គោ១នឹម ដែលទឹមច្រត់ព្រះនង្គ័លនោះគេហៅថា ព្រះគោ ក៏មានហៅថា គោឧសភរាជ

លក្ខណៈរបស់គោឧសភរាជ កែប្រែ

គោឧសភរាជមានកំណត់ក្នុងលក្ខណៈតាមបែបនិយមបច្ចុប្បន្ន គឺសម្បុរខ្មៅ ស្នែងរាងជ្រពាស់ឈ្នក់ ឬប្រក់នាគ គឺរាងខុបទៅមុខបន្តិច គោ២នឹមទៀតដែលសម្រាប់ហែមុខ ហែក្រោយ ឃើញជាមិនទាន់កំណត់លក្ខណៈ តែតាមដែលធ្លាប់ប្រើមក ហើយឃើញច្រើនតែសម្បុរក្រហម។ ឯព្រះគោនោះវេលាទឹមច្រត់ព្រះនង្គ័ល គេប្រដាប់ដោយគ្រឿង គឺពាក់ស្រោមមុខ ស្រោមស្នែង និងពាក់សំពត់កម្រាលសម្បុរក្រហមលើខ្នងផង។

លក្ខណៈរបស់ព្រះនង្គ័ល កែប្រែ

ព្រះនង្គ័ល ទាំងបីនោះគេលាបថ្នាំពណ៌ខ្មៅ កាត់ខ្សែក្រហមដោយអន្លើៗ ឯចន្ទោលព្រះនង្គ័លសម្រាប់អ្នកតំណាងព្រះអង្គនោះ មានលក្ខណៈពិសេសនោះ គឺធ្វើជារូបក្បាលនាគលាបថ្នាំពណ៌លឿងបែបយ៉ាងពណ៌មាស នៅត្រង់កនាគមានភូធ្វើរោមសត្វសម្បុរសបែបភូទូន

វិវត្តន៍នៃគោឧសភរាជ កែប្រែ

ព្រះគោដែលប្រើក្នុងពិធីនេះពីដើមគេប្រើគោព្រះរាជទ្រព្យ តែក្នុងសម័យនេះ ប្រើគោដែលចៅភ្នាក់ងារជួលពីអ្នកស្រុកមកប្រើក្នុងមួយពេលតែ ប៉ុណ្ណោះ ស្រេចកិច្ចហើយបង្វិលទៅឲ្យគេវិញ។

លុះមកដល់រជ្ជកាលព្រះករុណាព្រះបាទសម្ដេចព្រះនរោត្តម រហូតមកដល់រជ្ជកាលព្រះបាទសម្ដេចព្រះនរោត្តមសីហនុវរ្ម័ន ចំនួនបួនរជ្ជកាលនេះ ហើយប្រាកដថាប្រើព្រះគោសម្បុរខ្មៅច្រត់ព្រះនង្គ័ល។ ការដែលកើតប្រែប្រួលដូច្នេះដោយហេតុអ្វី អ្នកនិពន្ធរឿងនេះមិនអាចដឹងបាន។

រួមសេចក្ដីទៅព្រះគោដែលគេនិយមជារាជពាហនៈរបស់ព្រះមហាក្សត្រ នោះ មានលក្ខណៈគឺសម្បុរផ្ទៃមេឃស្នែងរាងជ្រពាសឈ្នក់ គឺរាងខុបទៅមុខវាត់ចុងឡើងបន្តិច ទម្រង់ដូចគ្នាទាំងគូគ្មានកែកលម្អៀងគ្នាសោះ។

ព្រះគោដែលទឹមច្រត់ព្រះនង្គ័លនោះ សម័យបុរាណជារបស់ព្រះរាជទ្រព្យ សឹងមានភ្នាក់ងារចិញ្ចឹមថែរក្សាបម្រុងទុកប្រើជាកិច្ចនេះរាល់ ឆ្នាំ មិនមែនជាគោដែលជួល ឬកែនមកប្រើមួយយាមនោះទេ៕

ឯកសារពិគ្រោះ កែប្រែ