ឃុំស្រែជាខាងជើង ស្រុកដងទង់ ខេត្តកំពត្ត
[ឃុំស្រែជាខាងជើង]' គឹជាឃុំមួយដែលស្ថិតក្នុងស្រុកដងទង់ ដែលជាស្រុកមួយក្នុងចំនោម ស្រុកទាំងប្រាំមពីរនៅក្នុងខេត្តកំពត។ប្រជាជនដែលរស់នៅស្រុកដងទង់ តែងតែប្រកបរបកសិកម្ម ជាពិសេសគឹឃុំស្រែជាខាងជើង។
- ឃុំស្រែជាខាងជើងមានភូមិដូចជា ៖
- ភូមិព្រានទុំ
- ភូមិសុភី
- ភូមិព្រៃពីរ
- ភូមិអូឬស្សី
- ភូមិត្រពាំងច្រនៀង
- ភូមិខ្ពស់។
ឃុំស្រែជាខាងជើងគឹជាឃុំមួយ ដែលមានប្រជាជនរស់នៅយ៉ាងច្រើនកុះករ ហើយសប្បាយរីករាយជាទីបំផុត ជាពិសេសរាល់សកម្មភាពធ្វើការ ការដើរកំសាន្ត ក៍ដួចជាការប្ររព្ធពិធីបុណ្យផ្សេងៗ ពួកគេតែងតែរួបរួមសាមគ្គីគ្នាយ៉ាងសកម្មជាទីបំផុត។ ប្រជាជនដែលរស់នៅទីនោះភាគច្រើនជាកសិករ ដែលតែងតែប្រកបរបកសិកម្មមានជាៈ ស្រូវ ពោត សណ្តែក ដំលូង ល្ង និង មានតំនាំហូបផ្លែជាច្រើនទៀតផង។ មិនត្រឺមតែប៉ុនោះប្រជាជនដែលរស់នៅទីនោះ ពួកគេជាមនុស្សដែលគោរពសាសនា ជំនឿ ប្រពៃណី និងទំនៀមទំលាប់ ពួកគេមិនចូលចិត្តទទួលយកនូវ វប្បធម៌ អរិយធម៌ ពីជនបរទេសមកអនុវត្តន៍ក្នុងសង្គមឡើយ។ ចំពោះស្ថានភាពគ្រួសារនៅក្នុងភូមិនោះវិញ គឹពួកគេមានជីវភាពរស់នៅសមរម្យ អាចដឺកនាំក្រុមគ្រួសាររបស់ពួកគេបានយ៉ាងងាយស្រួល។ ចំនែកឯការសិស្សាអប់រំ ក៏ដូចជាការបណ្តុះបណ្តាលនូវវិជ្ជាជីវះវិញនោះ យុវសិស្ស យុវតី យុវជន និងយុវនារីគ្រប់ៗរូប។ តែងតែខំប្រឹងប្រែងពុះពារព្យាយាមគ្រប់ឧបស័ក្កដើម្បីបានខ្ពង់ខ្ពស់។ ជាក់ស្តែងកាលពីមុនពុំសូវមានអក្នចេះដឹងនោះទេគឺជីវភាពរស់នៅ មានភាពក្រីក្រតោកយ៉ាក ហើយ នាពេលបច្ចុប្បន្ននេះសំបូរទៅដោយអក្នចេះដឹង គឺធ្វើអោយអក្នរស់នៅក្នុងសង្គមរបស់ពួកគេមានការរីចចំរើន ក៏ដូចជាប្រទេសជាតិទាំងមូល។ទៅទៀត បើនិយាយអំពីការប្រកបមុខរបរ និងការទំនាក់ទំនង់ក្នុងការរស់នៅរបស់ពូកគេវិញ គឺមានការល្អប្រសើរណាស់។ អក្នខ្លះធ្វើជំនួញ អក្នខ្លះចិញ្ជិមសត្វ អក្នខ្លះដាំដំនាំ និងខ្លះធ្វើសិប្បកម្មផ្សេងៗដើម្បីផ្តោះផ្តូរផលិតផលក្នុងការរស់នៅ របស់ពួកគេអោយមានភាពរីចចំរើន។ដើមកំនើតឃុំស្រែជានេះដំបូងឡើយគឺមានវត្តមួយដែលមានឈ្មោះថាស្រីជាដែលបានក៏សាងឡើងតាំងពីយូរយាណាស់មកហើយ។ក៍ប៉ុនន្តែក្រោយមកឈ្មោះវត្តស្រីជានេះ ក៍បានផ្លាស់ប្តូរហៅថាវត្តស្រែជាវិញ។ហើយឈ្មោះរបស់ឃុំនោះក៍ត្រូវបានដាក់ទៅតាមឈ្មោះរបស់វត្តនោះ។ក៍ប៉ុន្តែឈ្មោះរបស់ឃុំដែលត្រួវបាមដាក់តាមវត្តនោះគឺមានឃុំពីរ ទី១ ឃុំស្រែជាខាងជើង ហើយទី២គឺឃុំស្រែជាខាងត្បូង។ដែលស្ថិតក្នុងស្រុកដង់ទង់ដូចគ្នា។
ជីវភាពក្នុងការរស់នៅរបស់ប្រជាជន
កែប្រែការរស់នៅរបស់ប្រជាជនទាំងអស់នៅក្នុងឃុំនោះគីមានភាពសាមគ្គីភាពគ្នាចេះស្រលាញ់រាប់អានគ្នាទៅវិញទៅមក។ទាំងចាស់ទាំងក្មេងទាំអប្រុសទាំងស្រីជាពិសេសគឺមិត្តិភាពរវៀងយុវជននិងយុវជន។ ជាការពិតណាស់នៅពេលដែលបុគ្គលម្នាក់ចេះប្រើទំនាក់ទំនងដ៏ល្អជាមួយនិងបុគ្គលម្នាក់ទៀត។នោះជាគឺពិតជាធ្វើអោយសម្ព័នរវាងមិត្តភាពមួយទៅជាមួយមិត្តភាពមួយទៀតក្លាយទៅជាមិត្តភាពដ៏រឹងមាំ។ លើសពីនេះទៅទៀតប្រជាជននៅក្នុងឃុំនេះគឺចេះជួយលើកទឹកចិត្តអោយគ្នាទៅវិញទៅមក។រាល់ពេលដែលបុគ្គលណាម្នាក់មានបញ្ហារឺមានជួបទៅនិងវិបត្តិផ្សេងៗដោយប្រការណាមួយ។រាល់សម្មតិផស ដែលអក្នភូមិទទួលបានដែលជាសម្មតិផលរួមនោះ។ពួកគេចេះចែករំលែក ចេះជួយឧបត្ថមនិងចេះជួយដោះស្រាយបញ្ហាគ្របពេលវេលា។គ្រប់យ៉ាងនៅក្នុងឃុំនេះល្អក៏កដោយសារតែប្រជាពលរដ្ឋនៅក្នុង្ត ឃុំនេះពោពេញទៅដោយចិត្តសប្បរស ចិត្តបុណ្យចេះយល់ពីទុក្ខលុំបាករបស់អក្នដ៏ទៃ។
ប្រពៃណីនិងសាសនា
កែប្រែប្រជាជនរស់នៅក្នុងភូមិនេះ ភាគច្រើនគោរពសាសនាព្រះពុទ្ធដែលជាពុទ្ធបរិស័ទជាពិសេសនៅក្នុងភួមិនេះសំបួរទៅដោយអក្នធ្វើបុណ្យធ្វើទានចំពោះកូនប្រុសវិញនៅពេសធំពេញវ័យមាតាបិតាតែងតែ អោយពួកគេទៅបួសជាព្រះសង្ឃដើម្បីសិក្សារៀនសូត្រនិងលើសពីនេះទៅទៀតគឺសងគុណឪពុកម្តាយក៏ដូចជាអក្នមានគុណរនបស់យើងផងដែរ។ មិនត្រឹមតែប៉ុនោះនៅក្នុងវត្តអារាមនីមួយៗក៏សំបូរក៏ មានច្រើនផងដែរជីដូនជីតាដែលគាត់បានសាងផ្នួសនៅទីនោះដើម្បីសន្សំបុណ្យកុសលទៅតាមកន្លងនៃព្រះពុទ្ធសាសនា។លើសពីនេះទៅទៀតនៅក្នុងនោះផងដែរក៏មានសានាជាមួយចំនួនទៀតដែល មានការគោរពការគំទ្រពីប្រជាពលរដ្ឋផងដែរដូចជាសាសនាយេស៊ូគ្រីស្ត អ៊ីស្លាមសាសនាជាដើម។ថ្វីត្បិតតែមានសាសនាជាច្រើននៅក្នុងភូមិពិតមែនក៏ដោយក៏ព៊ុំដែលមានទំនាស់រក៏វិវាទអ្វីកើតឡើងនោះ ឡើយ។ចំពោះសាសនានីមួយៗឃើញថាមានការរីកចំរើនជាលំដាប់មានការគោរព គំទ្រកាន់តែច្រើនឡើងៗពីមួយឆ្នាំទៅមួយឆ្នាំ។
តំនើកំសាន្តនិងទេសចរណ៏
កែប្រែចំពោះតំនើកំសាន្តក៏ដូចជាទេសចរណ៏វិញប្រជាពលរដ្ឋនៅក្នុងភូមិនោះតែងតែពិភាក្សាគ្នាអំពីកម្មវិធីអ្វីផ្សេងៗ។ការប្ររព្វពីធីដែលជាប្រពៃនីជាតិរឺក៏ទំនៀមទំលាប់នៅក្នុងភូមិដែលអក្នភូមតែងតែប្ររព្វ។ ជាពិសេសនៅក្នុងភូមិនេះសំបូរទៅដោយកន្លែងទេសចរណ៏ជាច្រើនកន្លែងដែលបានបន្សល់មកពីបុព្វបុរស់ខ្មែរខ្លះនិងទទួលបាននូវការអភិវឌ្ឍន៏នាពេលបច្ចុប្បន្នខ្លះ។ជាក់ស្តែងគឺមានស្ពាន មានទំនប់ទឹក ដែលអាចផ្ទុកទឹកបានជាច្រើនគឺគ្រប់គ្រាន់សំរាប់ប្រជាពលរដ្ឋធ្វើស្រែចំការក៏ដូចជាដាំតំនាំផ្សេងៗ លើសពីនេះទៅទៀតគឺមានភ្នំជាច្រើនដែលដែលវាពិតជាមានសារះសំខាន់ខ្លាំងណាស់ចំពោះប្រជាពល រដ្ឋដូចជា៖ប្រជាពលរដ្ឋអាចទទួលបានផលប្រយោជន៏ពីព្រៃឈើដើម្បីយកមកសង់លំនៅស្ថាន ក៏ដួចជាធ្វើអ្វីផ្សេងៗតាមតំរូវការ៕មិនត្រឹមតែប៉ុនោះយើងក៏អាចទទួលដីសំរាប់ដាំតំនាំផ្សេងៗសំរាប់ជាបុរបរ របស់កសិករ។ជាការពិតណាស់នៅតំបន់ភ្នំទាំងនោះក៏មានភ្នំមួយចំនួនជាភ្នំដែលកើតឡើងអំពីថ្ម ហើយនៅក្នុងភ្នំនោះក៏មានរូងថ្មដែលមានសភាពស្រស់ស្អាតផងដែរដែលជាទីទាក់ទាញទៅដល់អក្នទស្សា។
ការប្រកបកសិកម្មរបស់ប្រជាជន
កែប្រែប្រជាជនគ្រប់ៗរូបនៅក្នុងប្រទេសកម្ពូជាក៏ដូចជានូវលើពិភពលោកទាំងមូលរស់រានមានជីវិត្តទៅ បានអាស្រយ័ទៅលើការខិតខំប្រឺងប្រែងដើម្បីស្វែងរកមុករបរមួយសំរាប់ចិញ្ជឺមជីវិត្ត។ជាការពិតណា ស់ការស្ចែងរកអាជីបក៏ដូចជាមុករបរតែងតែកើត មានដល់មនុស្សគ្រប់ៗរុបលើប្រទេសដ៏ទៃៗទៀត ក៏ដូចជានៅក្នុងប្រទេសកម្ពជាទាំងមូល។ជាក់ស្តែងនៅក្នូងប្រទេសកម្ពូជាប្រជាជនប្រមាណ៨០%ជាកសិករ ហើយរាល់ប្រជាកសិករទាំងនោះរមែងតែងតែធ្វើកសិករខុសៗគ្នាទៅទៀត អក្នខ្លះដាំស្ពៃ ដាំល្ង ដាំសណ្តែក និងដាំតំនាំផ្សេងៗទៀត ដែលតែងតែផ្តល់នូវផលិតផលសំរាប់ចិញ្ជឹមជីវិត្តរៀងៗខ្លួន។ លើសពីនេះ ទៅទៀតនោះ តំនាំដែលប្រជាជនកម្ពុជាចូលចិត្តប្រកបនោះគឺតំស្រូវហើយថរាល់តំនាំទាំងឡាយដែល ឈានមុខគេនៅប្រទេសកម្ពុជានោះគឺស្រូវតែម្តង។ មិនត្រឹមតែប៉ុនោះបើយើងសង្គេតមើលអោយច្បាស់ ទៅលើកសិកម្ពុជាពេលនេះមានការយល់ដឺងច្រើនជាងមុនលើគ្រប់ផ្នែកនិងគ្រប់វិសយ័ដូចជា: ការជ្រើស រើសពូជបានល្អ មានបទពិសោធ៏ក្នុងការប្រកបនិងប្រើប្រាស់នូវឧបករណ៏ទំនើបៗទៀតផង។ លើស ពីនេះទៅទៀតយើងទាំងអស់គ្នាត្រូវជួយរួមចំនែកធ្វើយាងណា អោយកសិកម្មនៅប្រទេសយើងកាន់ តែមានការរីកចំរើនទៅមុខថែមទៀត។ប្រសិនបើយើងគ្រប់ៗរូបអាចធ្វើបាននោះវាជាការ់ប្រសើរ ណាស់សំរាប់ប្រទេសយើងទៅថ្ងៃអនាគត៕