្លាក់មកលើផ្ទះ ឬធ្វើឲ្យឆេះផ្ទះ ធ្លាក់លើស្រូវទុំឆេះអស់ក៏មាន ។
ប្រវត្តិសាស្ត្រ
កែប្រែបើយើងសង្កេតមែនទែនឃើញមានស្ទើរគ្រប់ប្រាសាទ ដែលមានរឿងព្រេងទាក់ទងនឹងការកសាងប្រាសាទ រវាងក្រុមមនុស្សប្រុស និងក្រុមមនុស្សស្រី ប្រណាំងគ្នាក្នុងការកសាងប្រាសាទដូចជារឿងភ្នំប្រុស ភ្នំស្រី នៅខេត្តកំពង់ចាម និងប្រាសាទវត្តបាសែត នៅបាត់ដំបង ដោយក្រុមខាងស្រីសន្យានឹងក្រុមខាងប្រុសថា កាលណាផ្កាយព្រឹករះ យើងឈប់ធ្វើទាំងអស់គ្នា ។ ក្រុមស្រី ៗ មានល្បិច ព្រោះថា បើធ្វើតាមកម្លាំងមិនឈ្នះប្រុស ៗ ទេ ។ ដើម្បីយកឈ្នះប្រុស ៗ បាន គេនាំគ្នាធ្វើគោមបង្ហូតឲ្យខ្ពស់ មើលទៅឃើញស្មានតែផ្កាយព្រឹករះឡើយ ក៏នាំគ្នាឈប់សម្រាកដេកលក់អស់ ឯក្រុមស្រី ៗ គិតតែនាំគ្នាប្រឹងធ្វើរហូតដល់ផ្កាយព្រឹករះទើបឈប់ ហេតុនេះហើយ បានជាភ្នំប្រុសមានកម្ពស់ទាបជាងភ្នំស្រី ហើយប្រុស ៗ ត្រូវចូលស្ដីដណ្ដឹងស្រីចាប់ពីពេលនោះមក ។
រឿងភាពយន្តចិន “ម្ដាយក្មេករើសកូនប្រសារ” ត្រង់ម្ដាយបង្គាប់កូនរើសក្រដាសខ្ចប់ខ្យល់ … ។ នេះហើយជាគន្លឹះមួយពិសោធន៍ ថាតើកូនប្រសារនេះ អាចរកឃើញនូវវិធីការពារខ្យល់ទុកកុំឲ្យរលត់ភ្លើងបានទេ ។ អញ្ជឹងពាក្យថាគោម គឺគេយកក្រដាសមកធ្វើជាស៊ុំពីក្រៅ ដើម្បីការពារខ្យល់កុំឲ្យរលត់ភ្លើង ។ យើងធ្លាប់ឮចាស់ ៗ និយាយថា អុជប្រទីប ៗ បានសេចក្ដីថា អុជចង្កៀង អុជគោមនេះឯង សម្រាប់បំភ្លឺ ដូចជានៅពេលមានបុណ្យទានធំ ៗ គេតែងលម្អ ដោយអុជប្រទីបជ្វាលាភ្លឺព្រោងព្រាត (បុណ្យអុំទូក) ជ្វាលា អណ្ដាតភ្លើង, ពន្លឺដែលភ្លឺព្រោងព្រាត….. ។
នៅក្នុងឯកសារស្ដីពីប្រវត្តិបុណ្យវិសាខបូជា ក៏បានលើកថា នៅប្រទេសឥណ្ឌា ពេលបុណ្យវិសាខបូជា គេរៀបចំធ្វើធំណាស់ មានរៀបជាក្បួនដង្ហែ ហើយនៅពេលយប់មានអុជប្រទីបជ្វាលាភ្លឺព្រោងព្រាតនៅតាមដងផ្លូវ តាមមុខគេហដ្ឋានគ្រប់ ៗ គ្នា ។ គោមបង្ហោះ គឺប្រៀបបានជាទង់សញ្ញា ឬការផ្សព្វផ្សាយនូវដំណឹងផ្សេង ៗ ឬការបង្ហូតបង្ហាញសម្គាល់ក្រុមនីមួយ ៗ របស់កុលសម្ព័ន្ធជាសម័យដើម ហើយការបង្ហោះគោម មិនចំពោះតែពេលយប់ទេ ពេលថ្ងៃក៏គេបង្ហោះដែរ ឲ្យតែមានការប្រារព្ធពិធីអ្វីមួយធំម្ដង ៗ ។ ជំនាន់ដូនតាយើងក៏ធ្វើដូច្នេះដែរ ។ ឧទាហរណ៍ វត្ត “១” នៅក្នុងភូមិ “១” ត្រូវធ្វើបុណ្យផ្កាមួយ ដើម្បីប្រមូលបច្ច័យកសាងធម្មសាលា ឬក៏ភូមិណាមួយខ្វះខាតស្បៀងអាហារ គឺគេសរសេរសេចក្ដីអំពាវនាវ ឬសេចក្ដីជូនដំណឹងនោះ ភ្ជាប់ជាមួយគោមបង្ហោះតែម្ដង ។ ពេលគោមអស់ប្រេង អស់ប្រឆេះភ្លើងរលត់ គោមត្រូវធ្លាក់នៅភូមិណា ឃុំណា ពេលនោះ អ្នកស្រុកភូមិឃើញ ក៏នាំគ្នាទៅចូលរួមតាមសេចក្ដីអំពាវនាវ ឬសេចក្ដីជូនដំណឹង តាមរយៈគោមបង្ហោះនោះដែរ ។
ការប្រើប្រាស់ក្នុងពិធីបុណ្យនានា
កែប្រែពិធិបុណ្យបង្ហោះគោមអណ្តែតលើអាកាស គឺជាបុណ្យប្រពៃណីរបស់ ប្រជាពលរដ្ឋថៃ ដែលប្រព្រឹត្តនៅក្នុងទីក្រុងឈៀងម៉ៃ ប្រទេសថៃ។ ពិធីត្រូវបានគេប្រារព្ធ ឡើងដើម្បីបួងសួងសុំសេចក្តីសុខ សំណាងល្អ ដោយធ្វើពិធីបង្ហោះគោមទៅលើអាកាស។ មានប្រជាពលរដ្ឋមកពីគ្រប់ទិសទី ទាំងជនជាតិថៃ និង បរទេស បានប្រមូលផ្តុំគ្នាមកកាន់ ទីក្រុងឈៀងម៉ៃ ប្រទេសថៃ ដើម្បីចូលរួមពិធីបុណ្យបង្ហោះគោមដ៏អស្ចារ្យនេះ ជារៀងរាល់ ឆ្នាំ។[១]
ថ្ងៃប្រារព្ធចូលឆ្នាំខ្មែរ ស្តិតនៅរដូវក្តៅហើយស្ងួតបំផុត ពិបាកដើរលេងពេលថ្ងៃ ជាពិសេសពេលថ្ងៃត្រង់និងរសៀល ទើបគេបង្កើតប្រពៃណីព្យួរគោម បំភ្លឺសម្រាប់ធ្វើបុណ្យពេលយប់ អោយមនុស្សបានមើលផ្លូវ នឹងបានដើរលេងសប្បាយ ជុំគ្នា ត្រជាក់ត្រជុំរមនា ទាល់ៗភ្លឺ ដោយមិនមានអសន្តិសុខ។ (នៅសម័យសង្គមខ្មែរ មានអសន្តិសុខ ចាប់តាំងពីឆ្នាំ១៩៧០មក គេបានបិទចរាចរពេលយប់ ទើបយើងពុំសូវបានឃើញ គេមានតាំងភ្លើង ដូចជំនាន់មានសន្តិភាព ហើយក៏បវេណី នៃការចងគោម ដើម្បីប្រារព្ធបុណ្យ នៅពេលយប់ ក៍បានបាត់រូបបន្តិចម្តងៗ ពីកម្ពុជា។
គោមម្យ៉ាងទៀតរាងជាផ្កាយ ឬតារា ដែលមានកាំរស្មីប្រាំ គោមនេះចេញមកពីវប្បធម៌អឺរ៉ុប ពោលគឺបាននាំចូលមកដោយព្រះយេស៊ូ ឬកាតូលិក ព្រោះជាប្រពៃណីអឺរ៉ុបសុទ្ធសាធ ។ គឺគោមរាងផ្កាយនេះហើយ ដែលបាននាំផ្លូវស្ដេចបីព្រះអង្គ ទៅកាន់ជម្រក ដែលព្រះយេស៊ូប្រសូត គេបង្ហោះ ឬដុតគោមនេះនៅពេលបុណ្យណូអែល ។
គ្រោះថ្នាក់
កែប្រែគោមមេឃអាចចុះចតនៅពេលដែលភ្លើងនៅតែឆេះ ដែលធ្វើឱ្យវាមាន គ្រោះថ្នាក់ភ្លើង ។
មានគោមជាច្រើនបានហោះមកស្ទើរតែប៉ះជាមួយនឹងយន្តហោះហើយ ប្រសិនបើវាហោះមកចូលក្នុងស្លាបយន្តហោះ ឬបង្កឲ្យមានភ្លើងឆេះយន្តហោះនោះ វានឹងបង្កឲ្យមានគ្រោះថ្នាក់ដល់យន្តហោះទាំងមូលផងដែរ។[២]