ឃុំដូនកែវ
គឺជាឃុំមួយដែលស្ថិតនៅក្នុងស្រុកពួកនៃខេត្តសៀមរាប។ ឃុំដូនកែវមានភូមិសរុបចំនួន ១៣ ភូមិ គោកព្នៅ, អន្តង្កន់, តាកាំ, ដូនកែវ, ល្បើក, ត្នោតជ្រំ, ប្រាសាទចារ្យ, គោកពោធិ៍, ពាម, តាសែ្នហ៍, គោកថ្មី, រហាល, ដូនអុន។ ឃុំដូនកែវមានព្រំប្រទល់ខាងកើតទល់និង ឃុំស្វាយចេក ស្រុកអង្គរធំ ខេត្ត សៀមរាប ខាងកើតឈៀងខាងត្បូងទល់និង សង្កាត់គោកចក ក្រុងសៀមរាប ខាងត្បូងទល់និង ឃុំពួគ និងឃុំខ្នាត ខាងជើងទល់និង ឃុំរើល ខាងលិចទល់និង ឃុំល្វា។ ប្រជាជនក្នុងឃុំដូនកែវ គឺអាស្រ័យលើភោកផលកសិកម្ម ជាពិសេសគឺការធ្វើស្រែវស្សា។