គ្រោងឆ្អឹងមនុស្ស
គ្រោងឆ្អឹងមនុស្ស (human skeleton) គឺជាគ្រោងរាងផ្នែកខាងក្នុងនៃរាងកាយ ។ ទារកទើបកើតភ្លាមមានឆ្អឹងទាំងអស់ ២៧០ បំណែក (១) (២) (៣) ហើយចំនួននេះចាប់ផ្តើមថយចុះទៅនៅត្រឹមតែ ២០៦ បំណែកប៉ុណ្ណោះពេលមនុស្សធំធាត់ចូលដល់ពេញវ័យ ព្រោះថា ឆ្អឹងមួយចំនួនបានរំលាយខ្លួនបញ្ចូលគ្នាទៅជាបំណែកមួយ ។ ម៉ាស់ឆ្អឹងទាំងអស់នៃគ្រោងឆ្អឹងកើនឡើងដល់ចំណុចកំពូលនៅពេលមនុស្សឈានចូលអាយុ ៣០ ឆ្នាំ ។ គ្រោងឆ្អឹងមនុស្សអាចបែងចែកជា គ្រោងឆ្អឹងអ័ក្ស (សន្លាក់) (axial skeleton) និង គ្រោងឆ្អឹងសន្ធាន (តភ្ជាប់) (appendicular skeleton) ។ គ្រោងឆ្អឹងសន្លាក់ផ្សំឡើងដោយ ឆ្អឹងកងខ្នង (vertebral column) ឆ្អឹងជំនីរ (rib cage) និង ឆ្អឹងលលាដ៍ក្បាល (skull) ។ ចំណែកឯគ្រោងឆ្អឹងតភ្ជាប់វិញ ដែលភ្ជាប់ខ្លួនវាទៅនឹងគ្រោងឆ្អឹងសន្លាក់ ផ្សំឡើងដោយឆ្អឹងសន្ទះទ្រូង (pectoral girdles) ឆ្អឹងត្រគាក (pelvic girdle) ព្រមទាំង ឆ្អឹងដៃ (upper limbs) និងឆ្អឹងជើង (lower limbs) ។
គ្រោងឆ្អឹងមនុស្សដើរតួសំខាន់នៅក្នុងមុខងារ ៦ យ៉ាងនៃខ្លួនប្រាណ ពោលគឺ ១) មុខងារទ្រទ្រង់ (support), ២) មុខងារធ្វើចលនា (movement), ៣) មុខងារការពារ (protection), ៤) មុខងារបង្កើតគ្រាប់ឈាម (production of blood cells), ៥) មុខងាររក្សាទុកអ៊ីយ៉ុងផ្សេងៗ (storage of ions) និង ៦) មុខងារត្រួតត្រាក្រពេញអង់ដូគ្រីន (endocrine regulation) ។
គ្រោងឆ្អឹងមនុស្សគ្មានរូបសណ្ឋានទ្វេភាព (រូបរាងពីរខុសគ្នា) រវាងភេទទាំងពីរ (sexually dimorphic) ដូចជាគ្រោងឆ្អឹងរបស់ពួកសត្វអំបូរពានរ (ស្វា) (primate species) ជាច្រើនយ៉ាងនោះទេ ប៉ុន្តែគ្រោងឆ្អឹងមនុស្សមានភាពខុសគ្នាបន្តិចបន្តួចស្ទើរមើលមិនយល់ នៃរូបសណ្ឋានរបស់ភេទទាំងពីរ ឧទាហរណ៍ឆ្អឹងក្បាល (skull) គ្រោងឆ្អឹងធ្មេញ (dentition) ឆ្អឹងវែង (long bones) និង ឆ្អឹងត្រគាក (pelves) ។ ជាទូទៅ ធាតុទាំងឡាយនៃគ្រោងឆ្អឹងរបស់សត្វញី ភាគច្រើនជាឆ្អឹងតូចជាងនិងមិនរឹងមាំដូចឆ្អឹងរបស់សត្វឈ្មោលនៅក្នុងក្រុមសត្វដែលមានអំបូរតែមួយនោះទេ ។ ឆ្អឹងត្រគាកនៃគ្រោងឆ្អឹងសត្វញី ក៏ខុសគ្នាពីឆ្អឹងត្រគាកនៃគ្រោងឆ្អឹងសត្វឈ្មោលដែរ ដើម្បីសម្រួលដល់ការបង្កើតកូនចេញមកក្រៅ (child birth) ។
រូបផ្គុំទូទៅនៃឆ្អឹង
កែប្រែមានបីចំណែក គឺឆ្អឹងក្បាល ឆ្អឹងដងខ្លួន និងឆ្អឹងអវយវៈ ៖
ឆ្អឹងក្បាល
កែប្រែឆ្អឹងក្បាលមានពីរ៖
- ឆ្អឹងលលាដ៍ មាន ឆ្អឹងថ្ងាស ឆ្អឹងចំហៀង ឆ្អឹងលលា ឆ្អឹងពយ
- ឆ្អឹងមុខ មាន ឆ្អឹងប្រឡង់ភ្នែក ឆ្អឹងច្រមុះ (ខ្ទង់ច្រមុះ) ឆ្អឹងថ្ពាល់ ឆ្អឹងថ្គាមលើ និងថ្គាមក្រោម។
ឆ្អឹងដងខ្លួន
កែប្រែមានបីគឺ ឆ្អឹងខ្នង ឆ្អឹង ជំនីរ និងឆ្អឹងទ្រូង៖
ឆ្អឹងខ្នង
កែប្រែឆ្អឹងខ្នងមានឆ្អឹងកងចំនួន ៣៣កង ចែកជា៖
- ឆ្អឹងកងក ចំនួន៧
- ឆ្អឹងកងឧរា (ឆ្អឹងកងខ្នង) ចំនួន ១២
- ឆ្អឹងកងពោះ (ឆ្អឹងកងចង្កេះ) ចំនួន៥
- ឆ្អឹងកងគូទ ចំនួន៥
- ឆ្អឹងកញ្ចូញគូទ ចំនួន៤។
ឆ្អឹងជំនីរ
កែប្រែឆ្អឹងជំនីរមាន១២គូចែកជា៖
- ឆ្អឹងជំនីរជុំ ៧គូ
- ឆ្អឹងជំនីរស្ទើរ ៣គូ
- ឆ្អឹងជំនីរផុត ២គូ
ឆ្អឹងទ្រូង
កែប្រែឆ្អឹងទ្រូងមានតែមួយគត់ ហើយមានលក្ខណៈស្ពោត។
ឆ្អឹងអវយវៈ
កែប្រែឆ្អឹងអវយវៈមានពីរប្រភេទ គឺ ឆ្អឹងអវយវៈក្រោម និងឆ្អឹងអវយវៈលើ ៖
ឆ្អឹងអវយវៈក្រោម
កែប្រែឆ្អឹងអវយវៈក្រោមមានពីរគឺ៖
- ឆ្អឹងអវយវៈប្រាកដ មាន ឆ្អឹងភ្លៅ ឆ្អឹងអង្គញ់ ឆ្អឹងកំភួនជើង និងឆ្អឹងប្រអប់ជើង
- ឆ្អឹងអវយវៈមិនប្រាកដ គឺ ឆ្អឹងត្រគាក សម្រាប់ភ្ជាប់ ជើងមកដងខ្លួន និង ទ្រអាការៈក្នុង។
ឆ្អឹងអវយវៈលើ
កែប្រែឆ្អឹងអវយវៈលើមានពីរដូចគ្នាដែរ គឺ៖
- ឆ្អឹងអវយវៈប្រាកដ មាន ឆ្អឹងដើមដៃ ឆ្អឹងកំភួនដៃ និងឆ្អឹងប្រអប់ដៃ
- ឆ្អឹងអវយវៈមិនប្រាកដ មាន ឆ្អឹងក្រវ៉ាត់ស្មាមានឆ្អឹងដងកាំបិតមួយគូ ឆ្អឹងស្លាបប្រចៀវមួយគូ សម្រាប់ភ្ជាប់អវយវៈប្រាកដមកដងខ្លួន។
នាទីគ្រោងឆ្អឹង
កែប្រែគ្រោងឆ្អឹងមាននាទីប្រាំយ៉ាងគឺ៖
- ទ្រទ្រង់រាងកាយ
- ការពាររាងកាយ
- កំណត់រាង និងធ្វើចលនា
- ផ្ទុកសារធាតុខនិជ
- ផលិតគោលិកាឈាម។
ផ្នែកផ្សេងៗនៃឆ្អឹងកង
កែប្រែផ្នែកផ្សេងៗនៃ ឆ្អឹងកងមាន៖
- តួឆ្អឹង
- ប្រហោងឆ្អឹង
- ពកសងខាង
- ពកសន្លាក់
- ពកឆ្អឹងកង។
ទ្រនាប់ឆ្អឹង ជាឆ្អឹងខ្ចីសម្រាប់ការពារការសង្កត់ទម្ងន់ ប៉ះទង្គិចពេលរត់ ឬ លោត។
ការសិក្សាលើទម្រង់ឆ្អឹងវែង និងជាលិកាឆ្អឹង
កែប្រែការសិក្សាដោយប្រើភ្នែកទទេ
កែប្រែការសិក្សាដោយប្រើភ្នែកទទេទៅលើឆ្អឹងវែងឃើញថា ឆ្អឹងវែងមាន៖
ចំណាំ៖
ការសិក្សាដោយប្រើអតិសុខុមទស្សន៍
កែប្រែការសិក្សាដោយប្រើអតិសុខុមទស្សន៍ទៅលើជាលិកាឆ្អឹងឃើញមាន៖
- សម្បកឆ្អឹង
- បន្ទះឆ្អឹង
- កោសិកាឆ្អឹង
- រន្ធនៃបំពង់ចិញ្ចឹម
- រន្ធចិញ្ចឹម។
សន្លាក់
កែប្រែសន្លាក់គឺជាកន្លែងដែល ក្បាលឆ្អឹងពីរ ឬច្រើននៅប្រឈមមុខគ្នា ភាគច្រើនឲ្យឆ្អឹងកម្រើកបាន។ មនុស្សមានសន្លាក់ចំនួនបី គឺ៖
- សន្លាក់អឌ្ឍចល័ត ជាសន្លាក់ឲ្យឆ្អឹងកម្រើកបានតែមានព្រំដែន
- សន្លាក់ចល័ត ជាសន្លាក់ឲ្យឆ្អឹងកម្រើកបានទូលំទូលាយ
- សន្លាក់អចល័ត ជាសន្លាក់ដែលមិនឲ្យឆ្អឹងកម្រើកបាន។
ការលូតលាស់របស់ឆ្អឹង
កែប្រែ- នៅអាយុ៧ខែនៅក្នុងផ្ទៃ ឆ្អឹងទាំងអស់នៅជាឆ្អឹងខ្ចី
- ក្រោយកំណើត កោសិកាឆ្អឹងខ្ចី ចាប់ផ្តើមរឹងដោយសារធាតុខនិជ ហើយក្លាយជាឆ្អឹង
- ឆ្អឹងលូតលាស់នៅផ្នែកក្បាលឆ្អឹង
- ឆ្អឹងឈប់លូតលាស់នៅពេលមនុស្សមានអាយុ២៥ឆ្នាំ។
តំហែរក្សាឆ្អឹង
កែប្រែដើម្បីឲ្យឆ្អឹងរឹងមាំ លូតលាស់ល្អ មិនពុក និងមិនងាយបាក់ យើងត្រូវ៖
- ហាត់ប្រាណជាប្រចាំ
- បរិភោគអាហារសម្បូរពួកសារធាតុខនិជ និងជីវជាតិ (ពិសេសវីតាមីន D)៕
ឯកសារយោង
កែប្រែ- Miller, Larry (2007-12-09). "We're Born With 300 Bones. As Adults We Have 206". Ground Report.
- "How many bones does the human body contain?". Ask.yahoo.com. 2001-08-08. Retrieved 2010-03-04.
- Exploring our human bodies. San Diego Supercomputer Center Education
- Fernández, KS; de Alarcón, PA (Dec 2013). "Development of the hematopoietic system and disorders of hematopoiesis that present during infancy and early childhood.". Pediatric clinics of North America 60 (6): 1273–89. PMID 24237971.
- Lee, Na Kyung; Sowa, Hideaki; Hinoi, Eiichi; Ferron, Mathieu; Ahn, Jong Deok; Confavreux, Cyrille; Dacquin, Romain; Mee, Patrick J.; McKee, Marc D.; Jung, Dae Young; Zhang, Zhiyou; Kim, Jason K.; Mauvais-Jarvis, Franck; Ducy, Patricia; Karsenty, Gerard (2007). "Endocrine Regulation of Energy Metabolism by the Skeleton". Cell 130 (3): 456–69. doi:10.1016/j.cell.2007.05.047. PMC 2013746. PMID 17693256.
- Buikstra, J.E.; D.H. Ubelaker (1994). Standards for data collection from human skeletal remains. Arkansas Archaeological Survey. p. 208.
- Phenice, T. W. (1969). "A newly developed visual method of sexing the os pubis". American Journal of Physical Anthropology 30 (2): 297–301. doi:10.1002/ajpa.1330300214. PMID 5772048.
- Assessment of fracture risk and its application to screening for postmenopausal osteoporosis. Report of a WHO Study Group. Technical Report Series 843. World Health Organization. 1994. ISBN 92-4-120843-0. PMID 7941614.[page needed]