​ចិញ្ចឹម​ចង្រិត​លក់ និង​ប្រើ​ជា​ចំណី​សត្វ​

កែប្រែ

​អ្នក​ខ្លះទៅ​គាត់​សើច បើ​បានឮ​អ្នកណាម្នាក់​និយាយថា ចង់​ចិញ្ចឹម​ចង្រិត​លក់ និង​ធ្វើជា​មុខរបរ ។ ទោះបី​អ្នកនោះ​គាត់​សើច​ដោយ​ហួស​ចិ​ត្ដ ដោយ​ចំអក ដោយ​នឹកស្មាន​មិន​ដល់ ក៏ដោយ តែ​មុខរបរ​នេះ វា​កំពុង​កាក់កប និង​វា​ពិតជា​អាច​ឱ្យគេ​រកចំណូលបាន​ច្រើន​គួរសម​ដែរ បើសិនជា​គេ​អាចធ្វើ​វា​បាន​ដោយ​ត្រឹមត្រូវ ។​

​ ​ជាធម្មតា​ចង្រិត វា​ជា​សត្វល្អិត​ម្យ៉ាង​ដែល​រស់​នៅតាម​ព្រៃ តាម​ភូមិ​ស្រុក ក្នុង​ដីចំការ​ជាដើម ។ ដូច​តួយ៉ាង​នៅ​ខេត្ដ​កំពង់ធំ ឱ្យតែ​ដល់​ដើមរដូវ​វ​ស្ស​ម្ដងៗ ហ្វូង​ចង្រិត​រាប់លាន​ក្បាល ហើរ​ចេញមក​ព្រោងព្រាត បង្កើតបានជា​មុខរបរ​មួយ​ដល់​អ្នក​ដែល មាន​លទ្ធ​ធ្វើ​កន្លែង​ដើម្បី​ចាប់​វា​យកទៅលក់ នៅ​ម្ដុំ​គល់ស្ពាន​កំពង់ធំ​

​និង​នៅតាម​ទីកន្លែង​នានា ។​

​ ​តែ​រដូវវស្សា​ឆ្នាំ​កន្លងទៅនេះ គេ​មិនសូវ​ឃើញ​មាន​ចង្រិត​ចុះ​ច្រើន ដូច​ឆ្នាំមុនៗ​ឡើយ ព្រោះ​វា​ពាយ​អស់​ទៅ ដោយសារ​យើង​បាន​ចាប់​វា​ដោយ​ប្រើ​នុយ​ភ្លើង​ង​អំពូល បណ្ដាលឱ្យ​វា​ថយ​ចំនួន​បន្ដ​ពូជ ។​

​ ​សព្វថ្ងៃនេះ​តម្រូវការ​ចង្រិត​មាន​ច្រើន​គួរសម​ដែរ ព្រោះ​ចង្រិត​មានតែ​ខែវស្សា ដែល​សម្បូរ​ណ៍ ឯ​ខែប្រាំង​វិញ​វា​មិនមាន​ទេ ជាហេតុ​ធ្វើឱ្យ​អ្នក​ប្រក​បរបរ​ចិញ្ចឹម​ចង្រិត​រក​កម្រៃ​បាន​ច្រើន​គួរសម ជាពិសេស​អ្នក​ប្រក​របរ​នេះ​នៅ​បន្ទាយមានជ័យ និ​អ្នក​នៅ​ជិត​ព្រំដែន​កម្ពុជា​ថៃ ។​

​តាម​ការពិត​, មានតែ​ចង្រិត​ចំនួន​ពីរ​ប្រភេទ​ប៉ុណ្ណោះ ដែល​គេ​និយម​ចូល​ចិ​ត្ដ ទិញ​មក​បរិភោគ និង​យកមក​លក់​នៅក្នុង​ទីផ្សារ ទាំង​ក្នុងប្រទេស​និង​នាំ​ចេញទៅ​ប្រទេស​ថៃ គឺ ៖

​ ​១) ចង្រិតដូង​

​ ​២) ចង្រិត​ក្រហម​

​ ​ក្នុងចំណោម​ចង្រិត​ទាំងពីរ​ប្រភេទ​ខាងលើនេះ មានតែ​ប្រភេទ​ចង្រិតដូង មួយ​ប៉ុណ្ណោះ ដែល​គេ​និយម​បរិភោគ​និង​ឱ្យ​តម្លៃ​ច្រើនជាង​ចង្រិត​ដទៃ ។ ចំណែក​ចង្រិត​ក្រហម​វិញ វា​មាន​រូបរាង​តូច​ជាង តែ​អ្នក​បរិភោគ​ខ្លះ​យល់ថា​វា​មាន​

​រសជាតិ​ឆ្ងាញ់ និង​ងាយស្រួល​បរិភោគ​ជាង ។​

​ ​ដើម្បី​ធ្វើ​មុខរបរ​នេះ អ្នក​ចិញ្ចឹម​ត្រូវមាន​ដើមទុន​ច្រើន​គួរសម ព្រោះ​ត្រូវធ្វើ​រណ្ដៅ​ធំៗ​ពី​ស៊ីម៉ង់​ដ៍ មួយវិញទៀត​នោះ គេ​ត្រូវធ្វើ​រោង​គ្របពីលើ​រណ្ដៅ​នោះ ដើម្បី​ការពារ​កំដៅ​និង​ត្រូវមាន​ប្រាក់​សម្រាប់​ទិញ គ្រឿង​សម្ភារៈ​មួយចំនួន​ផងដែរ ។​

​ ​ខាងក្រោម​នេះ​គឺជា​ការតម្រូវ​និង​វិធី​នៃ​ការចិញ្ចឹម​ចង្រិត តាម​គ្រួសារ ៖

​ ​+ រណ្ដៅ​ចិញ្ចឹម​ចង្រិត

​ ​រណ្ដៅ​ត្រូវធ្វើ​ទទឹង ៣ ម បណ្ដោយ ៥​ម ជម្រៅ ៧០ ទៅ ១០០ សង្ទីម៉ែត្រ យើង​អាចធ្វើ​ចំនួន​រណ្ដៅ​តិច​ឬ​ច្រើន​អាស្រ័យទៅលើ​បំណង​និង​ធនធាន​ដែលមាន​ដើម្បី​ធ្វើជារ​បរបាន​យើង​ត្រូវធ្វើ​យ៉ាងហោចណាស់​ចំនួន ១ រណ្ដៅ​ដែរ ទើប​សមល្មម (​ទោះ​ចំនួន​រណ្ដៅ​តិច​ក៏​មិន​អី​ដែរ តែ វា​ខាត​ពេល​និង​អា​ចរក​កម្រៃ​បាន​តិចជាង​)

​ ​ត្រូវ​រៀប​ឥដ្ឋ​រួច​បូក​ស៊ីម៉ង​ដ៍ បើ​មិនបាន​បូក​ស៊ីម៉ង​ដ៍​ក៏​មិន​អី​ដែរ តែ​ត្រូវ​ភ្ជិត​ឬ​បៀក​ឱ្យ​ស្មើ កុំឱ្យ​មាន​សល់​ប្រហោង​សូម្បី​តូច​មួយ​ក៏ដោយ ក៏​មិនត្រូវ​ឱ្យមាន​ដែរ ។​

​ ​រោង​សម្រាប់​គ្របពីលើ​រណ្ដៅ ត្រូវមាន​កំពស់​ពី​ដី​ចំនួន​៣​ម៉ែត្រ ទៅ ៤​ម៉ែត្រ ដើម្បី​ឱ្យមាន​ខ្យល់​ចេញចូល​ល្អ​មួយទៀត​នោះ​គឺ​ដើម្បី​កាត់បន្ថយ​កំដៅ កុំឱ្យ​ក្ដៅ​ខ្លាំងពេក នៅ​កង​រដូវប្រាំង ។​

​ ​- ត្រូវ​ទៅ​ទិញ​ពូជ​ចង្រិត​នៅ ភូមិ​ប្រជា​ធម្ម សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្ដ​បន្ទាយមានជ័យ ចំនួន​មួយរយ ទៅ​បី​រយ​ចាន ។​

​ ​- ពង​មួយ​ចាន​តម្លៃ ១៣០០០​រៀល ទៅ ១៥០០០​រៀល (​ជួនកាល​អាច​ថោក​ជាង​នេះ បើ​ទិញ​ច្រើន​)

​ ​- ត្រូវ​ទិញ​ប្រអប់​ក្រដាស​ដាក់​ពងមាន់​ខ្នាត​ធំ ឱ្យបាន​ច្រើន​សម្រាប់​ធ្វើជា​កន្លែង​ឱ្យ​វា​រស់នៅ ជាពិសេស​គឺ​សម្រាប់​កូន​ចង្រិត​

​ ​- ដាក់​អេ​ប៉ុង​ថ្មី​មួយ​ផ្សើម​ដោយ​ទឹក ឬ​ចាន​សំប៉ែត (​ថាស់​ក៏បាន​) ដាក់​ទឹក​បន្ដិច រួច ចាក់ទឹក​ផ្សើម​ក្រដាស់​នោះ​ឱ្យ​ជោក​សម្រាប់​ឱ្យ​វា​បឺត​យក​សំណើម ដែល​វា​ត្រូវការ ។​

​ ​តែបើ​យើង​គ្មាន​លទ្ធភាព​អាច​ប្រើ​ត្រឹម​ស្លឹកកណ្ដប​ស្លឹកត្នោត​ក៏បាន​ដែរ ដោយ​ដាក់​ស្លឹក​នោះ​តម្រៀប​វា​បញ្ឈរ​ជាប់ៗ​គ្នា​ឱ្យ​ចុង​ស្លឹក​ធ្លាក់​ដល់​ក្រោម (​កុំ​ប្រើ​ស្បូវ​កណ្ដប​) យើង​អាច​ប្រើ​ប្រអប់​ឬ​កេះ​ក្រដាស់ កាត់​ជា​បន្ទះ​ផ្ទាំង​ធំ​ល្មម​ដាក់​តម្រៀប​គ្នា​

​ក៏​អាច​ប្រើការ​បានដែរ ក្រៅពីនេះ​យើង​ក៏​អាច​ប្រើ​មែកឈើ​ក៏បាន​។​

​ ​រ​យេៈ​ពេល​នៃ​ការចិញ្ចឹម និង​ការ​ទទួលផល ៖​ ​

​ ​បន្ទាប់ពី​បាន​ពង​ចង្រិត​ហើយ យើង​ត្រូវ ដាក់​ពង​ចង្រិត​នោះ​នៅក្នុង​ថង់​ប្លា​ស្ទិ​ក​ធំ ឬ​ប្រអប់​ក្រដាស់​ធំ​មួយ​ដែល​បិទ​ជិត​រក្សា​វា​ទុក​ក្នុង​រណ្ដៅ​នោះ​ចំនួន ៣០​ថ្ងៃ នោះ​ពង​ចង្រិត​វា​នឹង​ញាស់ ។ កាលបើ​ចង្រិត​វា​ញាស់​ហើយ​យើង​ត្រូវ​ទិញ​ចំណី​កូន​មាន់​យកមក​កិន​ឱ្យ​ម៉ដ្ឋ ដាក់​ទឹក​ក្នុង​ដប​ស្ព្រេ​យ បាញ់​ផ្សើម​ចំណី​នោះ​គ្រាន់តែ​ឱ្យ​សើមៗ រួច​ដាក់​លាត​នៅលើ​ចាន​សំប៉ែត​មួយចំនួន​

​ពង្រាយ​ឱ្យបាន​ច្រើន​កន្លែង ដើម្បីឱ្យ​កូន​ចង្រិត​វា​ស៊ី ។ ឱ្យ​វា​ស៊ី​តែ​ចំណី​នេះ ទាំង​ទើប​ញាស់​រហូតដល់​វា​ធំ​ចាប់​លក់​ឬ​ទុក​ពូជ​ក្ដី ។​

​ ​បើ​យើង​ទុក​វា​ឱ្យដល់​រយៈពេល​ពីរ​ខែ ចង្រិត​នឹងមាន​ពង យើង​ប្រមូលយក​ពង​នោះមក​ភ្ញាស់​ខ្លះ អាច​លក់​ឱ្យគេ​បាន​ខ្លះ​ដើម្បី​យក​កម្រៃ ។ ទុក​ចង្រិត​មួយចំនួន​ឱ្យ​វា​ពង​ជា​លើក​ទី​ពីរ សឹម​លក់​វា​ចេញ យើង​ទុក​តែ​ពង​វា​សម្រាប់​ភ្ញាស់​បាន​ហើយ ។​

​ ​បន្ទាប់ពី​វា​ពង​លើក​ទី​ពីរ​ហើយ​ត្រូវ​ចាប់​លក់​ចេញ​ទាំងអស់ ភ្ញាស់​សារជាថ្មី​ទៀត ។ ចង្រិត​ពង​តែ​ពីរដង​ទេ​ក្នុង​មួយជីវិត​របស់​វា ។ ចង្រិត​ញី​មាន​ស្លា​បលាត ឯ​ចង្រិត​ឈ្មោល​មាន​ស្លាប​ក្រ​ញ៉ា​ញ់ ។

​ ​យើង​អាច​ពង្រីក​មុខរបរ​នេះ ទៅតាម​លទ្ធភាព​ដែលមាន​បាន ជៅ​បណ្ដើរៗ​យើង​អាច​បង្កើន​ចំនួន​ពង​ត្រូវ​ភ្ញាស់ រហូត​យើង​

​អាច​រកចំណូលបាន​គ្រប់គ្រាន់ ។

​ ​+ អត្ថប្រយោជន៍​នៃ​ការចិញ្ចឹម​ចង្រិត ៖

​ ​- ងាយស្រួល​ចិញ្ចឹម​

​ ​- ស៊ី​ចំណី​តិច​បំផុត​

​ ​- អាច​ពង្រីក​មុខរបរ​បាន​

​ ​- មិនសូវ​មានការ​ប្រជែង​ក្នុង​ទីផ្សារ​

​ ​- អាច​លក់បាន​ក្នុង​មួយ​គីឡូ ៦០០០ ទៅ ៨០០០ រៀល​ក្នុង​មួយ​គីឡូ​

​ ​- មិនត្រូវ​ការថែទាំ​ច្រើន​

​ ​- ត្រូវការ​ទីកន្លែង​មិនធំ​ពេក​

​ ​- អាច​ធ្វើបាន​គ្រប់គ្នា​

​ ​- ការខាតបង់​មាន​តិចតួច​ណាស់ បើសិន​ជាមាន​

​ ​- អាច​រកចំណូលបាន​ច្រើន

​ ​- ប្រើពេល​វេលា​តិច ឆាប់​បាន​ទទួលផល​

​ ​- យើង​អាចយ​កវា​ធ្វើជា​ចំណី​មាន់​ទា ត្រី បើ​លក់​មិនបាន