ឃុំទទុង(កំពត)
ឃុំទទុង ជាឃុំមួយស្ថិតក្នុង ស្រុកដងទង់ ខេត្តកំពត ។ ប្រជាជនក្នុងឃុំនេះភាគច្រើនធ្វើស្រែចំការ និងទំនេរពីធ្វើស្រែចំការអ្នកខ្លះធ្វើការរោងចក្រ អ្នកខ្លះទៀតលក់ដូរម្ហូបអារហារ និងការងារជាច្រើនផ្សេងទៀត។ ក្នុងឃុំនេះមានសាលារៀនច្រើនគួសមដែរដែលមានចាប់ពីថ្នាក់ទី ១ ដល់ទី ៩ ដែលធ្វើឲ្យមានភាពងាយស្រួលដល់សិស្សានុសិស្សក្នុងការសិក្សា និងមានរោងចក្រស៉ីម៉ង់K-cement មួយ និងមានវត្តអារាមជាច្រើន ហើយមានប្រជាជនប្រហែល២០០០០នាក់ ប្រហែលជា៥០០០គ្រួសារ។ឃុំនេះតូចបន្តិចតែប្រជាជនភាគច្រើនមានជីវភាពធូរធារគួរសម ប៉ុន្តែក៏មានមួយចំនួនមានជីវភាពលំបាកផងដែរ។
ប្រវត្តិសាស្រ្ត កាលពីដើមឡើយឃុំទទុង គ្រានតែជាឃុំមួយដែលមិនសូវមានផ្លូវក្នុងការធ្វើដំណើរ ហើយទាំងឃុំនេះផងដែរគឹពុំមានផ្លូវដូចបច្ចប្បន្ននោះទេ គឹលំបាកក្នងការធ្វើដំណើនៅក្នុងស្រុក ហើយប្រជាជនទាំងអស់នៅក្នងឃុំប្រកបរបរធ្វើស្រែចំការ និងធ្វើកសិកម្ម។ការប្រកបរបរធ្វើស្រែចំការ ក៏មិនមានវិធីសាស្រ្តនិងបច្ចេកទេសគ្រប់គ្រាន់ក្នុងការដាំដុះ ដំណាំស្រូវ ។ ឯការចិញ្ចឹមសត្វវិញក៏មិនមានជំនាញក្នុងការចិញ្ចឹមបានដិតដល់ដូចសព្វថ្ងៃដែរ ចំនែកផ្លូវវិញគឺ ភ្លូវ ភ្លឺស្រែ គឺមិនទាន់មានការអភិវឌ្ឍន៏នៅឡើយ កាលពីមុនផ្លូវពិបាកធ្វើដំណើរប្រជាពលរដ្ធមានភាពលំបាកច្រើន។ មិនមានទឹកស្អាត និង អគ្គីសនី គ្រប់គ្រាន់សម្រាប់ប្រើនោះទេ។ប្រជាពលរដ្ខបានពឹងផ្អែកទៅលើទឹកអណ្តូងនិងនិងភ្លៀង ហើយរាល់ការធ្វើដំណើរគឺធ្វើតាម រទះគោ(តាមស្រែ) ឬ ថ្មើរជើង ព្រោះផ្លូវ តូចចង្អៀត ពិបាកក្នុងការធ្វើដំណើរ។
សេដ្ឋកិច្ផឃុំទទុង នៅក្នុងឃុំនេះប្រជាជនមានជីវភាពមធ្យម មានប្រជាជន៧៥%ប្រកបរបរជាកសិករ ៣០%ជាអាជីវករលក់ដូរ ២៥%ជាមន្រី្តរាជការ។ការប្រកបរបរកសិករគឺដាំដុះទៅលើផ្ទៃដីប្រហែល៥០០០ហិចតា ក្នុងឆ្នាំនេះប្រជាជនបានទទូល ទិន្នផលកើនជាងឆ្នាំកន្លងទៅ៤០%។ ក្រៅពីដំណាំស្រូវ មានដាំដំណាំបន្តប់បន្សំជាច្រើនទៀតដូចជា ស្វាយ ទាប ឆៃថាវ ដំឡូង ត្រាវ ពោត ស្ពី ...ល។ ហើយនៅក្នុងឃុំគឺកំពុងតែសាងសង់ប្រឡាយទឹក និង ជីកអណ្ដូងជាច្រើន ប្រព័ន្ធធារាសាស្រ្ត សំរាប់ធ្វើ ស្រែប្រាំង ដើម្បីធ្វើអោយប្រជាជនទទួលបានទិន្នផល់ខ្ពស់ និងមានជីវភាពធូរធារ។ចំនែកឯអាជីវករលក់ដូរវិញ ឃើញថាសេដ្ឋកិច្ចគ្រួសារមានសំទុះយ៉ាងខ្លាំង ព្រោះការប្រកបរបរនេះមានការរៀបចំសមល្មមងាយស្រួលរកស៊ីជាងរបរផ្សេងៗចំនែកឯមន្រ្តីរាជការវិញ រយះពេលប៉ុន្មានឆ្នាំនេះមានសំទុះរីកចំរើនគួរអោយគាត់សំគាល់ ជាពិសេស គ្រូបង្រៀន ប៉ូលីស ទាហាន និង ធ្វើការនៅអង្គការផងដែរ ព្រោះយុវជន យុវនារីបានរៀនច្រើន និងមានចំនេះដឹងច្រើនផងដែរ។
វិស័យអបរំ
ចំពោះវិស័យអប់រំក្នុងឃុំទទុងគឺមិនសូវមានការរៀនសូត្របានខ្ពង់ខ្ពស់ដោយសារតែមិនសូវមានសាលារៀនច្រើនមានត្រឹមតែសាលាអនុវិទ្យាល័យ និងមិនសូវមានលោកគ្រូអ្នកគ្រូបង្រៀនបានគ្រប់គ្រាន់។ ហើយដោយសារតែប្រជាជន មិនសូវមានចំណេះដឺង ពួកគេបានបញ្ទូនកូនៗរបស់ពួកគេ អោយទៅរៀននៅសាលាឆ្ងាយពីផ្ទះ ដើម្បីក្រេបជញ្ជក់ចំណេះវិជ្ចា អោយបានខ្ពង់ខ្ពស់ ដើម្បីយកចំណេះដឺងទាំងនេះយកទៅអភិវឌ្ឃន៍ ប្រទេសជាតិ និង គ្រូសារ អោយការរីនចម្រើន។
វិស័យសុខាភិបាល
ចំពោះវិស័យសុខាភិបាល ក្នុងឃុំនេះឃើញមានការរីនចម្រើនដែរ ដែលគ្រូពេទ្យ មានចំណេះដឺងខ្ពស់ក្នុងការព្យាបាលជំងឺ និងចេះរាក់ទាក់ដល់ប្រជាជនក្នុងភូមិឃុំបានល្អហើយមានការទទួលខុសត្រូវយ៉ាងមានប្រសិទ្ធិភាពខ្ពស់។
ការអភិវឌ្ឃន៍
ចំពោះការអភិវឌ្ឈន៍ឃុំវិញបើនិយាយពីផ្លូវមានភាពងាយស្រួលក្នុងការធ្វើដំណើរជាងមុន ដោយមានផ្លូវលំ មន្ទីរពេទ្យ សាលារៀន ប្រលាយទឹក អណ្ដូង អណ្ដូងលូ ជាច្រើន មានប្រពន្ទ័ធារាសាស្រ្ត សំរាប់ផ្គត់ផ្គង់ ដល់ការធ្វើស្រែប្រាំង ធ្វើចំការ ចិញ្ចឹមសត្វនិង ដាំដំណាំផ្សេងៗជាច្រើនមុខទៀតនៅក្នុងភូមិនេះ ។ ជាពិសេសជាងនេះទៅទៀត នៅក្នុងតំបន់នោះនិងមានគម្រោងអភិវឌ្ឍន៍នូវផ្លូវគមនាគមន៍សម្រាប់អោយប្រជាពលរដ្ឋនៅតំបន់នោះងាយស្រួលក្នុងការធ្វើដំណើរនិងប្រកបរបររកស៊ីផ្សេងៗផងដែរ។ ។
សន្តិសុខ
ចំពោះផ្នែកសន្ដិសុខក្នុងឃុំវិញគឺមានសុវត្ថិភាព និងមានសណ្ដាប់ធ្នាប់ល្អ មិនមានការមើលងាយគ្នា គ្មានការកេងប្រវ័ញ មិនមានល្បែងស៊ីសង គ្នានអំពើលួចឆក់ប្លន់ផ្សេងៗ គ្នានការជួរដូរក្រឿងញៀន គ្នានក្នេងទំនើង ដែលមិនធ្វើអោយប៉ះពាល់ដល់សង្គម ប្រទេសជាតិ និង ការប្រកបរបរប្រជាជនឡើយ ។
វិស័យទេសចរណ៏ ចំពោះវិស័យទេសចរណ៍មិនសូវមានការរីកចំរើនប៉ុន្មានទេដោយសារតែឃុំនេះនេះមិនសូវមានប្រជាជនរស់នៅច្រើននិងមិនសូវមានកន្លែងកំសាន្តច្រើន