គ្រឹះស្ថានបោះពុម្ពផ្សាយ Sipar
គ្រឹះស្ថានបោះពុម្ពផ្សាយស៊ីប៉ា ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០០ និងជាកម្មវិធីមួយរបស់អង្គការស៊ីប៉ា ដែលធ្វើការក្នុងវិស័យអប់រំ ដើម្បីរួមចំណែកប្រយុទ្ធប្រឆាំងនឹងភាពមិនចេះអក្សរក្នុងប្រទេសកម្ពុជា។ ស៊ីប៉ាបោះពុម្ពសៀវភៅដែលមានគុណភាព និងជួយជំរុញឱ្យមានចំណង់ចំណូលចិត្តក្នុងការអាន។
ស៊ីប៉ាបោះពុម្ពសៀវភៅជាភាសាខ្មែរ ដែលសម្រិតសម្រាំងឡើងសម្រាប់យុវជនខ្មែរ ចាប់ពីកុមារតូចរហូតដល់យុវវ័យ។
តាំងពីឆ្នាំ២០០០មក ស៊ីប៉ាបានបោះពុម្ពសៀវភៅ៨ក្រុម សរុបមានជាង១០០ចំណងជើង និងមានចំនួនជាង១លានក្បាល។ ស៊ីប៉ាក៏បានជួយអ្នកនិពន្ធ និងអ្នកគំនូរជនជាតិខ្មែរដែលនៅវ័យក្មេងមួយចំនួន ដោយលើកស្ទួយអាជីពការងាររបស់ពួកគេ តាមរយៈការបើកវគ្គបណ្តុះបណ្តាលអំពីការតែងនិពន្ធ និងការគូររូបផង និងតាមរយៈការបោះពុម្ពស្នាដៃរបស់ពួកគេផង។
ក្រុមសៀវភៅ
កែប្រែ- សៀវភៅរូបភាពកុមារ
មើលផងដែរ
កែប្រែ
ឯកសារយោង
កែប្រែតំណភ្ជាប់ខាងក្រៅ
កែប្រែ- http://www.sipar-books.com/index.php?lang=kh Archived 2013-12-07 at the វេយប៊ែខ ម៉ាស៊ីន.
- http://www.sipar.org/ Archived 2013-09-05 at the វេយប៊ែខ ម៉ាស៊ីន.