គ្រូបង្រៀន
(ត្រូវបានបញ្ជូនបន្តពី គ្រូ)
គ្រូ គឺជាអ្នកដែលជួយ ឬ បង្រៀនអ្នកផ្សេងទៀត។ ក្នុងភាសាខ្មែរ គ្រូ សំដៅលើអ្នកមានចំណេះ ជ្រៅជ្រះ និង ចេះវិនិច្ឆ័យ កិច្ចការ។ ពេទ្យ អ្នកធ្វើការក្នុងធនាគារ ឬ គ្រឹះស្ថានហិរញ្ញវត្ថុ ក៏គេហៅគ្រូដែរ។
Classroom at a secondary school in Pendembu, Sierra Leone. | |
Occupation | |
---|---|
Names | Teacher, schoolteacher |
Activity sectors | អប់រំ |
Description | |
Competencies | Teaching abilities, pleasant disposition, patience |
Education required | Teaching certification |
គ្រូបង្រៀន
កែប្រែគ្ររូបង្រៀន ភាគច្រើនធ្វើការក្នុងថ្នាក់រៀន។ ក្នុងគេហទំព័រ វីគីភីឌា Simple English បានសរសេរថា គ្រូបង្រៀនមានច្រើនប្រភេទ៖
- គ្រូខ្លះបង្រៀនក្មេងតូចៗ ក្នុង បឋមសិក្សា សាលាដំបូង ឬ មត្តេយសិក្សា
- គ្រូខ្លះបង្រៀនសិស្សកំរិតមធ្យម គឺ អនុវិទ្យាល័យ ឬ វិទ្យាល័យ កាលពីដើមគេហៅថា សាស្ត្រាចារ្យ (បារ professeur "ប្រូថ្វេសឺ")
- គ្រូខ្លះបង្រៀនកំរិតឧត្តមសិក្សា គឺ សាកលវិទ្យាល័យ ឬ វិទ្យាស្ថាន នានា។
គ្រូបង្រៀន តែងប្រើវិធីសាស្ត្រផ្សេងៗ ក្នុងការបង្រៀន តាមជំនាញ និង ឯកទេស របស់គាត់។ គ្រូនៅកំរិតបថមសិក្សា ពុំមានមុខវិជ្ជាច្បាល់ល់ទេ គាត់ត្រូវបង្រៀន គ្រប់មុខវិជ្ជា។ គ្រូកំរិតមធ្យមសិក្សា និង ឧត្តមសិក្សា បង្រៀនទឿតាមមុខវិជ្ជា រៀងៗខ្លួន។ តែក៏មានគ្រូបង្រៀនខ្លះ គាត់អាចមានលទ្ធភាពបង្រើនប្ដូរឯកទេស ដែរ ជាពិសេសនៅតាមសាលាដែលខ្វះគ្រូច្រើន។
គ្រូបង្រៀនភាគច្រើន តែងតែបង្រៀន ឬ បន្ថែមចំណេះដឹងថ្មី និង សរសេរនៅលើក្ដាខៀន ឬ ប្រើស្លាយ ដើម្បីពន្យល់។